ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុះរើ​សំណង់អគារ​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​មុខ​ប្រាសាទអង្គរវត្ត

3 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ សំណង់​អ​គារអាជ្ញាធរ​ជាតិ​អប្សរា​នៅ​​មុខ​ប្រាសាទអង្គរវត្ត​ត្រូវ​បាន​រុះរើ​ជា​ស្ថាពរ ដោយ​មានការ​ចូលរួម​សហការ​ដោយ​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប ក្រោម​គម្រោង​អភិវឌ្ឍន៍​របស់​អាជ្ញាធរ​ជាតិ​អប្សរា ​កាលពី​​រសៀល​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០២០​។ នេះ​ជា​សំណង់​ទី​១០​ហើយ ដែល​ត្រូវ​បាន​រុះរើ​ដោយ…

ខេត្ត​សៀម​រា​ប ៖ សំណង់​អ​គារអាជ្ញាធរ​ជាតិ​អប្សរា​នៅ​​មុខ​ប្រាសាទអង្គរវត្ត​ត្រូវ​បាន​រុះរើ​ជា​ស្ថាពរ ដោយ​មានការ​ចូលរួម​សហការ​ដោយ​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប ក្រោម​គម្រោង​អភិវឌ្ឍន៍​របស់​អាជ្ញាធរ​ជាតិ​អប្សរា ​កាលពី​​រសៀល​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០២០​។ នេះ​ជា​សំណង់​ទី​១០​ហើយ ដែល​ត្រូវ​បាន​រុះរើ​ដោយ ស្ម័គ្រចិត្ត​និង​ប្រគល់​ទីតាំង​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​និង​សម្បទា​ន​ទេសចរណ៍​។

លោក សឿង ស៊ី​ថា ប្រធាន​កា​រិ​យា ល័យ​ទីក្រុង​ស្អាត​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប បានឱ្យ​ដឹង​ថា អគារ​នេះ​បាន​បន្សល់​ទុក​នូវ​ការ​ចង​ចាំ​ដ៏​ល្អ​និង​អនុ​ស្សាវរី​យ៍​ជា​ច្រើន​ដោយ​ធ្លាប់​បាន​ប្រើប្រាស់​ដំបូង​គេ​បង្អស់​នៅ​មុខ​ប្រាសាទ អង្គរវត្ត​លើ​ផ្នែក​សេវាកម្ម​ភេសជ្ជៈ​និង​បន្ទប់ទឹក​ស្អាត​។ ដោយ​ចំពោះ​ការ​រុះរើ​នា​ពេល​នេះ លោក​បានបញ្ជាក់​ថា​ ​ក្រសួង​និង​មន្ទីរ​ទេសចរណ៍​សប្បាយ​រីក​រាយ​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​រួម​ចំណែក​អភិវឌ្ឍន៍​កែ​លម្អ​ជា​សួនច្បារ ដាំ​ដើមឈើ​ឱ្យ​មាន​ការ​​ទាក់ទាញ​ភ្ញៀវ​ទេស​ចរ​មក​លេង​កាន់តែ​ច្រើន​ក្នុង​តំបន់​បេតិកភណ្ឌ​​មួយនេះ​។

លោក យិ​ត ចាន់​ដា​រដ្ឋ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់​ថា ការ​រុះរើ​សំណង់​ទាំងអស់​មុខ​ប្រាសាទអង្គរវត្ត គឺ​មិន​ត្រូវ​បាន​លើក​លែង​អ​គារ​ណាមួយ​ទេ សូ​ម្បី​សំណង់​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ផ្ទាល់​ ។ ​លោក ក្នុង​នាម​អាជ្ញាធរ​ជាតិ​អប្សរា សូម​ថ្លែង​អំណរ​គុណ​ចំពោះ​កិច្ចសហការ​ដ៏​ល្អ​របស់​ក្រសួង​និង​មន្ទីរ​ទេសចរណ៍​ខេត្ត​​សៀមរាប ក៏​ដូច​អាជីវករ​ទាំងអស់ ដែល​បាន​លះបង់​ទ្រព្យធន​របស់​ខ្លួន​ក្នុង​កា​រប​បម្រើ​ផលប្រយោជន៍​រួម និង​ស្គាល់​ពី​តម្លៃ​អង្គរ ដើម្បី​ទុក​លទ្ធភាព​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​អភិវឌ្ឍន៍​ទីលាន​មុខ​ប្រាសាទ​អង្គ​រ​វត្ត​ក្លាយ​ជាទី​ចាប់អារម្មណ៍​បំផុត ​៕ ​(កែសម្រួលដោយ ៖​ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ