ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលស្រុក​ប្រាសាទបាគងឱ្យ​កម្លាំង​​ដក​​​សម្ភារ​ចេញពី​ក្នុង​ក​សិន្ធុ​ប្រា​សាទបាគង​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ​នៅថ្ងៃ​ទី​១៣ ​និង១៤​ មិថុនា​ លោកសូរ ប្លា​តុង អភិបាល​ស្រុក​ប្រាសាទបាគង បានឱ្យ​កម្លាំង​សមត្ថកិច្ចដក​យក​សម្ភារ​ឧបករណ៍ និងម៉ាស៊ីនបូមទឹកចេញពី​ក្នុង​ក​សិន្ធុ​ប្រាសាទបាគង…

ខេត្តសៀមរាប ៖ ​នៅថ្ងៃ​ទី​១៣ ​និង១៤​ មិថុនា​ លោកសូរ ប្លា​តុង អភិបាល​ស្រុក​ប្រាសាទបាគង បានឱ្យ​កម្លាំង​សមត្ថកិច្ចដក​យក​សម្ភារ​ឧបករណ៍ និងម៉ាស៊ីនបូមទឹកចេញពី​ក្នុង​ក​សិន្ធុ​ប្រាសាទបាគង បន្ទាប់​ពី​យើង​បាន​ប្រើប្រាស់​រយៈពេល​បី​ថ្ងៃ ដើម្បី​ជួយសង្គ្រោះ​ត្រីប្រាដែល​នៅ​សេសសល់​ ហើយ​ត្រូវ​បាន​ព្រះ​ភិ​រុណ បង្អុរ​ទឹកភ្លៀងមក​ជួយ​បន្ថែម ទើប​ទឹកក្នុង​ក​សិន្ទុពេញ​ច្រើន​។ សូមរំលឹកថា៖ អាជ្ញាធរ​សហការ​គ្នា​ដឹក​ទឹក​មក​បញ្ចូល​ក្នុង​កស្សិណ​ប្រាសាទបាគង «សង្គ្រោះ​ត្រី»​

ក្នុង​ឱកាស​នោះ​ដែរ លោក​អភិបាល​ស្រុក ក៏បានថ្លែង​អំណរគុណ​ដល់់កងកម្លាំង នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និងទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ព្រមទាំងអធិការដ្ឋាន​នគរ​បាល​ស្រុក​ប្រាសាទបាគង និងបងប្អូន​ប្រជា ការពារបងប្អូន​ប្រជាពលរដ្ឋសប្បុរសជន និង​ក្រុមការងារ​ចុះ​ជួយ​ស្រុក​ប្រាសាទបាគង ជា​ពិសេស ​សូម​គោរព​អរគុណ​ចំពោះ លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិ បាល​ខេត្តសៀមរាប ដែល​បាន​ជួយជម្រុញ​គ្រប់​បែប​យ៉ាង នឹង​យកចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​កិច្ច​ការងារ​នេះ​ផង​ដែរ​។

​លោកបានធ្វើពិធីបួងសួងសែនដ​ង្វា​យ ថ្វាយភ្លេង ដល់​ម្ចាស់​ទឹកដី និង​អ្នក​ថែរក្សា​ប្រាង្គ​ប្រាសាទបាគង សុំ​លាបំ​ន​ន់ បន្ទាប់ពី​កិច្ច​ការងារ​សង្គ្រោះ​ត្រី​ក្នុង​ស្រះ​ទឹក​ក​សិន្ធុបាន​បញ្ចប់និង​សុំ​សេចក្តីសុខ សេចក្តី​ចម្រើន សម្រាប់​ក្រុមការងារ និង​បងប្អូន​ប្រជាពលរដ្ឋ ទូ​ទាំង​ស្រុក​ប្រាសាទបាគង​ផង​ដែរ ។ សូម​បញ្ជាក់​ថា ត្រី ដែលយកទៅ​ផ្ញើ​នៅ​វត្ត​រការ​នោះបាន​យកមកលែងនៅ​ក្នុង​ក​សិន្ទ​ប្រាសាទបាគងវិញ​ហើយ ។ សូមរំលឹក​ថា ៖ មើល៍ថាតើ​ស្តាយយ៉ាងណា? ត្រីប្រាដ៏​ធំ១៤​ក្បាល​​​​ងាប់​​២ថ្ងៃ​​ជាប់​គ្នា​

អត្ថបទសរសេរ ដោយ