លាស់ យីន រងការរិះគន់ ក្នុងជំនួបជាមួយ សុខ សុវណ្ណ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ការប្រដាល់មិត្តភាពរវាងកីឡាករជាតិ និងកីឡាករជាតិ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កីឡាករគូពិសេស រវាង…
រាជធានីភ្នំពេញ ៖ ការប្រដាល់មិត្តភាពរវាងកីឡាករជាតិ និងកីឡាករជាតិ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កីឡាករគូពិសេស រវាង…
រាជធានីភ្នំពេញ ៖ ការប្រដាល់មិត្តភាពរវាងកីឡាករជាតិ និងកីឡាករជាតិ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កីឡាករគូពិសេស រវាង លាស់ យីន មកពីក្លិបជ្រៃសែនជ័យ ខេត្តកំពង់ស្ពឺ និងកីឡាករ សុខ សុវណ្ណ មកពីក្លិបប្រដាល់ខេមរភូមិន្ទ មិនធ្វើឱ្យអ្នកគាំទ្រពេញចិត្តនោះទេ ដោយសារតែគូនេះ ប្រកួតមិនបាបល្អ ហើយប្រកួតគ្នាបានតែមួយប្រាវក៏បញ្ចប់ការប្រកួតទាំងអ្នកគាំទ្រមិនអស់ចិត្ត។
កីឡាករ លាស់ យីន បង្គោលក្រហម រងការរិះគន់ពីការប្រកួតនោះ ដោយសារតែវាយមិនអស់ដៃ ហើយគ្រាន់តែគូប្រកួតវាយត្រូវមួយប្រាវក៏បោះបង់ការប្រកួត។ កីឡាករ លាស់ យីន ត្រូវបានលោកអាជ្ញាកណ្ដាល ព្រមានករណីមិនប្រកួតជាមួយគូប្រកួតម្ដងជាពីរដងនោះផង ហើយអ្វីដែលគេកត់សម្គាល់ គឺក្រោយការព្រមានឱ្យវ៉ៃតែមួយប្រាវ ក៏សម្រេចចិត្តបោះបង់ បន្ទាប់ពីស្ទុះវ៉ៃបានតែមួយភ្លែត ហើយត្រូវបង្គោលខៀវទាត់ឱ្យឈឺជើងតែបន្តិច ក៏បោះបង់ការប្រកួតក្នុងទឹកទី២តែម្ដង។
មួយគូនេះ លាស់ យីន បង្គោលក្រហម ដែលធ្លាប់តែខ្លាំងរងការរិះគន់ថា ធ្លាក់ដៃ ខ្សោយកម្លាំង និងនៅល្អតែបច្ចេកទេសប៉ុណ្ណោះ ដោយអ្នកឃើញផ្ទាល់រិះគន់ថា លោកវ៉ៃមិនល្អ ហើយក៏បោះបង់ការប្រកួតនោះផង។ មួយគូនេះមិនដឹងថា នឹងអាចត្រូវបានគណៈកម្មការតម្រូវឱ្យសងសឹកគ្នា ឬក៏អត់ទេ ដោយសារតែ លាស់ យីន ក៏ហាក់មិនចង់ប្រកួតបែបនេះ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ