ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃី​ម បូ​រ៉ា សម្រេច​ក្ដី​ប្រាថ្នា​ក្លាយជា​ម្ចាស់​​ខ្សែក្រវាត់ កម្ពុជា សង្វៀន​គុន​ខ្មែរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឃី​ម បូ​រ៉ា មក​ពី​ក្លិប​រស្មី​ភូមិ​គាប ខេត្តបន្ទាយមានជ័យ បាន​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​កម្ពុជា​សង្វៀន​គុន​ខ្មែរ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​បន្ទា​ប៉​ពី​យកឈ្នះ​តា​ញ់ មក​រា មក​ពី​សមាគម​កីឡាប្រដាល់​កង​យោធពល​ខេ​មរ​ភូមិ​ន្ទុ​ដោយ​ពិន្ទុ ក្នុង​ជំនួប​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​កាលពី​ថ្ងៃ​សៅរ៍…

រាជធានី​ភ្នំពេញ ៖ ឃី​ម បូ​រ៉ា មក​ពី​ក្លិប​រស្មី​ភូមិ​គាប ខេត្តបន្ទាយមានជ័យ បាន​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​កម្ពុជា​សង្វៀន​គុន​ខ្មែរ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​បន្ទា​ប៉​ពី​យកឈ្នះ​តា​ញ់ មក​រា មក​ពី​សមាគម​កីឡាប្រដាល់​កង​យោធពល​ខេ​មរ​ភូមិ​ន្ទុ​ដោយ​ពិន្ទុ ក្នុង​ជំនួប​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​កាលពី​ថ្ងៃ​សៅរ៍ ទី​១៣ មិថុនា​។

នេះ​ជា​លើក​ទី​១​ហើយ​សម្រាប់​កីឡាករ​ឃី​ម បូ​រ៉ា ចាប់តាំងពី​ឈាន​ជើង​ឡើង​សង្វៀន​ប្រកួត​មក ។ ជាមួយនឹង​ជ័យជម្នះ​យ៉ាង​ត្រចះត្រចង់​នេះ​បាន​ធ្វើ​ឱ្យ​ឃី​ម បូ​រ៉ា សប្បាយចិត្ត​ស្ទើរ​ស្រក់​ទឹកភ្នែក ជា​ពិសេស​ឪពុក​ម្ដាយ​បងប្អូន​និង​ប្រពន្ធ​របស់​គេ​តែ​ម្ដង ដែល​បាន​មក​គាំទ្រ​រូបគេ​ផ្ទាល់​ដល់​សង្វៀន​ប្រកួត​តែ​ម្ដង ។ ក្រោយ​ចប់​ការ​ប្រកួត ឃី​ម បូ​រ៉ា បាន​ទទួលស្គាល់​ថា តា​ញ់ មក​រា គឺជា​ជើង​ខ្លាំង​និង​ពិបាក​យកឈ្នះ​បំផុត ។ ជាក់ស្ដែង​ស្នៀត​កណ្ដាប់​និង​ស្នៀត​ជើង​របស់​តា​ញ់ មក​រា​ពេល​វាយ​និង​ទាត់​ចេញ​ម្ដង​ៗ​គឺ​មាន​ទម្ងន់​ធ្ងន់​ប៉ុន្តែ​ដោយសារ​តែ​រូបគេ​បាន​ត្រៀមខ្លួន​ទុកជា​មុន​ទើប​អាច​ទប់ទល់​និង​យកឈ្នះ​ពិន្ទុ​ជា​ឯកច្ឆ័ន្ទ​នៅ​នាទី​ចុង​ក្រោយ​។

ទោះបី​ជាតា​ញ់ មក​រា ទទួលស្គាល់​ការ​បរាជ័យ​នេះ​ក៏​ដោយ ប៉ុន្តែ​អ្នកគាំទ្រ​តា​ញ់ មក​រា បាន​រិះគន់​ចៅក្រម​ទាំង​៥​រូប​ថា​ការ​ផ្ដល់​ពិន្ទុ​នេះ​មិន​យុត្តិធម៌​នោះ​ទេ ពួក​គេ​ថែម​ទាំង​ចំអក​ឱ្យ​ថា បើ​ទោះជា​ចាញ់​មែន​ក៏​វា​មិន​ដល់​ថ្នាក់​ចាញ់​៥​ទល់​០​បែប​នេះ​ទេ ប៉ុន្តែ​ការ​រិះគន់​នេះ​មិន​បាន​បង្ក​ជា​បញ្ហា​អ្វី​ធំ​ដំ​នោះ​ឡើយ​។ តា​ញ់ មក​រា ទទួល​បាន​ត្រឹម​ជា​ជើងឯក​រង​ប៉ុណ្ណោះ ជាមួយ​នឹង​ប្រាក់​រង្វាន់​១២​លាន​រៀល និង​ពាន​១​គ្រឿង ខណៈ​ម្ចាស់​ជើងឯក​ប្រចាំឆ្នាំ​២០២០ ឃី​ម បូ​រ៉ា ទទួល​បាន​ប្រាក់​រង្វាន់​​២៤​លាន​រៀល​និង​ខ្សែក្រវាត់​១​។

គួរ​រំលឹក​ថា កាលពី​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ឃី​ម​បូ​រ៉ា ដែល​ឈ្នះ​លេខ​១​ប្រចាំ​ពូ​ល​នោះ​ទទួល​បាន​រង្វាន់​ម៉ូតូ​Zoomer X១ គ្រឿង​និង​ប្រាក់​រង្វាន់​ចំនួន​២​លាន​រៀល​ម្ដង​មក​ហើយ ។ ដូច្នេះ​បើ​សរុប​ប្រាក់​រង្វាន់​ទាំង​២​លើក​ជាប់​គ្នា​នេះ ឃី​ម បូ​រ៉ា ទទួល​បាន​ប្រាក់​រង្វាន់​ជិត​១​ម៉ឺន​ដុល្លារ​ឯណោះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ