ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​កែ​សម្រស់ សុ​ភ័​ក្រ កុ​សុ​ម៉ា កាន់​តែ​មាន​យីអ៊ុន​នៅ​ក្នុង​ទីផ្សារ​សិល្បៈ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​អំឡុង​ពេល​ដែល​ទីផ្សារ​សិល្បៈ​ហាក់​ស្ងាត់ស្ងៀម និង​ធ្លាក់​ចុះ​នូវ​ការ​សម្តែង​នានា ដោយសារ​ជំងឺ​កូ​វី​ដ​១៩ តារាចម្រៀង និង​ពិធី​ការិនី​ពូកែ​វោហា​ស័ព្ទ ចាក់ទឹកមិនលិច កញ្ញា សុ​ភ័ក្ត្រ…

រាជធានី​ភ្នំពេញ ៖ នៅ​អំឡុង​ពេល​ដែល​ទីផ្សារ​សិល្បៈ​ហាក់​ស្ងាត់ស្ងៀម និង​ធ្លាក់​ចុះ​នូវ​ការ​សម្តែង​នានា ដោយសារ​ជំងឺ​កូ​វី​ដ​១៩ តារាចម្រៀង និង​ពិធី​ការិនី​ពូកែ​វោហា​ស័ព្ទ ចាក់ទឹកមិនលិច កញ្ញា សុ​ភ័ក្ត្រ កុ​សុ​ម៉ា បែរជា​ឆ្លៀត​ទៅ​កែ​គន់​សម្រស់​បន្ថែម​ទៀត ដើម្បី​ឲ្យ​កាន់តែ​ស្រស់​ស្អាត និង​មាន​ភាព​ទាក់ទាញ បង្ក​នូវ​ការ​ភ្ញាក់ផ្អើល​ទៅ​ដល់​អ្នកគាំទ្រ​ជា​ខ្លាំង ។

ពិធី​ការិនី​សម្បុរ​ស្រអែម​ស្រស់​រូប​នេះ ទើបតែ​បង្ហាញ​ពី​សម្រស់​របស់​នាង បន្ទាប់​ពី​ធ្វើការ​សម្រេច​ចិត្ត​វះកាត់ ត្របកភ្នែក​ពីរ​ជាន់ ឲ្យ​ធំ​កាន់តែ​ខ្លាំង ដើម្បី​បន្ថែម​សម្រស់​លើ​ផ្ទៃមុខ​ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​នៅ​ក្នុង​ទីផ្សារ​សិល្បៈ និង​បាន​ធ្វើ​ឱ្យ​មហាជន​សរសើរ​ជា​ខ្លាំង​ទៅ​ដល់​រូប​នាង​ថា បាន​ចូល​ប្រឡូក​ក្នុង​សិល្បៈ​រាល់​ឆ្នាំ​ហើយ នេះ​ជា​លើក​ទី​១​ហើយ​ដែល​នាង​បាន​ធ្វើការ​កែ​គុន​បែប​នេះ​។

យ៉ាងណាមិញ បន្ទាប់​ពី​កែ​សម្រស់​ឱ្យ​ស្រស់​ស្អាត​ជាង​មុន ស្រី​ស្អាត​រូប​នេះ​កាន់តែ​មាន​ទីផ្សារ​សិល្បៈ និង​យីអ៊ុន​កាន់តែ​ឡើង​ខ្ពស់ ដោយ​គេ​បាន​សង្កេត​ឃើញ​ថា នាង​មាន​ភាព​មមាញឹក​ជាង​មុន និង​ឧស្សាហ៍​លេចមុខ ទៅ​ចូលរួម​នៅ​ក្នុង​កម្មវិធី របស់​ស្ថានីយទូរទស្សន៍​នានា ក៏​ដូច​ជា​ការ​ថត​ឱ្យ​ផលិតផល​មួយ​ចំនួន​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​ក៏​ព្រោះតែ​ពិធី​ការិនី​ក្រមិចក្រមើម និង​ពូកែ​កំប្លុកកំប្លែង​មិន​ចាញ់​តារា​កំប្លែង​អាជីព​នោះ មាន​សមត្ថភាព​ខ្ពស់ ពូកែ​ទាក់​សំណើច និង​តែង​បង្ក​ឲ្យ​កម្មវិធី​នានា​ផ្ទុះសំណើច ក្នុង​ចំណោម​មហាជន​នៅ​ពេល​មើល​ការ​សម្តែង​របស់​នាង​ម្តង​ៗ ទៅ​លើ​ទេព​កោសល្យ​ថ្វីមាត់ ដែល​អាច​ឱ្យ​នាង​ឆក់​បាន​ប្រជាប្រិយភាព​ខ្ពស់​នា​ពេល​បច្ចុប្បន្ន​នេះ ។

តោះ​ទៅ​មើល​សម្រស់​របស់​អាយ​ដល​របស់​អ្នក​ថា តើ​ក្រោយ​ពី​វះកាត់​ត្របកភ្នែក​ពីរ​ជាន់​ឲ្យ​ធំ​ជាង​មុន​នោះ មានការ​ប្រែប្រួល​សម្រស់​យ៉ាងណា​ខ្លះ?

កែសម្រួលដោយ