ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ មក​ពី​ក្រៅប្រទេស នៅ​តែ​គំរាម​កំហែង​កម្ពុជា

3 ឆ្នាំ មុន

កម្ពុជា​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ប្រទេស​មួយ​ជោគជ័យ​នៅ​ក្នុង​ការ​ប្រឆាំង​កូ​វី​ដ​១៩ រហូត មក​ដល់​ពេល​នេះ ដោយសារ​តែ​ការ​ព្យាបាល​ជា​ស្ទើរ​ទាំងអស់ និង​គ្មាន​អ្នក​ស្លាប់​ដោយ សារ​មេរោគ​ដ៏​សាហាវ​នេះ​ឡើយ រហូត​មក​ដល់​ពេល​នេះ​។ ប៉ុន្តែ​កា​រវិ​វត្ត​រយៈពេល​ក្រោយ​នេះ ទំនងជា​ចង្អុលបង្ហាញ​ថា…

កម្ពុជា​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ប្រទេស​មួយ​ជោគជ័យ​នៅ​ក្នុង​ការ​ប្រឆាំង​កូ​វី​ដ​១៩ រហូត មក​ដល់​ពេល​នេះ ដោយសារ​តែ​ការ​ព្យាបាល​ជា​ស្ទើរ​ទាំងអស់ និង​គ្មាន​អ្នក​ស្លាប់​ដោយ សារ​មេរោគ​ដ៏​សាហាវ​នេះ​ឡើយ រហូត​មក​ដល់​ពេល​នេះ​។

ប៉ុន្តែ​កា​រវិ​វត្ត​រយៈពេល​ក្រោយ​នេះ ទំនងជា​ចង្អុលបង្ហាញ​ថា កម្ពុជា​នៅ​តែ​ប្រឈម​មុខ​ខ្ពស់​នឹង​ការ​រាលដាល​មេរោគ​កូ​វី​ដ​១៩ ដែល​បាន​ឆ្លង​ដល់​មនុស្ស​ជិត​៨​លាន​នាក់ និង​សម្លាប់​មនុស្ស​ជាង​បួន​សែន​នាក់​ក្នុង​ពិភពលោក​។

ការ​ប្រឈម​មុខ​ខ្លាំង គឺ​ការ​នាំ​ចូល​ជំងឺ​កូ​វី​ដ​១៩ មក​ពី​ខាងក្រៅ ខណៈ​ដែល​ការ​ធ្វើ ដំណើរ​តាម​យន្តហោះ មក​កម្ពុជា ហាក់ដូចជា​កម្រើក​ឡើង​វិញ​។

ក្រសួងសុខាភិបាល​បានអោយ​ដឹង​នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២០​ថា ខ្លួន​បាន​រក ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចំនួន​២​ថ្មី​បន្ថែម​ទៀត​។

ដូច្នេះ​រហូត​មក​ដល់​ពេល​នេះ អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ មាន​ចំនួន​១២៨​នាក់ អ្នកជា​សះស្បើយ​មាន​ចំនួន​១២៥​នាក់ នៅ​សល់​៣​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។

បុរស​ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ជា​ជនជាតិ​ខ្មែរ មាន​អាយុ 29 ឆ្នាំ និង​បុរស​ជនជាតិ​ខ្មែរ​មាន អាយុ​២២​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ខេត្តកំពង់ចាម​។ ទាំង​ពីរ​នាក់​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី តាម​ជើងហោះហើរ​ត្រង់​មក​កាន់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី 12 ខែមិថុនា ឆ្នាំ 2020 ហើយ​បច្ចុប្បន្ន​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​រួច​ហើយ​។

ក្រសួង​បាន កត់​សម្គាល់ថា ជើងហោះហើរ​នេះ មាន​អ្នកដំណើរ​សរុប​ចំនួន ៤៦​នាក់ (​ស្រី​២៤​នាក់​) ហើយ​ក្នុង​ចំនួន​នេះ មាន​ជនជាតិ​ខ្មែរ​ចំនួន ៤២​នាក់ (​ស្រី​២២​នាក់​) និង​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី​ចំនួន ០៤​នាក់ (​ស្រី​០២​នាក់ ហើយ​ក្នុង​នោះ​មាន​កុមារី​អាយុ​៤​ឆ្នាំ ម្នាក់​)​។

អ្នកដំណើរ​ចំនួន ៤៤ នាក់ ដែល​មាន​លទ្ធផល តេស្ត​អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ នោះ ត្រូវ​បាន​ដាក់​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ជម្ពូ​វ័ន​១ មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ តាម​បណ្តា​ខេត្ត ដែល​បុគ្គល​រស់នៅ (សម្រាប់​អ្នក​ដែល​មិន​មាន​លទ្ធភាព​បង់ថ្លៃ​សណ្ឋាគារ ) និង សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ (សម្រាប់​អ្នក​ដែល​ជ្រើសរើស​យក ការ​បង់ ថ្លៃ​សណ្ឋាគារ ដើម្បី​តាមដាន​សុខភាព​បន្ត​ទៀត​។

ដូច្នេះ វា​នៅ​មិន​ប្រាកដ​នៅឡើយ​ថា តើ​ពួក​គេ​នឹង​មាន​ឆ្លង​មេរោគ​កូ​វី​ដ ១៩ ដូច បុរស​ពីរ​នាក់​នៅ​ខេត្តកំពង់ចាម នោះ​ឬ​ក៏​អត់ ខណៈ​ដែល​ពួក​គេ​បាន​ធ្វើ​ដំណើរ​លើ​យន្តហោះ​តែ​មួយ​។

ការ​រក​ឃើញ​ករណី​នាំ​ចូល​ពីរ​នាក់​ថ្មី​នេះ គឺ​កើត​មាន​បន្ទាប់​ពី​កន្លង​កម្ពុជា​បាន​រក​ឃើញ​ករណី​នាំ​ចូល​ពី​ប្រទេស​បារាំង និង​ថៃ​ផង​ដែរ​។

ដោយ​ពិនិត្យ​ទៅ​លើ​ការ​រក​ឃើញ​ទាំងនេះ ការ​នាំ​ចូល​កូ​វី​ដ​១៩ ពី​ក្រៅប្រទេស គឺជា​បញ្ហា​ប្រឈម​មួយ​ដែល​គំរាមកំហែង​ដល់​កម្ពុជា​គ្រប់ពេលវេលា ហើយ​តម្រូវ​អោយ​កម្ពុជា​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​ទប់ស្កាត់​ឱ្យ​បាន​មាន​ប្រសិទ្ធភាព​ចំពោះ​ការ​នាំ​ចូល​កូ​វី​ដ​១៩​ពី​ក្រៅប្រទេស​។

ដរាបណា​គ្មាន​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩​ទេ​នោះ កម្ពុជា​ក៏​ដូច​ជា​ប្រទេស​ទាំងអស់​ក៏​ដូច​ជា ពិភព​លោក​​ទាំងមូល នៅ​តែ​ប្រឈម​ខ្ពស់​នឹង​ការ​ឆ្លង​រាលដាល​មេរោគ កូ​វី​ដ​១៩​នេះ គ្រប់​ពេលវេលា​ទាំងអស់​។ នេះ​គ៏​ដោយសារ​តែ​មេរោគ​កូ​វី​ដ​១៩​នេះ ធ្វើការ​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​យ៉ាង​ងាយស្រួល​តាម​រយៈ​តំណក់​តូច​ល្អិត​ដែល ក្អក ឬ​កណ្តាស ចេញពី​អ្នក​ផ្ទុកមេរោគ​កូ​វី​ដ​១៩ ឬ​ក៏​ការ​ប៉ះពាល់​ជាមួយនឹង​វត្ថុ​ដែល មាន​ផ្ទុកមេរោគ ហើយ​យកដៃ​មក​ប៉ះ​ផ្ទៃមុខ​។ មិនតែប៉ុណ្ណោះ ការ​ស្រាវជ្រាវ​ជា​ច្រើន​បង្ហាញ​ថា សូ​ម្បី​តែ​មនុស្ស​ដែល​មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩ ប៉ុន្តែ​គ្មាន​លេច​ចេញ​រោគ​សញ្ញា​ក៏​អាច​ធ្វើការ​ចម្លង​មេរោគ​នេះ​បាន​ដែរ​។

ដំណឹង​ដែល​ល្អ​នោះ គឺ​មក​ដល់​ពេល​នេះ កម្ពុជា​មាន​សមត្ថភាព​រក​ឃើញ​ករណី​កូ​វី​ដ ១៩ នៅ​ព្រ​លាន​យន្តហោះ មុន​ពេល​ដែល​អ្នក​អ្នក​ផ្ទុកមេរោគ​បាន​ធ្វើ​ដំណើរ​ក្នុង​ក្រុង ភ្នំពេញ និង​រស់នៅ​ជាមួយ​គ្រួសារ​របស់​ពួក​គេ ឬ​ក៏​បាន​រក​ឃើញ​ក្នុងអំឡុងពេល​នៃ​ការ​ដាក់ខ្លួន​នៅ​ដោយឡែក​។

នៅ​ពេល​ដែល​កម្ពុជា​លុប​ចោលការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ពី​បរទេស ដើម្បី​ហេតុផល​សេដ្ឋកិច្ច​នោះ កិច្ចការ​ត្រួតពិនិត្យ​តាម​ច្រក​ព្រ​លាន​យន្តហោះ និង​ច្រក​អន្តរជាតិ​នានា មាន​សារសំខាន់​ជា​អាយុជីវិត​។

អ្នក​បំពេញការងារ​តាម​ច្រក​អន្តរជាតិ​ទាំងអស់​ត្រូវ​បន្ត​ចាត់វិធានការ​យ៉ាង​ម៉ត់ចត់​បំផុត ដោយ​មិន​អោយ​ថ្លោះធ្លោយ ដើម្បី​ធ្វើ​យ៉ាងណា​កុំអោយ​មានការ​នាំ​ចូល​កូ​វី​ដ​១៩ មក​ចម្លង​ដល់​ប្រជាជន​កម្ពុជា នៅ​ភ្នំពេញ ក៏​ដូច​ជា​តាម​បណ្តា​ខេត្ត​នានា​។

សំខាន់​ដូច​គ្នា​នេះ គោលការណ៍​នៃ​ការ​គោរព​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ក្នុង​ការ​ដាក់​ខ្លួន​នៅ​ដោយ ឡែក​រយះ​ពេល​១៤​ថ្ងៃ នៅ​ពេល​ធ្វើ​ដំណើរ​ពី​បរទេស​ចូល ប្រទេស​កម្ពុជា ក៏​មាន​សារសំខាន់​ខ្លាំង​ណាស់​ដែរ​។ ទាំង​ជនបរទេស និង​កម្ពុជា ត្រូវ​អនុវត្ត​គោលការណ៍​នេះ​អោយ​បាន​ល្អ ដើម្បី​ចៀសវាង​ការ​ចម្លង​មេរោគ​ដោយ​មិនដឹង​ខ្លួន​ទៅ​កាន់​អ្នក​ដទៃ​។

កិច្ចការ​នេះ គឺ​ដើម្បី​កុំអោយ​មានការ​ថ្លោះធ្លោយ​ដែល​ថា អ្នកខ្លះ​អាច​នឹង​ធ្វើតេស្ត​ឃើញ​អវិជ្ជមាន នៅ​ថ្ងៃ​ធ្វើតេស្ត បើ​ទោះបីជា​ពួក​គេ​មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩​ក្តី​។

ចំណែក​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ប្រទេស​ទាំងអស់​ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន​អោយ​បាន​ខ្ពស់​ដូច​តាម​ការ​ណែនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បារម្ភ​ពី​ស្ថានភាព​កូ​វី​ដ​១៩ អាច​នឹង​ផ្ទុះ​ឡើង​គ្រប់​ពេល​។

ការ​រក្សា​គម្លាត​ពីរ​ម៉ែត្រ និង​ការ​ពាក់​ម៉ាស ព្រមទាំង​ការ​រស់នៅ​ប្រកបដោយ អនាម័យ ខ្ពស់ មាន​សារសំខាន់​នៅ​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង និង​ចម្លង​មេរោគ​កូ​វី​ដ​១៩​។

ប្រជាជន​កម្ពុជា​ទាំងអស់​មិន​ត្រូវ​គិត​ថា ស្ថានភាព​បច្ចុបន្ន​មាន​ន័យ​ថា កូ​វី​ដ​១៩​លែង​គំរាមកំហែង​កម្ពុជា​ឡើយ​។

ដរាបណា​ពិភពលោក​មិន​មាន​វ៉ាក់សាំង​ការពារ​កូ​វី​ដ​១៩​ទេ​នោះ កម្ពុជា​ក៏​ដូច​ជា ប្រទេស​នានា​នៅ​ក្នុង​ពិភពលោក​ដែរ​នៅ​តែ​ប្រឈម​មុខ​ខ្ពស់​នឹង​ការ​រាលដាល​នៃ​មេរោគ​កូ​វី​ដ​១៩​នេះ ដោយ​ពិចារណា​​ទៅ​លើ​របៀប​ដែល​មេរោគ​នេះ ឆ្លង និង​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​។

វា​នឹង​មាន​គ្រោះថ្នាក់​ដូច​គ្នា បើសិនជា​អ្នកខ្លះ​មិន​ត្រូវ​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ