ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ Messi រត់​ចូល​ទីលាន​ប្រកួត​ថ្ងៃមុន នឹង​ប្រឈម​បណ្តឹង​ផ្លូវច្បាប់​ពី La Liga

3 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ ស្ថាប័ន La Liga បាន​និយាយ​ថា ខ្លួន​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ បន្ទាប់​ពី​អ្នកគាំទ្រ​ម្នាក់​បាន​រំលោភ​លើ​សន្តិសុខ​ការ​ប្រកួត ដើម្បី​ទទួល​បានការ​ថតរូប Selfie…

ប្រទេស​អេ​ស្ប៉ា​ញ ៖ ស្ថាប័ន La Liga បាន​និយាយ​ថា ខ្លួន​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ បន្ទាប់​ពី​អ្នកគាំទ្រ​ម្នាក់​បាន​រំលោភ​លើ​សន្តិសុខ​ការ​ប្រកួត ដើម្បី​ទទួល​បានការ​ថតរូប Selfie ជាមួយ​កីឡាករ Lionel Messi របស់​ក្រុម Barcelona ។

គួរ​រំលឹក​ថា អ្នកគាំទ្រ​ពាក់អាវ​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ម្នាក់ ដែល​លើ​អាវ​មានឈ្មោះ​និង​លេខ​របស់ Messi បាន​រត់​ចូល​ទីលានប្រកួត​នៅ​ដើម​តង់​ទី​២ ក្នុង​ជំនួប​ដែល Barcelona យកជ័យ​ជម្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ Mallorca ៤-០ កាលពី​ថ្ងៃ​សៅរ៍​នៅ​ទឹកដី Visit Mallorca ដោយ​បិទទ្វារ​កីឡដ្ឋាន ។

សេចក្តីថ្លែងការណ៍​មួយ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យបានឱ្យ​ដឹង​ថា La Liga នឹង​ដាក់​ពាក្យបណ្តឹង​តាម​ផ្លូវច្បាប់​លើ​បុគ្គល​រូប​នោះ ដោយ​ចាត់​ទុក​ឧប្បត្តិ​ហេតុនេះ តំណាង​ឱ្យ​សកម្មភាព​ព្រហ្មទណ្ឌ​។ La Liga សូម​សំដែង​ការ​ថ្កោលទោស ចំពោះ​អាកប្បកិរិយា​បែប​នេះ ដែល​វា​បាន​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នក​ដទៃ និង​ភាព​ស្មោះត្រង់​នៃ​ការ​ប្រកួតប្រជែង​របស់​យើង​។

ដោយឡែក​ក្រុម Mallorca ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ផង​ដែរ​ថា បច្ចុប្បន្ន​ក្លិប​កំពុង​បើក​ស៊ើបអង្កេត​ជុំវិញ​មូលហេតុ​ថា តើ​អ្នកគាំទ្រ​រូប​នេះ អាច​ចូល​មក​ក្នុង​កីឡដ្ឋាន​បាន​យ៉ាងដូចម្តេច ? ៕ (ដកស្រង់​ចេញពី៖ BBC)