ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹក​ទំនិញ​ចេញពី​ច្រក​អន្តរជាតិ​បាន​ឡែ​មរាល់ដងមិនអី លុះពេលនេះ​ចាប់​ទាំងអស់​

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ចំនួន​៣​គ្រួសារ​ដែល​បាន​រួម​គ្នា​ទិញ​អី​វ៉ា​ន់​ដឹក​តាម​រថយន្ត​មួយ​គ្រឿងចេញពី​ច្រក​ទ្វារ​អន្តរជាតិ​បាន​ឡែ​ម ក្នុងភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង ដើម្បី​យក​ទៅ​លក់ដូរ​នៅ​ក្នុង​ក្រុងប៉ៃលិន ជា​រៀង​រាល់ពេល​មិន​អី ស្រាប់តែ​ពេល​នេះត្រូវ​បាន​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ចំនួន​៣​គ្រួសារ​ដែល​បាន​រួម​គ្នា​ទិញ​អី​វ៉ា​ន់​ដឹក​តាម​រថយន្ត​មួយ​គ្រឿងចេញពី​ច្រក​ទ្វារ​អន្តរជាតិ​បាន​ឡែ​ម ក្នុងភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង ដើម្បី​យក​ទៅ​លក់ដូរ​នៅ​ក្នុង​ក្រុងប៉ៃលិន ជា​រៀង​រាល់ពេល​មិន​អី ស្រាប់តែ​ពេល​នេះត្រូវ​បាន​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ប៉ៃលិន ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ចុះ​ចាប់​ឃាត់​បញ្ជូន​ទៅកាន់​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន ខណ​:​ម្ចាស់​ទំនិញ​អះអាង​ថា ពួកគាត់​បាន​បង់ពន្ធ​ជូន​គយ​រួចរាល់​អស់ហើយ ។ ម្យ៉ាងវិញទៀត បើ​គេ​រក​ឃើញ​បទល្មើស​ក៏​ផាក​តាម​នោះ​ចុះ ​​តែនេះ​ពួក​គាត់​រកស៊ី​មុខរបរ​លក់​ដូរ​កំប៉ិកកំប៉ុក​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​ មិន​ចំណេញ​ប៉ុន្មាន​នោះ​ទេ ។

ហេតុការណ៍​សមត្ថកិច្ច​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ប៉ៃលិន ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​ចុះ​ឃាត់​រថយន្ត​ដឹក​ទំនិញ ​ខាងលើ​បញ្ជូន​ទៅ​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​​ទី​១៣ ខែមិថុនា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុងភូមិ​បរ​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

តាម​ប្រភព​ព័ត៌មាន​ពី​លោក ច្រឹ​ក កុយ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិបរ​ឌិន​នៀវ សង្កាត់​ប៉ៃ លិ​ន ក្រុងប៉ៃលិន និង​លោក លុ​ច ច​ន្ថា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​អាជីវករ រស់នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន បានឱ្យ​​និយាយ​ដូច​ៗ​គ្នា​ថា ការ​ដឹក​ទំនិញ​ចេញពី​ច្រក​ទ្វារ​អន្តរជាតិ​ដូង ស្រុក​កំ​រៀង ខេត្តបាត់ដំបង យក​ទៅ​លក់ដូរ​នៅ​ក្នុង​ផ្សារ​ខេត្ត​ប៉ៃលិន គឺ​មាន​៣​ម្ចាស់ (​រថយន្ត​១​គ្រឿង​) ដោយ​ធ្វើការ​បង់ពន្ធ ជូន​គយ​ច្រក​ទ្វារ​អន្តរជាតិ​ដូង​រួចរាល់​អស់ហើយ ។ ចំណែក​ខាង​គយ​សាខា​ខេត្ត​ប៉ៃលិន ​គឺ​ពួកគាត់​មិន​បាន​បង់​ជូន​ទៀត​នោះ​ទេ គ្រាន់តែ​ជូន​ថ្លៃ​បាយ​ទឹក​តិចតួច​ប៉ុណ្ណោះ ព្រោះ​បើ​បង់​២​កន្លែងទៀត​ គឺ​​ពួកគាត់​​គ្មាន​ប្រាក់​សល់​សម្រាប់​ចិញ្ចឹមជីវិត​ឡើយ ។

តាម​ប្រភពដដែល​បានបន្ត​ថា ចំណែក​នគរបាល​សេដ្ឋកិច្ច​ប្រចាំការ​ខេត្ត​ប៉ៃលិន កាលពី​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ដែន​នៅ​បើក​ដំណើរការ ​ពួកគាត់​​ដឹកទំនិញ​​តាម​ម៉ូ​តូ​ ពី​មុន​គឺ​តែងតែ​ចូល​បង់​ជូន​ជា​ប្រចាំ មិន​ហ៊ាន​គេច​ម្តងណា​ឡើយ លុះ​ក្រោយ​ពី​មានការ​ផ្លាស់​ប្តូរ​ថ្មី ​ពួកគាត់​​មិនដឹង​ជា​ទៅ​រក​មេ​កើយ​នៅឯណា ក៏​ផ្អាក​បង់​ជូន លុះ​រហូត​មក​ដល់​ពេល​នេះ បន្ទាប់​ពី​ដឹក​ទំនិញ​ចេញពី​ច្រក​ទ្វារ​អន្តរជាតិ ស្រុក​កំ​រៀង ខេត្តបាត់ដំបង យក​ទៅ​លក់ដូរ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ស្រាប់តែ​ត្រូវ​គេ​ចាប់​ឃាត់​រថយន្ត រួច​បញ្ជូន​ទៅ​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន ដោយ​អត់​ដឹង​មូល​ហេ​តុ​តែ​ម្តង ។

តាម​ប្រភពដដែល​​បន្ត​ទៀត​ថា ទំនិញ​ដែល​ដឹក​ចេញពី​ប្រទេស​ថៃ​មក​ខេត្ត​ប៉ៃលិន ដើម្បី​លក់ដូរ​ឱ្យ​​អាជីវ​ករ​តាម​ផ្សារ និង​តាម​ភូមិ ដោយទំនិញទាំងនោះ​មាន​ដូច​ជា នំ​សម្រាប់​ក្មេងៗ, ចាហ៊ួ​យ, មី​កញ្ចប់, ទឹកក្រូច​-ទឹកក្រូច​ដប​តូច​ៗ, សាប៊ូ និង​ប្រេងឆា ពោល​គឺអី​​វ៉ា​ន់​ចាប់ហួយ​តែ​ប៉ុណ្ណោះ ។ ក្នុង​១​ខែ ការ​ដឹក​មក​លក់ដូរ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ត្រឹមតែ​២​ទៅ​៣​ជើង​ប៉ុណ្ណោះ ព្រោះ​បច្ចុប្បន្ន​ផ្ទុះជំងឺ​កូវីដ​១៩ទៀត​ ទើបធ្វើ​ឱ្យ​​ពួកគាត់​ជួប​ការ​លំបាក​ក្នុង​ការ​រកស៊ី​លក់ដូរ​ខ្លាំងណាស់​ ។ ម្យ៉ាងវិញទៀត បើសិនជា​ទំនិញ​របស់​ពួកគាត់​ អត់​បង់ពន្ធ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ទេ គឺ​មិន​អាច​ដឹក​ចេញ​បាន​នោះ​ឡើយ ។ ប៉ុន្តែ​បន្ទាប់​ពី​ឃើញ​មាន​សមត្ថកិច្ច​ចុះ​ទៅ​ស្ទាក់​ឃាត់​ឆែកឆេរ​ទំនិញ​របស់​​ពួកគាត់​​បែប​នេះ មិនដឹង​ជា​គិត​យ៉ាងម៉េច​ដែរ ​ព្រោះ​ទី​១-ខាត​ពេលវេលា​រកស៊ី និង​ទី​២-មានការ​ព្រួយបារម្ភ​ខ្លាច​ខាតបង់​ថវិកា ដោយ​ត្រូវ​គេ​រឹបអូស​យក​អី​​វ៉ា​ន់​ទាំងនោះអស់​ ។

ពាក់ព័ន្ធ​បញ្ហា​ខាងលើនេះដែរ ​ពួកគាត់​​ក៏​សំណូមពរ​​ដល់​​អាជ្ញាធរ​ខេត្ត​ជួយ​រក​ដំណោះ​ស្រាយ​ជូន​​ពួកគាត់​​ផង​ដែរ ព្រោះ​ការ​ដឹក​ទំនិញទាំង​​នេះ គឺ​ទុក​លក់ដូរ​ឱ្យ​អ្នក​ក្រីក្រ​ទេ មិនមែន​ជា​ទំនិញ​ជួញដូរ​ធំ​ដុំ​​អ្វី​​ផ្សេង​ឡើយ ។

បើ​តាម​ប្រភពពី​​លោក ឆ​ម ម៉េ​ត ប្រធាន​ការិយាល័យ​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ខាង​លោក​កំពុងធ្វើការ​សាកសួរ​ម្ចាស់​ទំនិញ និង​ម្ចាស់​រថយន្ត តាម​បទបញ្ជា ព្រោះ​មានការ​សង្ស័យ ល្មើសច្បាប់​សេដ្ឋកិច្ច ។

ចំណែក​លោក គង់ ច័ន្ទ​ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ដែរ​ថា ខាង​លោក​កំពុង​ឱ្យ​ខាង​នគរបាល​សេដ្ឋកិច្ច​រៀបចំ​ធ្វើ​របាយការណ៍ រួច​បញ្ជូន​ទៅ​ខាង​សាខា​គយ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​មើល​ទាំងអស់​គ្នា ដោយនៅ​ពេល​នេះ​ទាំង​ទំនិញ និង​រថយន្ត ត្រូវ​បាន​បញ្ជូន​ត្រឡប់​ពី​គយ​សាខា​ខេត្ត​ប៉ៃលិន ទៅ​រក្សា​ទុក​នៅ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ