ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​នឹង​ចេញ​ប្រើ​វ៉ាក់សាំង​កូ​វី​ដ​១៩​នៅ​ចុងឆ្នាំ ទោះបីជា​ការ​ធ្វើតេស្ត​មិន​ទាន់​ចប់

3 ឆ្នាំ មុន

ប្រទេស​ចិន​បាន​សម្រេចចិត្ត​បង្ខំ​ចេញ​ប្រើ​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១៩​នៅ​ចុងឆ្នាំ​២០២០​នេះ ដោយ លោត​ផ្លោះ​ចេញពី​គោលការណ៍​នៃ​ការ​ធ្វើតេស្ត​វ៉ា​ក់​ដែល​មាន​ជា​ទម្លាប់​។ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​របស់​សារព័ត៌មាន​South China Morning Post​។ ការ​សម្រេចចិត្ត​ដ៏​បង្ខំ​នេះ​ដោយសារ​តែ​លក្ខណៈ​ពិ​េ​សស​នៃ​កូ​វី​ដ​១៩​ដែល​គ្រោះថ្នាក់​ខ្លាំង​សម្រាប់​ពិភព​លោ​ក។ មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ប្រ​យុ​ទ្ធ​ប្រឆាំង​ជំងឺឆ្លង​នៃ​ប្រទេស​ចិន​កំពុង​តែ​ធ្វើ​កិច្ច​ការងារ​ត្រៀម​សម្រាប់​ការ​ចេញ​ប្រើ​វ៉ាក់សាំង​នេះ​និង​ដើម្បី​សម្រេច​ថា​តើ​ប្រើ​វ៉ាក់សាំង​នេះ​នៅ​ក្នុង​ក្រុម​មនុស្ស​ណា​មុនគេ​។ ការ​សម្រេចចិត្ត​បែប​នេះ…

ប្រទេស​ចិន​បាន​សម្រេចចិត្ត​បង្ខំ​ចេញ​ប្រើ​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១៩​នៅ​ចុងឆ្នាំ​២០២០​នេះ ដោយ លោត​ផ្លោះ​ចេញពី​គោលការណ៍​នៃ​ការ​ធ្វើតេស្ត​វ៉ា​ក់​ដែល​មាន​ជា​ទម្លាប់​។

នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​របស់​សារព័ត៌មាន​South China Morning Post​។ ការ​សម្រេចចិត្ត​ដ៏​បង្ខំ​នេះ​ដោយសារ​តែ​លក្ខណៈ​ពិ​េ​សស​នៃ​កូ​វី​ដ​១៩​ដែល​គ្រោះថ្នាក់​ខ្លាំង​សម្រាប់​ពិភព​លោ​ក។

មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ប្រ​យុ​ទ្ធ​ប្រឆាំង​ជំងឺឆ្លង​នៃ​ប្រទេស​ចិន​កំពុង​តែ​ធ្វើ​កិច្ច​ការងារ​ត្រៀម​សម្រាប់​ការ​ចេញ​ប្រើ​វ៉ាក់សាំង​នេះ​និង​ដើម្បី​សម្រេច​ថា​តើ​ប្រើ​វ៉ាក់សាំង​នេះ​នៅ​ក្នុង​ក្រុម​មនុស្ស​ណា​មុនគេ​។

ការ​សម្រេចចិត្ត​បែប​នេះ ពីព្រោះ​ចិន​មិន​ចង់​ខាត​ពេលវេលា​ដែល​ត្រូវ​ចំណាយ តាម​គោលការណ៍ ជា​ស្តង់ដារ​នៃ​ការ​ចេញ​ប្រើ​វ៉ាក់សាំង​។

គិត​ត្រឹម​ពេល​នេះ កូ​វី​ដ​១៩​បាន​ឆ្លង​ដល់​មនុស្ស​ជិត​៨​លាន​នាក់​និង​សម្លាប់​មនុស្ស​ជាង​បួន​សែន​នាក់​ហើយ​ធ្វើ​អោយ​រង្គោះ​រង្គោះ​សេដ្ឋកិច្ច​ពិភពលោក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ