ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Eriksen លើក​បាល់​ជ្រុង​បញ្ចូល​ទី​យ៉ាង​អស្ចារ្យ តែ​ Inter មិន​អាចឆ្លង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ

3 ឆ្នាំ មុន

ប្រទេស​អុីតា​លី ៖ ក្រុម Napoli បាន​បន្ត​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន់រង្វាន់ Coppa Italia បន្ទាប់​ពី​ស្មើ ១-១ ជាមួយ​ក្រុម…

ប្រទេស​អុីតា​លី ៖ ក្រុម Napoli បាន​បន្ត​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន់រង្វាន់ Coppa Italia បន្ទាប់​ពី​ស្មើ ១-១ ជាមួយ​ក្រុម Inter Milan ក្នុង​ការ​ប្រកួត​ជើង​ទី​ពីរ​។

សូម​រំលឹក​ជូន​ថា កាលពី​ជើង​ទី​មួយ​នៅ​ទឹកដី San Siro របស់ Inter Milan ក្រុម​ទាំង​ពីរ​បាន​បញ្ចប់​ទៅ​ដោយ Napoli យកឈ្នះ ១-០​។ ដោយឡែក​សម្រាប់​ការ​ប្រកួត​ជើង​ទី​ពីរ​នៅ​ទឹកដី San Paolo កាលពី​យប់មិញ ក្រុម​ភ្ញៀវ​បាន​បើក​ការ​នាំមុខ​មុន​នៅ​នាទី ២ ដោយ​ការ​លើក​បាល់​ជ្រុង​បញ្ចូល​ទី​យ៉ាង​អស្ចារ្យ ពី​ខ្សែបម្រើប្រយុទ្ធដាណឺម៉ាក Christian Eriksen​។

ការ​ប្រកួត​ជិត​បញ្ចប់​ក្នុង​វគ្គ​ទី​មួយ​ទៅ​ហើយ ខ្សែប្រយុទ្ធបែលហ្ស៊ិក Dries Mertens ក៏​បាន​សម្រេច​គ្រាប់​តាម​ស្មើ​មក​វិញ​នៅ​នាទី ៤១ ហើយ​លទ្ធផល​នេះ បាន​រក្សា​រហូត​ដល់​ចប់​ការ​ប្រកួត​។

សរុប​លទ្ធផល​ទាំង​ពីរ​ជើង​ក្រុម Napoli បាន​យកឈ្នះ​លើ​ក្រុម Inter Milan ដោយលទ្ធផល ២-១ បន្ត​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​ត្រូវ​ជួប​ក្រុម Juventus ដែលនឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២០ នៅ​កីឡដ្ឋាន Olimpico ក្នុង​ទីក្រុង​រ៉ូ​ម​ឆាប់​ៗ​ខាង​មុខ​នេះ ៕

https://www.youtube.com/watch?v=pE627TT_JgU