ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការ​ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ​នៅ​​ប៉េកាំ​ង ​ក្រោយ​មាន​ប្រភព​ថ្មី​នៃ​ការ​ឆ្លង​

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ ក្រុង​ប៉េ​កាំ​ង​កាលពី​ថ្ងៃ​ទី​១៤ មិថុនា បាន​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ក្នុង​ការ​​ធ្វើ​តេស្ត​រក​អ្នក​ឆ្លង​វីរុស COVID-19 ក្រោយ​ការ​លេច​ប្រភព​ថ្មី​នៃ​ការ​ឆ្លង​ក្នុង​ទីក្រុង​នោះ ដែល​នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច​ដល់​រលក​ទី​២​នៃ​ការ​ឆ្លង​នៅ​ចិន ។ ដោយសារ​ការ​ត្រួតពិនិត្យ​ហ្មត់ចត់…

ប្រទេស​ចិន ៖ ក្រុង​ប៉េ​កាំ​ង​កាលពី​ថ្ងៃ​ទី​១៤ មិថុនា បាន​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ក្នុង​ការ​​ធ្វើ​តេស្ត​រក​អ្នក​ឆ្លង​វីរុស COVID-19 ក្រោយ​ការ​លេច​ប្រភព​ថ្មី​នៃ​ការ​ឆ្លង​ក្នុង​ទីក្រុង​នោះ ដែល​នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច​ដល់​រលក​ទី​២​នៃ​ការ​ឆ្លង​នៅ​ចិន ។

ដោយសារ​ការ​ត្រួតពិនិត្យ​ហ្មត់ចត់ ការ​ពាក់​ម៉ាស​ការពារ​ជា​ទូទៅ និង​បណ្ដា​វិធានការ​បង្ខាំង​មនុស្ស​មិន​ឲ្យ​ចេញ​ក្រៅ​ផ្ទះ វីរុស​ហាក់ដូចជា​ត្រូវ​លុប​បំបាត់​ស្ទើរ​ទាំងស្រុង​នៅ​លើ​ទឹកដី​ចិន ដែល​វីរុស​នោះ​លេច​ដំបូង​គេ​នៅ​ក្រុង​វូ​ហាន​កាលពី​ដំណាច់ឆ្នាំ​២០១៩​មក ប៉ុន្តែ​ការ​រក​ឃើញ​ប្រភព​នៃ​ការ​ឆ្លង​ថ្មី​ក្នុង​ផ្សារ​មួយ​នៃ​រដ្ឋធានី​ចិន ជា​កន្លែង​មានការ​ត្រួតពិនិត្យ​ពិសេស​បំផុត​នាំ​ឲ្យ​អ្នកក្រុង​ប៉េ​កាំ​ង​មានការ​ភ្ញាក់​ផ្អើ្អ​ល ។

ក្រសួងសុខាភិបាល​ចិន​រាយការណ៍​នា​ថ្ងៃ​ទី១៤ មិថុនា ពី​អ្នក​ឆ្លង​វីរុស​ថ្មី​ដល់​៥៧​នាក់​ក្នុង​កម្រិត​ជាតិ​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ ដោយ​ក្នុង​ចំណោម​នោះ​៣៦​នាក់​នៅ​ក្រុង​ប៉េកាំ​ង ។ អ្នក​ឆ្លង​ថ្មី​ទាំងនេះ​នៅ​ក្រុង​ប៉េ​កាំ​ង​ទាក់ទិននឹង​ផ្សារ​លក់ដុំ XINFADI ដែល​លក់​សាច់ ត្រីឬ​បន្លែ ។ នោះ​ជា​ប្រភព​សំខាន់​នៃ​ការ​ផ្ក​ត់​ផ្ក​ង់​ផលិតផល​ស្រស់​នៃ​ទីក្រុង ។ ការ​រក​ឃើញ​នេះ​នាំ​ឲ្យ
អាជ្ញាធរ​បិទ​តំបន់​១១​ដែល​នៅ​ជុំវិញ​ផ្សារ ។ តែនោះ​វា​គ្រាន់តែ​ជា​ផ្នែក​ដ៏​តូច​មួយ​នៃ​ក្រុង​ប៉េ​កាំ​ង ដែល​កាលពី​ថ្ងៃ​ទី​១៤ មិថុនា​ស្ទើរតែ​នៅ​មាន​ស្ថានភាព​ធម្មតា ។

ចំណែក​អ្នក​ឆ្លង​២​នាក់​ទៀត​រាយការណ៍​នា​ថ្ងៃ​ទី​១៤ មិថុនា​នៅ​ចិន​គឺ​ក្នុង​ខេត្ត​លី​អាវ​នី​ញ​ភាគ​ឦសាន​ប្រទេស ។ ចំណែក​អ្នក​ឆ្លង​១៩​នាក់​ទៀត​ជា​អ្នក​នាំ​មក​ពី​បរទេស ។

សាលាក្រុង​ប៉េ​កាំ​ង​និយាយ​ថា ចង់​ធ្វើតេស្ត​លើ​មនុស្ស​ប្រមាណ​ជា​៤៦.០០០​នាក់​ក្នុង​ចំណោម​ប្រជាជន​ក្រុង​ទាំង​២២​លាន​នាក់ ។ រាល់​មនុស្ស​ដែល​ធ្វើការ​ឬ​ទៅ​កាន់​ផ្សារ​នេះ​ត្រូវធ្វើ​តេស្ត ។

អាជ្ញាធរ​សុខាភិបាល​ចិន​គូសបញ្ជាក់​នា​ថ្ងៃ​ទី​១៥ មិថុនា​ថា ខ្លួន​បាន​ទទួល​ព័ត៌មាន​នានា​ទាក់ទិន
នឹង​អ្នក​ឆ្លង​វីរុស​ថ្មី​៤៩​នាក់​ទៀត​នៅ​ចិនដីគោក​ដោយ​ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​ទាំងនេះ ៣៦​នាក់
នៅ​ក្រុង​ប៉េ​កាំ​ង​និង​៣​នាក់​នៅ​ហ៊ឺ​ប៉ី ហើយ​ក្រៅពី​នេះ​ជា​អ្នក​នាំ​ចូល ។ ពុំ​មាន​អ្នក​ស្លាប់​ថ្មី​​ដោយ​សារ​វីរុស​ឡើយ​នា​ថ្ងៃ​ទី​១៤ មិថុនា​នោះ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ