ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងប្រាក់រៀលខ្លាំង ឬខ្សោយធៀបនឹងប្រាក់ប្រទេសទាំងនេះ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកតាមដានហាងឆេងអត្រាប្តូរប្រាក់ រៀល ខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួនដែលប្រជាពលរដ្ឋខ្មែរនិយមចាយញឹក ញាប់ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី…

រជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកតាមដានហាងឆេងអត្រាប្តូរប្រាក់ រៀល ខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួនដែលប្រជាពលរដ្ឋខ្មែរនិយមចាយញឹក ញាប់ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៥ខែមិថុនា ឆ្នាំ ២០២០នេះឱ្យដឹងថា ១ដុល្លារអា មេរិកស្មើនឹង ៤០៦៥ រៀល និង ១អឺរ៉ូ ទិញចូល ៤៥៧៤ រៀល លក់ចេញ ៤៦២០ រៀល ហើយ ១ដុល្លារអូស្ត្រាលី ទិញចូល ២៧៧៥  រៀល និងលក់ចេញ ២៨០៣ រៀល ។

ទន្ទឹមនេះសម្រាប់ប្រាក់យន់ចិនធៀបជាមួយប្រាក់រៀលខ្មែរថ្ងៃនេះ គឺ ១យន់ចិន ទិញចូល ៥៧៤ រៀល លក់ចេញ ៥៨០ រៀល ខណៈពេលដែល ១០០យ៉េនជប៉ុន ទិញចូល ៣៧៨៧ រៀល លក់ចេញ ៣៨២៥ រៀល និង ១០០វុនកូរ៉េ ទិញចូល ៣៣៦ រៀល លក់ចេញ ៣៤០ រៀល ។

ជាមួយគ្នានេះដែរហាងឆេងដុល្លារសាំងហ្គាពួរធៀបជាមួយប្រាក់រៀលខ្មែរ គឺ ១ដុល្លារសាំង ហ្គាពួរ ទិញចូល ២៩១៥ រៀល លក់ចេញ ២៩៤៤ រៀល និង ១បាតថៃ ទិញចូល ១៣១ រៀល លក់ចេញ ១៣២ រៀល ដោយឡែក ១០០០ដុងវៀតណាម ទិញចូល ១៧៥ រៀល  និងលក់ចេញ ១៧៧ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ