ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នក​ស្រាវជ្រាវ​ថា វីរុស​បង្ក​ជំងឺ​កូ​វី​ដ​១៩​បាន​​វិវត្តន៍​ខ្លួន​ឱ្យ​ងាយ​ចូល​ក្នុង​កោសិកា​​​មនុស្ស

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​រដ្ឋ​ផ្ល​រី​ដា​និយាយ​​ថា ការ​ពិសោធន៍​បាន​បង្ហាញ​ថា វីរុស​កូ​រ៉ូ​ណា​ថ្មី បាន​ផ្លាស់​ប្តូរ​តាម​របៀប​មួយ ដែល​ធ្វើ​ឱ្យ​វា​ឆ្លង​ចូល​កោសិកា​មនុស្ស​បាន​យ៉ាង​ងាយស្រួល​ជាង​មុន​។…

សហរដ្ឋអាមេរិក ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​រដ្ឋ​ផ្ល​រី​ដា​និយាយ​​ថា ការ​ពិសោធន៍​បាន​បង្ហាញ​ថា វីរុស​កូ​រ៉ូ​ណា​ថ្មី បាន​ផ្លាស់​ប្តូរ​តាម​របៀប​មួយ ដែល​ធ្វើ​ឱ្យ​វា​ឆ្លង​ចូល​កោសិកា​មនុស្ស​បាន​យ៉ាង​ងាយស្រួល​ជាង​មុន​។

អ្នក​វិទ្យាសាស្ត្រ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ Scripps បាន​និយាយ​ថា ការ​ផ្លាស់​ប្តូរ​នេះ ធ្វើ​ឱ្យ​មានការ​ប្រែប្រួល​ទៅ​លើ​ប្រូតេអ៊ីន ស្រួច​ៗ​លើ​សំបក​របស់​វីរុស ដែល​ប្រើ​សម្រាប់​ចាក់​ចូល​ទៅ​ក្នុង​កោសិកា​​មនុស្ស​។ ប្រសិនបើ​ការ​រក​ឃើញ​ត្រូវ​បាន​បញ្ជាក់ វា​ជា​លើក​ទី​មួយ​ហើយ​គេ​ឃើញ​មាន​វីរុស​ដែល​អាច​ផ្លាស់​ប្តូរ​បាន​លឿន​ខ្លាំង​បែប​នេះ​។

នៅ​ក្នុង​របាយការណ៍​មួយ​បាន​និយាយ​ថា វីរុស​ដែល​មានការ​ផ្លាស់​ប្តូរ​នេះ មានការ​ឆ្លង​ច្រើន​ជាង​វីរុស​ដែល​មិន​មានការ​ផ្លាស់​ប្តូរ​។ លោក Choe និង​សហការី​បាន​ធ្វើការ​ពិសោធន៍​ជា​ច្រើន​នៅ​ក្នុង​មន្ទីរពិសោធន៍ ដែល​បង្ហាញ​ពី​ការ​ផ្លាស់​ប្តូរ​សែន​ដែល​មានឈ្មោះ​ថា D614G ផ្តល់​ឱ្យ​វីរុស​រីក​រាល​ដាល​កាន់តែ​ច្រើន ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​វា​ងាយស្រួល​ក្នុង​ការ​ចូល​ទៅ​ក្នុង​កោសិកា​។

ពួក​គេ​បាន​ចេញផ្សាយ​ការ​រក​ឃើញ​របស់​ពួក​គេ នៅ​លើ Server មួយ ឈ្មោះ​ថា BioRxiv ដែល​មាន​ន័យ​ថា វា​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​ឱ្យ​កាន់តែ​ច្បាស់​ពី​សំណាក់​អ្នក​ស្រាវជ្រាវ​ផ្សេង​ទៀត​ឡើយ។

ពួក​គេ​បាន​និយាយ​ថា ត្រូវការ​ការ​ស្រាវជ្រាវ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ថា តើ​ការ​ផ្លាស់​ប្តូរ​នេះ​ធ្វើ​ឱ្យ​មេរោគ​ឆ្លង​ដល់​មនុស្ស​យ៉ាងដូចម្តេច ហើយ​ថា តើ​ការ​ផ្លាស់​ប្តូរ​នេះ​បាន​ជះ​ឥទ្ធិពល​ដល់​ដំណើរ​ឆ្លង​រាលដាល​នៃ​ជំងឺ​រាតត្បាត​នេះ​ឬ​យ៉ាងណា?

គ្រាន់តែ​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា ការ​ផ្លាស់​ប្តូរ​មេរោគ​ដែល​​ត្រូវ​បាន​គេ​មើលឃើញ​រហូត​មក​ដល់​ពេល​នេះ មិន​បាន​ធ្វើ​ឱ្យ​វា​ងាយ​ចម្លង​បាន​ទេ ហើយ​ពួក​វា​ក៏​មិន​ងាយ​បង្ក​ឱ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ដែរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ