ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ហ៊្វ្រេស​ស៊ី​លេខ​១ ​សុខ វិ​ច្ឆ​រ៉ា ហេតុ​អ្វី​មិន​​លេចមុខ​ក្នុង​ពិភព​សិល្បៈ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាង​តូច​ស្រ​ឡូ​ន សម្បុរ​ខ្មៅ​ស្រឯម ញញឹម​ស្រស់ស្រាយ គឺ​យុវតី​សុខ វិ​ច្ឆ​រ៉ា ជា​​ហ៊្វ្រេស​ស៊ី​​​ហ្គើ​ល​ចំណាត់ថ្នាក់​លេខ​១ ​ប្រចាំឆ្នាំ​២០១៧ ។…

រាជធានី​ភ្នំពេញ ៖ រាង​តូច​ស្រ​ឡូ​ន សម្បុរ​ខ្មៅ​ស្រឯម ញញឹម​ស្រស់ស្រាយ គឺ​យុវតី​សុខ វិ​ច្ឆ​រ៉ា ជា​​ហ៊្វ្រេស​ស៊ី​​​ហ្គើ​ល​ចំណាត់ថ្នាក់​លេខ​១ ​ប្រចាំឆ្នាំ​២០១៧ ។ វិ​ច្ឆ​រ៉ា មាន​និស្ស័យ​ចូល​ចិត្ត​សិល្បៈ ប៉ុន្តែ​តើ​ហេតុ​អ្វី នាង​មិន​ល្បីឈ្មោះ​ក្នុង​ពិភព​សិល្បៈ​ដូច​ជា​ហ៊្វ្រេស​​ស៊ី​ជា​ច្រើន​ទៀត ?

សិល្បៈ​ចម្រៀង និង​សម្តែង​ភាពយន្ត គឺជា​ប្រភេទ​សិល្បៈ​ដែល​យុវតី​សុខ វិ​ច្ឆ​រ៉ា មាន​និស្ស័យ​ចូល​ចិត្ត ។ នាង​មាន​ទឹកដម​សំឡេង​ពីរោះ និង​មាន​ទេព​កោសល្យ​សម្តែង​ល្អ ។ កាលពី​ពេល ថ្មី​ៗ​កន្លង​​មក ​យុវតី​ស្អាត​រូប​នេះ​និយាយ​ថា «​ខ្ញុំ​ចូល​ចិត្ត​ច្រៀង និង​សម្តែង​កាយវិការ វា​ជា​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ពី​ធម្មជាតិ ។ ខ្ញុំ​រឹតតែ​មាន​ទេព​កោសល្យ និង​យល់​ដឹង​ខ្លាំង​ឡើង​ពី​សិល្បៈ​ទាំងនេះ​នៅ​ពេល​​ចូលរួម​ប្រកួត​ហ៊្វ្រេស​ស៊ី​ ព្រោះ​កម្មវិធី​តម្រូវ​ឲ្យ​ហ្វឹកហាត់​សិល្បៈ​ច្រើន​ទម្រង់ មាន​ផ្នែក​របាំ​បុរាណ ចម្រៀង និង​សិល្បៈ​បង្ហាញ​ម៉ូ​ដ​ជាដើម »​។

ក្តី​ស្រមៃ​ធំ​មួយ​របស់​សុខ វិ​ច្ឆ​រ៉ា គឺ​កសាង​ជីវិត​ជា​តារាចម្រៀង តារាភាពយន្ត និង​តារា​បង្ហាញ​ម៉ូ​ដ ។ នាង​​ចង់​ប្រើប្រាស់​ទេព​កោសល្យ និង​ក្តី​ស្រលាញ់​សិល្បៈ​ទាំងនោះ​ចាប់​ជា​អាជីព ដើម្បី​ចិញ្ចឹមជីវិត និង​ដើម្បី​កេរ្តិ៍ឈ្មោះ ។

ទោះជា​យ៉ាងណា​ក្ដី ​សុខ វិ​ច្ឆ​រ៉ា មិន​អាច​បំពេញ​ក្តី​ស្រមៃ​របស់​ខ្លួន​នោះ​បាន គឺ​នាង​ហាក់​នៅ​ឆ្ងាយ​ពី​សិល្បៈ ។ មូលហេតុ​ ព្រោះ​ពី​ដំបូង​នាង​ត្រូវ​ចំណាយពេល​ច្រើន​យកចិត្តទុកដាក់​លើ​ការ​សិក្សា ។ ក្រោយមក​នាង​ត្រូវ​ធ្វើការ​ផ្សេង ដើម្បី​រក​ប្រាក់​កម្រៃ​ផ្គត់ផ្គង់​ជីវភាព​ផ្ទាល់ខ្លួន និង​គ្រួសារ ។

កន្លង​​មក​ក៏​ធ្លាប់​មាន​ផលិតកម្ម​មួយ​ចំនួន​ដែរ​ទាក់ទង​សុខ វិ​ច្ឆ​រ៉ា ឲ្យ​ចូលរួម​សម្ដែង តែ​នាង​មិន​អាច​លៃ​​ពេល​បាន គឺ​នាង​ត្រូវធ្វើ​ការងារ​ក្រៅ​សិល្បៈ​ជា​ចាំបាច់ ​ដើម្បី​ជីវភាព​គ្រួសារ ។ មិត្តភក្តិ​រួម​ថ្នាក់ និង​ក្រុម​គ្រួសារ​សុទ្ធតែ​ដឹង​ សុខ វិ​ច្ឆ​រ៉ា មាន​និស្ស័យ និង​ទេព​កោសល្យ​សិល្បៈ ។ មិត្ត​រួម​ថ្នាក់​សរសើរ​ថា ​វិ​ច្ឆ​រ៉ា ច្រៀង​ពី​រោះ​ណាស់ ។

មិត្ត​ម្នាក់​និយាយ​ថា «​វិ​ច្ឆ​រ៉ា​ ច្រៀង​ពីរោះ​ពី​ធម្មជាតិ ទឹកដម​សំឡេង​របស់​នាង​សក្តិ​សមជា​តារា​ចម្រៀង ។ នាង​អាច​ប្រើប្រាស់​ទឹកដម​សំឡេង​ជា​អាជីព​បាន » ។

ទាំង​ក្រុម​គ្រួសារ ទាំង​មិត្តភក្តិ គាំទ្រ​សុខ វិ​ច្ឆ​រ៉ា ចំពោះ​គោលដៅ​អនាគត​សាង​ជីវិត​ជា​អ្នកសិល្បៈ ។ ពួក​គេ​ជឿជាក់​នាង​នឹង​បាន​សម្រេច​សមតា​ម​បំណង ។

ទាំង​ទឹកមុខ​ញញឹម យុវតី​ដ៏​ស្រស់​ផូរផង់​សុខ វិ​ច្ឆ​រ៉ា និយាយ​រាបសា​ថា «​ខ្ញុំ​ប្រាថ្នា​ចង់​ឲ្យ​មហាជន​ស្គាល់​មុខ និង​ឈ្មោះ​សុខ វិ​ច្ឆ​រ៉ា ទៅ​ទីណា ឬ​អ្នក​ណា​ក៏​ស្គាល់ ។ នាម​ជាតា​រា​ល្បី ជា​អ្វី​ដែល​ខ្ញុំ​ចង់​ឲ្យ​កើតឡើង​សម្រាប់​ជីវិត​របស់ខ្ញុំ ។ ទោះជា​យ៉ាងណា​ក្ដី ខ្ញុំ​ជាប់​ធ្វើ​ការងារ​ផ្សេង មិន​ទាន់​អាច​ដកឃ្លា​បាន តែ​ខ្ញុំ​ចង់​ណាស់ ហើយ​សង្ឃឹម​ធ្វើ​បាន​នា​ថ្ងៃ​ណាមួយ​»​។

មិន​លេចមុខ​ខ្លាំង​ក្នុង​ពិភព​សិល្បៈ តែ​សុខ វិ​ច្ឆ​រ៉ា ធ្លាប់​ចូលរួម​ច្រៀង​លើ​ឆាក​តន្ត្រី​ទូរទស្សន៍ និង​ក្នុង​កម្មវិធី​កម្សាន្ត​ផ្សេង​ទៀត​របស់​ទូរទស្សន៍ ខ្លះ​ៗ​ដែរ​នា​ពេល​កន្លង​មក ។ ពិសេស​បន្ទាប់​ពី​គ្រង​តំណែង​ជា​​ហ៊្វ្រេស​ស៊ី​​ហ្គើ​ល​ចំណាត់ថ្នាក់​លេខ​១ ​ភ្លាម ​នា​ឆ្នាំ​២០១៧ សុខ វិ​ច្ឆ​រ៉ា តែងតែ​ឆ្លៀត​ពេល​ពី​ការ​សិក្សា​ចូលរួម​សម្តែង​ឈុត​ផ្សាយពាណិជ្ជកម្ម និង​កម្មវិធី ផ្សេង​ៗ​តាម​តម្រូវ​របស់​ក្រុម​ហ៊ុន​ដែល​រៀបចំ​ប្រកួត​ហ្វ្រេ​ស៊ី ។ ឈុត​ផ្សាយពាណិជ្ជកម្ម​មួយ​ចំនួន​ដែល​វិ​ច្ឆ​រ៉ា ចូលរួម​សម្តែង​បាន​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​នានា ដែល​ទស្សនិកជន​ធ្លាប់​ឃើញ​រួច​មក​ហើយ ។

យុវតី​ស្អាត​រូប​នេះ​ចាប់កំណើត និង​រស់នៅ​ភ្នំពេញ ។ នាង​ជា​កូនពៅ​ក្នុង​ចំណោម​បងប្អូន​ចំនួន​៥​នាក់ ។ ដោយ​ឳ​ពុក​បង់ជីវិត​ទៅ​ហើយ វិ​ច្ឆ​រ៉ា រស់នៅ​ជាមួយ​ម្តាយ និង បង​ៗ​របស់​នាង ៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ