ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​១​ក្រុមទាត់បាល់​​មុខ​មឈូស​មិត្តភក្តិ​​ជាការលា​លើក​ចុង​ក្រោយ (​វី​ដេ​អូ​)

3 ឆ្នាំ មុន

ប្រទេស​ម៉ិ​ក​ស៊ិ​ក ៖ កាលពី​ថ្មី​ៗ​នេះ រឿង​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍ និង​សង្វេគ​បំផុត​មួយ​បាន​កើតឡើង​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក ក្រោយ​ក្មេង​ៗ​លេង​បាល់ទាត់​តាម​ផ្លូវ​មួយ​ក្រុម​បាន​នាំ​គ្នា​​ទាត់​បាល់​​មុខ​មឈូស​មិត្តភក្តិ​​ម្នាក់ ដើម្បី​ជា​​ការ​លា​លើក​ចុង​ក្រោយ​។ រឿងរ៉ាវ​នេះ បាន​កើតឡើង​នៅ​តំបន់​មួយ​ក្នុង​ទីក្រុង Oaxaca…

ប្រទេស​ម៉ិ​ក​ស៊ិ​ក ៖ កាលពី​ថ្មី​ៗ​នេះ រឿង​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍ និង​សង្វេគ​បំផុត​មួយ​បាន​កើតឡើង​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក ក្រោយ​ក្មេង​ៗ​លេង​បាល់ទាត់​តាម​ផ្លូវ​មួយ​ក្រុម​បាន​នាំ​គ្នា​​ទាត់​បាល់​​មុខ​មឈូស​មិត្តភក្តិ​​ម្នាក់ ដើម្បី​ជា​​ការ​លា​លើក​ចុង​ក្រោយ​។

រឿងរ៉ាវ​នេះ បាន​កើតឡើង​នៅ​តំបន់​មួយ​ក្នុង​ទីក្រុង Oaxaca បន្ទាប់​ពី​កេ្ម​ង​ៗ​មួយ​ក្រុម​បាន​ដាក់​មឈូស​នៅ​មុខ​ទី ហើយ​បាន​ទាត់​បាល់​បំ​បុក​មឈូស​បង្កើត​បានជា​គ្រាប់​បាល់​បញ្ចូល​ទីចុង​ក្រោយ​​សម្រាប់​​មិត្តភក្តិ​របស់​ពួក​គេ មុន​ពេល​លាគ្នា​ជា​រៀង​រហូត​គ្មាន​ថ្ងៃ​ត្រឡប់​វិញ​។

បើ​តាម​ការ​ចុះ​ផ្សាយ​ពី The Sun បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​បាត់បង់​ជីវិត​ខាងលើ​មានឈ្មោះ​ថា Alexander អាយុ​១៦​ឆ្នាំ​ ​ក្មេងប្រុសរូបនេះ​បាត់បង់ជីវិត​ដោយសារ​ប៉ូ​លី​ស​ក្នុង​តំបន់​នោះ​ផ្តាច់ជីវិត​។ ខណៈ​ពិធី​បញ្ចុះសព​របស់ Alexander បាន​ធ្វើ​រួចរាល់​កាលពី​ថ្ងៃ​ទី​១១ ខែមិថុនា​កន្លង​ទៅ​។

សូម​ជម្រាប​ជូន​ថា ខ្សែអាត​វី​ដេ​អូ​ដ៏​គួរ​ឱ្យ​សង្វេគ​បំផុត​មួយ​នេះ ត្រូវ​អ្នក​សារព័ត៌មាន​កីឡា​របស់​ម៉ិ​ក​ស៊ិ​កគឺ​លោក Guillermo Schutz បាន​បង្ហោះ​ចូល​ក្នុង​បណ្តា​យ​ទំនាក់ទំនង​សង្គម Twitter របស់​ខ្លួន ព្រមទាំង​មានការ​ចែករំលែក​បន្ត​ជា​ច្រើន​ផង​ដែរ​៕ (ដកស្រង់​ចេញពី The Sun)

https://www.youtube.com/watch?v=CoB69IluubA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ