ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​នោះ​! ស្រី​ស្អាត សូ ដា​នី​តា ទប់​លែង​ជាប់​ព្រលះ​មួយ​ឃ្លា​ជុំ​ពាក្យ «​អាយ​​ដល​»

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​តារា​បង្ហាញ​ម៉ូ​ដ​មាន​កម្ពស់​ខ្ពស់​ស្អាត និង​សាច់​សខ្ចី កញ្ញា សូ ដា​នី​តា ថ្មី​ៗ​នេះ ហាក់ដូចជា​ទ្រាំ​លែង​បាន​នឹង​បញ្ហា​អ្វីមួយ​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​តារា​បង្ហាញ​ម៉ូ​ដ​មាន​កម្ពស់​ខ្ពស់​ស្អាត និង​សាច់​សខ្ចី កញ្ញា សូ ដា​នី​តា ថ្មី​ៗ​នេះ ហាក់ដូចជា​ទ្រាំ​លែង​បាន​នឹង​បញ្ហា​អ្វីមួយ​នោះ​ទេ បានជា​អ្នក​នាង​បង្ហោះ​មួយ​ជុំវិញ ការ​ប្រើប្រាស់​ពាក្យ​ពេ​ជន៍​មួយ​ចំនួន​នៅ​ក្នុង​រង្វង់​សិល្បៈ ដែល​អ្នក​នាង​យល់​ថា បងប្អូន​ខ្មែរ​មួយ​ចំនួន ជា​ពិសេស​យុវវ័យ ដែល​បាន​និង​កំពុង​ប្រើប្រាស់​ពាក្យ​នោះ​មិន​ត្រឹមត្រូវ​ទាល់តែ​សោះ។

ដោយ​ឃើញ​បងប្អូន​ខ្មែរ​មួយ​ចំនូ​ន​កំពុង​ប្រើ​ពាក្យ​មិន​ត្រឹមត្រូវ ដូច​ជា​ពាក្យ « Idol » សម្រាប់​ការ​ហៅ​ទៅ​លើ​បុគ្គល​មួយ​ចំនួន​ដែល​មិន​គួរ​ហៅ​នោះ ស្រី​ស្អាត សូ ដា​នី​តា បាន​បង្ហោះ​សារ​នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​នាង កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ដែល​មាន​ខ្លឹមសារ​ទាំងស្រុង​ថា « ហើយ​បងប្អូន​ថា គាត់ Idol ខ្ញុំ​… ពាក្យ​ថា Idol នៅ​ប្រទេស​ក្រៅ គេ​មិន​ងាយ​ហៅ​អ្នក​ណា​ផ្តេស​ផ្តាស់​ទេ​បងប្អូន ។ ទាល់តែ​ម្នាក់​នោះ ជា​មនុស្ស​ធ្វើ​រឿង​អស្ចារ្យ​ច្រើន​ល្បី​បទ​ជា​ច្រើន សម្តែង​ល្អ​ទូ​ទាំង​ប្រទេស ទើប​គេ​ហៅ​ថា (​គាត់​ជា Idol ខ្ញុំ​) តែ​បងប្អូន​ខ្លះ មិនដឹង​ថា Idol បក​មក​វិញ​ថា ម៉េច​ផង​ហ្នឹង ហើយ​ខំ​និយាយ​តាម​គេ​តាម​ឯង​ដែរ (​ពាក្យ​ថា idol) »​។

យ៉ាងណាមិញ ការ​លើក​ឡើង​របស់​តារា​សម្តែង​ស្រី​រូប​ស្រស់​រូប​នេះ ចង់​បង្ហាញ​ទៅ​ដល់​មហាជន និង​ចង់​វែកញែក​ឱ្យ​បាន​ច្បាស់លាស់​នូវ​ការ​ប្រើ​ពាក្យ​ទាំងនោះ​នៅ​ក្នុង​សិល្បៈ និង​កុំ​ជោ​ជ្រួល​តាម​គ្នា ហើយ​មិន​ចង់ ឱ្យ​មនុស្ស​ដែល​មិន​គួរ​ល្បី​សម​នឹង​ទទួល​ពាក្យ​ថា «​អាយ​ដល​» ទៅ​ល្បី​បែប​នេះ ដោយ​មិន​បាន​ធ្វើ​រឿង​អ្វីមួយ​ល្អ​សោះ​នៅ​ក្នុង​សង្គម​។

ស្រី​ស្អាត​រូប​នេះ ក៏​ព្រោះតែ​នាង​ផ្ទាល់​បាន​ឈរជើង​នៅ​ក្នុង​រង្វង់​សិល្បៈ​អស់​រយៈពេល​ជិត ២០​ឆ្នាំ និង​ជា​អ្នកសិល្បៈ​នៅ​ក្នុង​សម័យ​របស់​នាង​ម្នាក់​ៗ​ខំ​ណាស់ ខំរៀន​ច្រៀង រៀន​សម្តែង រៀន​រាំ មិន​ថា​ផ្នែក​សម័យ ឬ​បុរាណ​នោះ​ទេ ខំ​ណាស់​រាប់​ឆ្នាំ អ្នកខ្លះ​ខំ​ចង់​ងាប់​ហើយ​តែ​នៅ​តែ​មិន​ល្បី​នោះ​ឡើយ​។

ជា​ចុង​ក្រោយ សូ ដា​នី បាន​បន្ថែម​ថា «​ខ្ញុំ​សុំ​ទោស​បងប្អូន ខ្ញុំ​និយាយ​ខាងលើ មិន​ចង់​ប៉ះពាល់​បង​ប្អូន​ណា​ទេ តែ​គ្រាន់តែ​ចង់ឱ្យ​បងប្អូន​គិត​បន្តិច​ថា ការ​គ្រាំ​ទ្រ ឬ ការ​ជេរ របស់​បងប្អូន​ទៅ​លើ​អ្នក​ណា​ម្នាក់ គឺ​មិន​ខុស​ទេ តែ​ខុស​នោះ គឺ​គ្រាំ​ទ្រ​ខុស ឬ​ជេរ​ខុស ពាក្យចាស់​លោក​ពោល​ថា «១​ម៉ាត់​ងាប់ ១​ម៉ាត់​រស់​» ។ សម័យនេះ​ដូច​គ្នា មុន​នឹង​គ្រាំ​ទ្រ ឬ​ជេរ ត្រូវ​មើល​សិន កុំអោយ​ខុស​» ។ ចុះ​ប្រិ​យ​មិត្ត​អ្នក​អាន​យល់​យ៉ាងណា​ដែរ ? (​កែសម្រួល​ដោយ ៖ បុប្ផា​)

កែសម្រួលដោយ