ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ស្ទាវ​ឆក់​កាបូប​បាន​សម្រេច​ហើយ ដួល​ម៉ូតូ​រត់​ចូល​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​ ​សមត្ថ​កិច្ចក្របួចជាប់

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ជន​សង្ស័យ​ជា​ចោរ​ឆក់​កាបូប​ម្នាក់​ត្រូវ​នគរ​បាល​ និង​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​ចាប់​ខ្លួន​បាន​កាល​ពី​វេលា​ម៉ោង​៨​ និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​៧ ធ្នូ ២០១៤ បន្ទាប់​ពីជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​បាន​សម្រេច​នៅ​មុខ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី១ ខណ្ឌ​ទួល​គោក​ ហើយ​ព្យាយាម​​​គេច​ខ្លួន​។

ជន​សង្ស័យឈ្មោះ​ណែម រដ្ឋា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ និង​មុខ​របរ​មិន​ពិត​ប្រាកដ ធ្លាប់​បួស​ជា​ព្រះ​សង្ឃ​ ​​ទើប​នឹង​សឹក​ថ្មីៗ។ ចំណែក​នារី​ជាម្ចាស់​កាបូប​ឈ្មោះ​មុត សៅរដ្ឋ អាយុ​៣៤​ឆ្នាំ ជា​មន្ត្រី​រាជ​ការ​នៅ​រាជ្យ​បណ្ឌិត​សភា​ ស្នាក់​នៅ​ផ្ទះ​លេខ​៥៩៤ ផ្លូវ​លំ​ភូមិ​ប៉ប្រក​ខាង​ត្បូង សង្កាត់​​កាកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ ស្ត្រី​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុង​ដា​ធុន​C110 ពណ៌​ទឹក​ប៊ិច ធ្វើ​ដំណើរ​តែ​ម្នាក់​ឯង​តាម​ផ្លូវ​សហ​ព័ន្ធ​រុស្ស៊ី​ក្នុង​បំណង​យក​ទូរ​ស័ព្ទ​ទៅ​ជួស​ជុល​នៅ​ផ្សារ​ដេ​ប៉ូ ខណៈ​ដល់​ចំណុច​ខាង​លើ​ស្រាប់​តែ​មាន​ជន​សង្ស័យ​ម្នាក់​​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វី​វ៉ា​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​តា​កែវ​១A១៥០៨ មក​អែប​ជិត​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​​ពី​ស្ត្រី​រង​គ្រោះ​បាន​សម្រេច​ហើយ​ចៃ​ដន្យ​ទាក់​ដៃ​ចង្កូត​ម៉ូតូ​គ្នា​ដួល​ទាំង​២​នាក់​ ខណៈ​នោះ​ជន​សង្ស័យ​បានព្យាយាម​​​រត់​ចូល​ទៅ​ក្នុង​សាកល​វិទ្យា​ល័យ​ភូមិ​ន្ទ​ភ្នំពេញ​បំណង​គេច​ខ្លួន​ក៏​ត្រូវក្រុម​និស្សិត​ក្នុង​សាលា​ ព្រម​ទាំង​ប៉ូលិស និង​កង​រាជ​អាវុធ​ហត្ថ​ចេញ​អន្តរាគមន៍​ចាប់​បាន​នាំ​ទៅ​កាន់​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​ទឹក​ល្អក់​ទី១​ដើម្បី​សួរ​នាំ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព