ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​កូ​វី​ដ​១៩ ចេះ​តែ​បន្ត​ឡើង​នៅ​ក្នុង​ទីក្រុង​ប៉េ​កាំ​ង

3 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន CGTN បានឱ្យ​ដឹង​ថា គណៈកម្មការ​សុខាភិបាល​ក្រុង​ប៉េ​កាំ​ង​បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ទីក្រុង​ប៉េ​កាំ​ង បាន​កត់ត្រា​នូវ​ករណី​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ដែល​បាន​បញ្ជាក់​ថ្មី​ៗ​ចំនួន ៣៦​ករណី…

ចិន ៖ តាម​ប្រភព​ព័ត៌មាន CGTN បានឱ្យ​ដឹង​ថា គណៈកម្មការ​សុខាភិបាល​ក្រុង​ប៉េ​កាំ​ង​បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ទីក្រុង​ប៉េ​កាំ​ង បាន​កត់ត្រា​នូវ​ករណី​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ដែល​បាន​បញ្ជាក់​ថ្មី​ៗ​ចំនួន ៣៦​ករណី និង​ករណី​ដែល​គ្មាន​រោគ​សញ្ញា​ចំនួន ៦​ករណី បន្ថែម​ទៀត កាលពី​ថ្ងៃអាទិត្យ​។

ចំនួន​ករណី​ដែល​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​រដ្ឋធានី របស់​ប្រទេស​ចិន​ឥឡូវនេះ មាន​ចំនួន ៤៩៩​នាក់ ដែល​ក្នុង​នោះ​មាន ៤១១​នាក់ ដែល​ត្រូវ​បាន​គេ​ព្យាបាល​ជា​សះស្បើយ និង​៩​នាក់​បាន​បាត់បង់​ជីវិត​។ នៅ​មាន​អ្នកជំងឺ​៧៩​នាក់ ដែល​កំពុង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​មាន​ករណី​មាន​មាន​រោគ​សញ្ញា ៧​ករណី​ទៀត ដែល​ស្ថិត​ក្រោម​ការ​ធ្វើតេស្ត​ខាង​វេជ្ជសាស្ត្រ​។

រហូត​មក​ដល់​ពេល​នេះ យ៉ាង​ហោច​ណាស់​មានស្រុក​ចំនួន​៨ នៅ​ទីក្រុង​ប៉េ​កាំ​ង បាន​រាយការណ៍​ពី​ករណី​ដែល​បាន​រក​ឃើញ​ថ្មី​។ ទីក្រុង​ប៉េ​កាំ​ង បាន​សម្រេច​ធ្វើតេស្ត​ទៅ​លើ​ប្រជាជន​របស់​ខ្លួន បាន ៧៦,៤៩៩​តេស្ត នៅ​កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា​នេះ (​ម្សិលមិញ​) ហើយ​រក​ឃើញ​អ្នក​ឈឺ ៥៩​នាក់​៕

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ព្រឹក​នេះ ប្រទេស​ចិន​មាន​ចំនួន​ករណី​ឆ្លង​កូ​វី​ដ​១៩​សរុប ៨៣,១៨១​ករណី ករណី​ឆ្លង​ថ្មី ៤៩​ករណី ករណី​បាត់បង់​ជីវិត​សរុប ៤,៦៣៤​ករណី និង ករណី​ជា​សះ​ស្បើយ ៧៨,៣៧០​ករណី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cgtn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ