ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​យុវជន​​ម្នាក់​បើក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​​គេច​​ឡាន និងម៉ូតូ​ជួបគ្រោះ​ត្រឹមមួយប៉ប្រិចភ្នែក​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​យុវជន​ម្នាក់​ ​ខ​ណៈ​ពេល​​បើក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ដឹក​ថ្ម​ម៉ាប​គេច​រថយន្ត​មួយ​គ្រឿង ក៏​ជ្រុល​ទៅ​បុក​របង​ថ្ម​ ​បណ្តាល​ឱ្យ​បាក់កបាត់បង់ជីវិត​ភ្លាម​ៗ​នឹង​កន្លែងកើតហេតុ កាលពី​វេលា​ម៉ោង​ប្រមាណ​៨​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣​ ខែមិថុនា ឆ្នាំ​២០២០​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦…

រាជធានី​ភ្នំពេញ​ ៖ ​យុវជន​ម្នាក់​ ​ខ​ណៈ​ពេល​​បើក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ដឹក​ថ្ម​ម៉ាប​គេច​រថយន្ត​មួយ​គ្រឿង ក៏​ជ្រុល​ទៅ​បុក​របង​ថ្ម​ ​បណ្តាល​ឱ្យ​បាក់កបាត់បង់ជីវិត​ភ្លាម​ៗ​នឹង​កន្លែងកើតហេតុ កាលពី​វេលា​ម៉ោង​ប្រមាណ​៨​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣​ ខែមិថុនា ឆ្នាំ​២០២០​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ​ត្រង់​ចំណុច​ស្ពាន​ទី​៤ ស្ថិត​ក្នុងភូមិ​បាក់​ខែង សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

​យុវជន​​រងគ្រោះ​​ខាងលើ​ឈ្មោះ​យ​ន សា​រ៉េ​ត អាយុ​១៦​ឆ្នាំ ជា​កម្មករ​ដឹក​ថ្ម​ម៉ា​ប មានស្រុក​កំណើត​នៅ​ភូមិ ព្រែក​អំបិល ឃុំ​ស្អាង​ ស្រុក​ស្អាង ខេត្តកណ្តាល ​។

តាម​​ប្រភពពី​​សាក្សី​​នៅ​កន្លែងកើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ​គេ​ឃើញ​​យុវជនរ​ងគ្រោះ​​ម្នាក់​ខាងលើ​បើក​​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​មួយ​គ្រឿង​ដឹក​ថ្ម​ម៉ា​ប​ចេញពី​ត្រង់​ស្ពាន​លេខ​២​សំដៅ​ទៅ​ព្រែក​អញ្ចាញ​ស្ថិត​ក្នុង​ស្រុក​មុខកំពូល​ ខេត្តកណ្តាល ​ដោយ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។

តាម​ប្រភពដដែល​បាន​បន្ត​ថា លុះ​​នៅ​ពេល​យុវជន​រងគ្រោះបើក​ម៉ូតូរ៉ឺម៉ក​ដឹកថ្មម៉ាប​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​​​​ខាងលើ ក៏​បាន​គេច​រថយន្ត​មួយ​គ្រឿង​ដែល​បត់​ឆ្លងផ្លូវ និង​គេច​ម៉ូតូ​ដែល​ចេញពី​ផ្លូវលំ​បណ្តាល​អោយ​ជ្រុល​ចង្កូត​ទៅ​បុក​របង​ថ្ម​យ៉ាង​ពេញទំហឹង​ បណ្តាល​ឲ្យ​បាក់​ក​​បាត់បង់ជីវិត​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។ បន្ទាប់​ពី​គ្រោះថ្នាក់ ក្រុម​គ្រួសារ​ក៏​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​នាំ​សព​បញ្ជូន​ទៅ​កាន់​ស្រុក​កំណើត ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ