ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ទូច ស៊ុន​និ​ច រំឭក​អនុស្សាវរីយ៍​មួយ​ចំនួន គ្រា​ជីវិត​នៅ​ស្រស់​បំព្រង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​បន្ត​យាយី​ដោយ​ជំងឺ នៅ​ឆ្ងាយ​ពី​សិល្បៈ និង​ទស្សនិកជន ជា​ថ្មី​ម្ដងទៀត​ទូច ស៊ុន​និ​ច បាន​បង្ហើរ​វាចា​រំឭក​អនុស្សាវរីយ៍​មួយ​ចំនួន គ្រា​ជីវិត​នៅ​ស្រស់បំព្រង ។…

រាជធានី​ភ្នំពេញ ៖ ខណៈ​បន្ត​យាយី​ដោយ​ជំងឺ នៅ​ឆ្ងាយ​ពី​សិល្បៈ និង​ទស្សនិកជន ជា​ថ្មី​ម្ដងទៀត​ទូច ស៊ុន​និ​ច បាន​បង្ហើរ​វាចា​រំឭក​អនុស្សាវរីយ៍​មួយ​ចំនួន គ្រា​ជីវិត​នៅ​ស្រស់បំព្រង ។

ក្រោយ​ពេល​បានឃើញ​ម្ចាស់​អតីត​ផលិតកម្ម​អង្គរវត្ត បាន​រំឭក​អនុស្សាវរីយ៍​មួយ​ចំនួន និង​លើក​ឡើង​ពី​គុណសម្បត្តិ​របស់​ខ្លួន​រួច​មក កាលពី​ពេល ថ្មី​ៗ​កន្លង​មក ទូច ស៊ុន​និច្ច បាន​តប​វិញ​ថា «​ម៉ាក់មីង​អុ​ី​វេ​ត សំ ម្ចាស់​ផលិតកម្ម​អង្គរវត្ត ក្មួយ​សូម​អរគុណ​ដែល​ម៉ាក់មីង​បាន posted រូបថត​នូវ​ថ្ងៃ​ដំបូង ដែល​ក្មួយ​បាន​ជួប​ម៉ាក់មីង និង​ជា​រូបថត​ដំបូង សម្រាប់​ផលិតកម្ម​អង្គរវត្ត​(​រូបថត​កាន់​ពានរង្វាន់​ជ័យ​លា​ភី​លេខ​១​ផ្នែក​ចម្រៀង​សម័យ​ឆ្នាំ​១៩៩៣) និង​រូបថត​អនុស្សាវរីយ៍​មួយ​ចំនួន​ទៀត ។ ក្មួយ​ក៏​សូម​អរគុណ​ផង​ដែរ ដែល​ម៉ាក់មីង​បាន​មាន​ប្រសាសន៍​នូវ​អ្វី​ដែល​ជា​ភាព​ពិត​របស់​ក្មួយ ហើយ​ក្មួយ​សង្ឃឹមថា​ថ្ងៃ​ណាមួយ​ក្មួយ​នឹង​បាន​ជួប​ម៉ាក់មីង​ជា​មិន​ខាន​»​។

ទូច ស៊ុន​និ​ច ក៏​បាន​រំឭក​គុណ​លោក​គួ​ច ខេ​វិ​ន ដែល​បាន​ផ្តល់​ការងារ​ច្រៀង និង​ស្រឡាញ់​រាប់​អាន​នាង ។ លើស​ពី​នេះ​នាង​អរគុណ​លោក​បាន​រក្សា​ទុក​រូបថត ស្អាត​ៗ​ជាមួយ​នាង ។

រំឭក​រឿង​កន្លង​មួយទៀត គឺ​ទូច ស៊ុន​និ​ច​បាន​បង្ហាញ​វី​ដេ​អូ ឲ្យ​បងប្អូន​យក​ប្រាក់​ទៅ​ជូន​អ្នកគ្រូ គង់ ណា​រី ១០០​ដុល្លារ គ្រា​អ្នកគ្រូ​ឈឺ​នៅ​មានជីវិត ដើម្បី​បញ្ជាក់​ថា នាង​នៅ​គោរព រាប់អាន​គាត់ ។ គ្រានោះ​អ្នកគ្រូ គង់ ណា​ា​រី អួល​ដើម​ក ថ្លែង​ថា​«​អត់​ហើយ​ចេះ​ជួយ​អ្នកគ្រូ សូម​ឲ្យ​បារមី​ជួយ​កូន​បាន​ដើរ ឬ​កម្រើក​ដៃជើង​បាន និង​មាន​គេ​អាណិត​ស្រឡាញ់ »​។

ទូច ស៊ុន​និ​ច លើក​និយាយ​ពី​ថៅកែ​ផលិតកម្ម​អង្គរវត្ត​នោះ បន្ទាប់​ពី​ផេ​ក​របស់​ផលិតកម្ម​នេះ​បាន​បង្ហោះ​សារ​លើក​ឡើង​ពី​រូប​នាង ។ ផេ​ក​នោះ បាន សរសេរ​ថា​«​រូបថត​ដែល​ក្មួយ​ស្រី​កាន់​ពាន​រង្វាន់​នេះ គឺ​ខ្ញុំ​បាន​ថត​ដោយ​ផ្ទាល់​ដៃ​ខ្ញុំ​ដែល​ជា​ចាងហ្វាង​ផលិតកម្ម​អង្គរវត្ត ។ នៅ​ថ្ងៃ​ទី​មួយ​ខ្ញុំ​បាន​ជួប​ឳ​ពុក​របស់​នាង ថ្ងៃ​ទី​ពីរ​គាត់​បាន​នាំ​ក្មួយ​ស្រី​ទូច ស៊ុន​និ​ច មក​ជួបនឹង​ខ្ញុំ​តាម​ការ​សំ​ណូ​រ​ពរ​ដែល​ខ្ញុំ​ចង់​ជួប​នាង ។ នាង​មាន​ចរិត​សុភាព ឈរ​ជិត​ឳ​ពុក​ញញឹម​យ៉ាង​ស្រស់ មិន​មាន​វាចា​អ្វី​ទាំ​អស់ ។ គ្រូ​សារ​មួយ​ដែល​មិនមែន​ជា​គ្រួសារ​ស​ម្បិ​ត្ត​មហាសាល​មែនពិត ប៉ុន្តែ​គឺជា​គ្រួសារ​ដ៏​មាន​សុភមង្គល ដ៏​គួរ​ឲ្យ​គោរព និង​ជាទី​រាប់អាន ដែល​យើង​រាល់គ្នា​ចង់បាន​មក​ធ្វើជា​មិត្តភក្ដិ ។

គ្រួសារ​ដែល​រស់នៅ​ដោយ​ក្រឹត្យ​វិន័យ​របស់​ព្រះ​យ៉ាង​ពិតប្រាកដ ។ មាន​សេចក្ដី​ស្រឡាញ់ អំណរ មេត្រី អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ។ ខ្ញុំ​បាន​ជួបនឹង​ឪពុក​របស់​នាង​ប៉ុន្មាន​ដង​ដែល​ការ​៧ ឬ​៨​ឆ្នាំ​មុន នៅ​Stockton in California» ។

អតីត​តារាចម្រៀង​កញ្ញា​ទូច ស៊ុន​និ​ច បាន​រង​ការ​បាញ់ប្រហារ​ពី​ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្ត​សញ្ញាណ នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០០៣ ខណៈ​ពេល​ដែល​នាង និង​ម្តាយ​ដើរ​ចេញពី​ហាង​លក់ទំនិញ​មួយ នៅ​ក្នុង​រាជធានី​ភ្នំពេញ ។ ម្តាយ​របស់​នាង​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​កាល​ម៉ែ​ត ចំណែក​រូប​នាងរង​របួសធ្ងន់ រហូត​មិន​អាច​ងើប​ដើរ​បាន​រហូត​សព្វថ្ងៃ ។

កញ្ញា​ទូច ស៊ុន​និ​ច និង​ក្រុម​គ្រួសារ​កំពុង​រស់នៅ​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហរដ្ឋអាមេរិក ក្រោម​ការ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​អា​មេ​រិ​ក តែ​ទោះបីជា​ច្រើន​ឆ្នាំ​មក​ហើយ​ក្ដី នាង​នៅ​តែ​ស្ថិត​ក្នុង​ភាព​ពិការ មិន​អាច​កម្រើក​ដៃជើង​បាន​ទេ គឺ​អង្គុយតែ​លើ​រទេះរុញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ