ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ស្មៅ​គោ​សុ​ទ្ធ​តែ​យក​មក​ពី​ក្រៅប្រទេស បំប៉ន​គោ​ឲ្យ​ឆាប់​ធំធាត់

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្រៅពី​ផលិត​ចំណី ដើម្បី​បំប៉ន​សត្វ​គោ ម្ចាស់​កសិដ្ឋាន មា​នទី​តាំងនៅ​ភូមិ​ស្វាយ​ផ្អែម ឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មាន​ជ័យ នៅ​បាន​ដាំ​ស្មៅ ដែល​នាំ​ចូល​ពី​បរទេស​មក​ដាំ​លើ​ផ្ទៃដី​ជាង…

ខេត្តកំពង់ឆ្នាំង ៖ ក្រៅពី​ផលិត​ចំណី ដើម្បី​បំប៉ន​សត្វ​គោ ម្ចាស់​កសិដ្ឋាន មា​នទី​តាំងនៅ​ភូមិ​ស្វាយ​ផ្អែម ឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មាន​ជ័យ នៅ​បាន​ដាំ​ស្មៅ ដែល​នាំ​ចូល​ពី​បរទេស​មក​ដាំ​លើ​ផ្ទៃដី​ជាង ៧​ហិ​កតា ដើម្បី​ធ្វើ​ជា​ចំណី​ដល់​សត្វ​គោ​បន្ថែម​ទៀត​សម្រាប់​ការ​ធំធាត់​របស់​សត្វ​គោ​ឲ្យ​បាន​លឿន ។

លោក យុ​ត រ​ដ្ឋា អ្នកឯកទេស​ដាំ​ស្មៅ​នៅ​ក្នុង​កសិដ្ឋាន​ខាងលើ​បាន​ឲ្យ​ដឹង​ថា ៖ តាម​ពិត​កសិដ្ឋាន​ខាងលើ​នេះ មាន​ម្ចាស់​ឈ្មោះ រស់ វិសុទ្ធ នៅ​រាជធានី​ភ្នំពេញ រូប​គាត់​គ្រាន់តែ​ជំនាញ​ដាំ​ស្មៅ​តែ​ប៉ុណ្ណោះ គឺ​ក្នុង​រយៈពេល​៣​ទៅ​៤​ឆ្នាំ​មក​ហើយ ដែល​គាត់​បាន​មក​ដាំ​ស្មៅ នៅ​ក្នុង​កសិដ្ឋាន​មួយ​នេះ ។ ស្មៅ​ដែល​គាត់​បាន​ដាំ គឺ​បាន​នាំ​ពូជ​មក​ពី​បរទេស​មាន​ដូច​ជា ពូជ​ស្មៅ​ផ្អែម​អ៊ី​ស្ត្រា​អែ​ល និង​ពូជ​ស្មៅ​ស៊ុប​ពឺ​ណេ​ត​ពែ ។

ចំពោះ​ពូជ​ស្មៅ ផ្អែម​អ៊ី​ស្ត្រា​អែ​ល គឺ​យើង​ដាំ​ក្នុង​រយៈពេល​៤៥ ថ្ងៃ គឺ​បាន​ផល​អាច​កាត់​ឱ្យ​គោ​ស៊ី​បាន​ហើយ ។ ដោយឡែក​ចំពោះ​ពូជ​ស្មៅ​ស៊ុប​ពឺ​ណេ​ត​ពែ គឺ​មាន​អាយុ​ដល់​ទៅ​១០០​ថ្ងៃ ទើប​អាច​កាត់​យក​មក​ផ្អាប់ រួច​ឱយ​គោ​ស៊ី​បាន ។ ប៉ុន្តែ​ពូជ​ស្មៅ​ប្រ​ភ​ទ​នេះ បន្ទាប់​ពី​យើង​កាត់​លើក​ទី​១ ដែល​មាន​អាយុ​១០០​ថ្ងៃនេះ​ហើយ នៅ​ពេល​កាត់​លើក​ក្រោយ​ៗ ទៀត គឺ​ត្រឹមតែ​៤៥​ថ្ងៃ យើង​អាច​កាត់​វា​បាន​ហើយ ព្រោះ​វា​ធំ​លឿន​នឹង​ដុះ​ស្លឹក​បាន​ល្អ ។

លោក យុ​ត រ​ដ្ឋា បាន​បន្ថែម​ថា ៖ បច្ចុប្បន្ន​ម្ចាស់​កសិដ្ឋាន​បានឱ្យ​ចំណី​ដែល​ផលិត​ដោយ​ខ្លួនឯង​ដល់​សត្វ​គោ ដែល​ទិញ​មក​បំប៉ន​សម្រាប់​លក់​ក្នុង​១​ថ្ងៃ​ចំនួន​២​ពេល ។ ប៉ុន្តែ​សម្រាប់​ស្មៅ​ដែល​ដាំ​ដុះ​ក្នុង​កសិដ្ឋាន​នេះ គឺ​កាត់​ឲ្យ​គោ​ស៊ី​តែ​មួយ​ពេល​ប៉ុណ្ណោះ ក្នុង​១​មួយ​ថ្ងៃ មាន​ន័យ​ថា ៖ បើ​ពេល​ព្រឹក​ឲ្យ​គោ​ស៊ី​ស្មៅ​ហើយ ព្រឹក​នោះ​មិន​ឲ្យ​ចំណី​ដែល​ផលិត​នោះ​ទៀត​ទេ ល្ងាច​បានឱ្យ​ចំណី​វា​ស៊ី​ម្តងទៀត ។

សូម​បញ្ជាក់​ដែរ​ថា ម្ចាស់​កសិដ្ឋាន​ខាងលើ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ទិញ​គោ​ស្គម​ៗ បាក់កម្លាំង ឬ​ក៏​ឲ្យ​ចំណី​មិន​គ្រប់គ្រាន់​យក​មក​បំប៉ន​ដោយ​ឱ្យ​ចំណី​ដែល​ផលិត​បាន​ដោយ​ខ្លួនឯង និង​ឱ្យ​ស្មៅ​ដែល​ដាំ​ដោយ​ខ្លួនឯង ដល់​គោ​ទាំងនោះ​ក្នុង​រយៈពេល​តែ ៣​ទៅ ៤​ខែ គោ​បាន​ធំធាត់ អាច​ចាប់​លក់​បាន​ហើយ ដោយ​ក្នុង​១​ខែ​ជា​មធ្យម កសិដ្ឋាន​ខាងលើ អាច​លក់​គោ​ដែល​បំប៉ន​បាន​ធំធាត់​ជាង​៣០​ក្បាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ