ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ច្នៃ​ម៉ូ​ដ និង​ដើរ​ម៉ូ​ដ Oliva kong ជោគជ័យ​ខ្លាំង​ដោយ​គ្រាន់តែ​ប្រកាន់ខ្ជាប់​នូវ​ពាក្យ​ទាំងនេះ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ច្នៃ​ម៉ូ​ដ និង​ដើរ​ម៉ូ​ដ​ដោយ​ខ្លួនឯង​ម្នាក់ កំពុង​តែ​មានឈ្មោះ​បោះ​សំឡេង​ទៅ​លើ​វិស័យ​សិល្បៈ​ខាង​ហ្វេ​សិន ( Fashion ) នា​ពេល​បច្ចុប្បន្ន កំពុង​តែ​ក្លាយជា​បុគ្គល​ម្នាក់​ធ្វើ​ឱ្យ​មហាជន​មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ទៅ​លើ​ភាព​ជោគជ័យ…

រាជធានី​ភ្នំពេញ ៖ អ្នក​ច្នៃ​ម៉ូ​ដ និង​ដើរ​ម៉ូ​ដ​ដោយ​ខ្លួនឯង​ម្នាក់ កំពុង​តែ​មានឈ្មោះ​បោះ​សំឡេង​ទៅ​លើ​វិស័យ​សិល្បៈ​ខាង​ហ្វេ​សិន ( Fashion ) នា​ពេល​បច្ចុប្បន្ន កំពុង​តែ​ក្លាយជា​បុគ្គល​ម្នាក់​ធ្វើ​ឱ្យ​មហាជន​មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ទៅ​លើ​ភាព​ជោគជ័យ និង​អ្នកគាំទ្រ​មួយ​ចំនួន​កំពុង​តែ​យក​គំរូ​តាម​នោះ លោក Oliva kong តែង​ប្រកាន់ខ្ជាប់​នូវ​ពាក្យ​ទាំងនេះ​ជា​និច្ច​ទើប​ទទួល​បាន​ភាព​ជោ​ញ​ជ័យ ។

ដោយ​សព្វ​ថ្ងៃនេះ​នៅ​ក្នុង​វិស័យ​សិល្បៈការ​ច្នៃ​ម៉ូ​ដ​សម្លៀក​បំពាក់ កំពុង​តែ​មានការ​ចាប់អារម្មណ៍​ច្រើន​ពី​សំណាក់​មហាជន​នោះ និង​មាន​អ្នកគាំទ្រ​មួយ​ចំនួន​តែងតែ​តាម​សួរ​ពី​ភាព​ជោគជ័យ​របស់​លោក ម៉ែ​ន សីហា ដោយ​អ្នក​គ្រប់​គ្នា​ស្គាល់ឈ្មោះ​ថា Oliva Kong បាន​ប្រាប់​ពី​ពាក្យ​ជោគជ័យ ដែល​លោក​តែង​មាននៅ​ក្នុង​ខ្លួន​ជា​និច្ច​ថា «​ម្នាក់​ៗ​តែងតែ​សួរ​ខ្ញុំ​ធ្វើ​ដូច​ម្ដេច​ខ្លះ​ដើម្បី​បាន​ដូច​បង (​ច្នៃ​ម៉ូ​ដ និង ដើរ​ម៉ូ​ដ​) ហើយ​ខ្ញុំ​មិន​ចង់​និយាយ​ច្រើន​ទេ ដោយ​គ្រាន់តែ​លុប​ពាក្យ ខ្មាស់​អៀន ហត់នឿយ អត់​លុយ មនុស្ស​នៅ​ក្បែរ​មិន​គាំទ្រ មិន​ស្គាល់​គេ និង​មិន​មាន​ពេលវេលា នោះ​នឹង​មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង​ច្រើន​ជាង​មុន​» ។

នេះ​ក៏​ព្រោះតែ​អ្នកគាំទ្រ​តែងតែ​ឃើញ​ពី​ភាព​ជឿជាក់ និង​ភាព​ស្វាហាប់​របស់​អ្នក​ច្នៃ​ម៉ូ​ដ​មួយ​រូប​នេះ នៅ​ពេល​ដើរ​នៅ​លើ​ឆាក​ម្តង​ៗ ទទួល​បានការ​កោតសរសើរ ពី​ទេព​កោសល្យ​នៃ​ការ​ដើរទៅ​មុខ​យ៉ាង​មាន​ទំនុកចិត្ត និង​ក្លាយជា​បុគ្គល​ម្នាក់​ទទួល​បាន​ភាព​ជោគជ័យ ។

គូរ​បញ្ជាក់​ផង​ដែរ​ថា លោក Oliva Kong ជា​អ្នក​ច្នៃ​ម៉ូ​ដ​សម្លៀក​បំពាក់​ម្នាក់ ដែល​មានឈ្មោះ​ល្បីល្បាញ ដោយ​ការ​រៀន​ច្នៃ​ម៉ូ​ដ​ដោយ​ខ្លួនឯង​តាម​រយៈ​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត YOUTUBE និង​សព្វ​ថ្ងៃនេះ​ក្លាយជា​គ្រូបង្ហាត់​ដើរ​ម៉ូ​ដ​ម្នាក់​ដែល​មានឈ្មោះ​ថា Queen Victoria និង​មានការ​ចូលរួម​រៀន​ជា​ច្រើន​ពី​សំណាក់​អ្នក​ដែល​ស្រលាញ់​នូវ​វិស័យ​មួយ​នេះ ៕

កែសម្រួលដោយ