ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​មិន​ធ្វេសប្រហែស​ជា​អ្នក​មិន​វិនាស​ចាក​ប្រយោជន៍

3 ឆ្នាំ មុន

បុរស​ស្ត្រី​រូប​ណា​ជា​អ្នក​មិន​ធ្វេសប្រហែស មិន​ភ្លេច​ស្មារតី មិន​បណ្តោយ​ឱ្យ​កាល​វេលា​កន្លង​ហួស​ទៅ​ទទេ​ៗ បុរស​ស្ត្រី​នោះ​នឹង​មិន​វិនាស​ចាក​ផលប្រយោជន៍​ដែល​បាន​សម្រេច​នោះ​ទេ ទាំង​មិនមែន​មិន​សម្រេច​ផលប្រយោជន៍​ដែល​មិន​ទាន់​បាន​ស​ម្រ​ច​នោះ​ដែរ​ ។ បើ​និយាយ​ក្នុង​ក្រុម​អ្នករៀន​សូត្រ អ្នក​ដែល​មិន​ធ្វេសស្មារតី​ក៏​រមែង​មិន​ភ្លេច​ចំណេះដឹង​ដែល​ចេះ​ហើយ​នោះ​ឡើយ ហើយ​ប្រាកដជា​នឹង​ចេះ​ចំណេះ​ដទៃ​ទៀត​ដែល​ខ្លួន​មិន​ទាន់​ចេះ​ផង​ដែរ ។…

បុរស​ស្ត្រី​រូប​ណា​ជា​អ្នក​មិន​ធ្វេសប្រហែស មិន​ភ្លេច​ស្មារតី មិន​បណ្តោយ​ឱ្យ​កាល​វេលា​កន្លង​ហួស​ទៅ​ទទេ​ៗ បុរស​ស្ត្រី​នោះ​នឹង​មិន​វិនាស​ចាក​ផលប្រយោជន៍​ដែល​បាន​សម្រេច​នោះ​ទេ ទាំង​មិនមែន​មិន​សម្រេច​ផលប្រយោជន៍​ដែល​មិន​ទាន់​បាន​ស​ម្រ​ច​នោះ​ដែរ​ ។

បើ​និយាយ​ក្នុង​ក្រុម​អ្នករៀន​សូត្រ អ្នក​ដែល​មិន​ធ្វេសស្មារតី​ក៏​រមែង​មិន​ភ្លេច​ចំណេះដឹង​ដែល​ចេះ​ហើយ​នោះ​ឡើយ ហើយ​ប្រាកដជា​នឹង​ចេះ​ចំណេះ​ដទៃ​ទៀត​ដែល​ខ្លួន​មិន​ទាន់​ចេះ​ផង​ដែរ ។

បើ​និយាយ​ក្នុង​ក្រុម​អ្នក​ប្រកប​របរ​រក​ទទួលទាន​បុគ្គល​អ្នកមាន​សេចក្តី​មិន​ធ្វេសប្រហែស​រមែង​មិន​ខាតបង់​របស់​ដែល​រកបាន​ហើយ​ផង និង​ប្រាកដជា​រកបាន​ទ្រព្យ​ដែល​មិន​ទាន់​បាន​ទៀត​ផង ។

បើ​និយាយ​ក្នុង​ក្រុម​អ្នកមាន​យសស័ក្តិ អ្នក​មិន​ធ្វេសប្រហែស​រមែង​មិន​ថយ​យសស័ក្តិ​ដែល​ធ្លាប់​មាន​ហើយ​ផង និង​ទៀងតែនឹង​បាន​ទទួល​យសស័ក្តិ​ដែល​មិន​ទាន់​បាន​ថែម​ទៀត​ផង ។

នៅ​ក្នុង​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​សរសេរ​ថា ជន​ណា​ប្រមាទ​ប្រ​ព្រឹត្ត​ឃ្លៀងឃ្លាត​ចាក​ធម៌​សុចរិត ជន​នោះ​ទោះបី​នៅ​មានជីវិត ក៏​ចាត់​ថា​បាន​ស្លាប់​ស្រេច​បាត់​ទៅ​ហើយ ។ ចំណុច​នេះ​ត្រូវ​គ្នា​នឹង​ពុទ្ធភាសិត​ត្រាស់​ថា ជន​ណា​ប្រមាទ ជន​នោះ​ទុកដូ​ច​ជា​បុគ្គល​ស្លាប់ គឺ​ស្លាប់ប្រយោជន៍​ក្នុង​ជាតិ​នេះ​ផង និង​បរលោក​ផង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ