ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​បាល់ទាត់​អុីតា​លី សង្ឃឹមថា​អាច​អនុញ្ញាត​ឱ្យ​អ្នកគាំទ្រ​ចូល​កី​ឡ​ដ្ឋាន​នៅ​ខែ​ក្រោយ

3 ឆ្នាំ មុន

ប្រទេស​អុីតា​លី ៖ ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អុីតា​លី (FIGC) សង្ឃឹមថា​ការ​ប្រកួត​ទាំងអស់ នឹង​អាច​បើក​ឱ្យ​អ្នកគាំទ្រ​ចូល​ទស្សនា​នៅ​ខែ​ក្រោយ ប្រសិនបើ​អត្រា​នៃ​ការ​ឆ្លង​កូ​វី​ដ​-១៩ បន្ត​ធ្លាក់​ចុះ​នៅ​ក្នុង​ប្រទេស​នេះ​។ សកម្មភាព​បាល់ទាត់​អុី​តា​លី បាន​ចាប់ផ្តើម​ឡើង​វិញ​កាលពី​ថ្ងៃ​សុក្រ…

ប្រទេស​អុីតា​លី ៖ ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អុីតា​លី (FIGC) សង្ឃឹមថា​ការ​ប្រកួត​ទាំងអស់ នឹង​អាច​បើក​ឱ្យ​អ្នកគាំទ្រ​ចូល​ទស្សនា​នៅ​ខែ​ក្រោយ ប្រសិនបើ​អត្រា​នៃ​ការ​ឆ្លង​កូ​វី​ដ​-១៩ បន្ត​ធ្លាក់​ចុះ​នៅ​ក្នុង​ប្រទេស​នេះ​។

សកម្មភាព​បាល់ទាត់​អុី​តា​លី បាន​ចាប់ផ្តើម​ឡើង​វិញ​កាលពី​ថ្ងៃ​សុក្រ ក្នុង​ការ​ប្រកួត​ពានរង្វាន់ Coppa Italia បន្ទាប់​ពី​ត្រូវ​ផ្អាក​ទាំងស្រុង​កាល​ខែមីនា ។ ដោយឡែក​សម្រាប់​ការ​ប្រកួត​ក្នុង​ក្រប​ខណ្ឌ Serie A នឹង​ចាប់ផ្តើម​ឡើង​វិញ​នៅ​ថ្ងៃ​ទី​២០ ខែមិថុនា​ខាង​មុខ​នេះ​។

នា​ពេល​បច្ចុប្បន្ន ការ​ប្រកួត​ទាំងអស់ កំពុង​ត្រូវ​បាន​លេង​ដោយ​គ្មាន​វត្តមាន​អ្នកគាំទ្រ​ចូលរួម​ទស្សនា​ផ្ទាល់​ក្នុង​កីឡដ្ឋាន ។ ប៉ុន្តែ​សម្រាប់​ប្រធាន FIGC លោក Gabriele Gravina បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ Deejay កាលពី​ថ្ងៃ​សៅរ៍​ថា «​យើង​បាន​បោះ​ជំហាន​ចុង​ក្រោយ ឆ្ពោះ​រក​ការ​បញ្ចប់​លី​គ​ជើងឯក បើ​ទោះបីជា​មាន​វិបត្តិ​ដោយសារ​កូ​វី​ដ​-១៩​។ ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់ ប៉ុន្តែ​នៅ​ខ្វះ​ធាតុ​ផ្សំ​ដ៏​សំខាន់​មួយទៀត គឺ​ការ​ចូលរួម​ពី​អ្នកគាំទ្រ​។ ហើយ​ខ្ញុំ​សង្ឃឹមថា ពួក​គេ​នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​ត្រឡប់​មក​ទស្សនា​ក្នុង​កីឡដ្ឋាន​វិញ នៅ​ខែកក្កដា វា​អាច​នៅ​ស​ប្តា​ហ៍​ដំបូង ឬ​ពាក់កណ្តាល​ខែកក្កដា​» ។

សូម​បញ្ជាក់​ថា ប្រទេស​អុី​តា​លី បាន​ធ្វើការ​បន្ធូរបន្ថយ​ការ​រឹតត្បិត​គោលការណ៍​រឹត​បន្តឹង​ជា​ច្រើន ហើយ​ស្ថានភាព​ដ៏​ខ្មៅ​ងងឹត​នៃ​ការ​ឆ្លង​កូ​វី​ដ​-១៩ ក៏​បាន​ថយ​ចុះ​គួរ​ឱ្យ​កត់សំគាល់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដែល​បាន​ជុំវិញ​ឱ្យ​មាន​បើកទ្វារ​សេដ្ឋកិច្ច​ជា​បណ្តើរ​ៗ​ក្នុង​ប្រទេស​មួយ​នេះ ៕ (ដកស្រង់​ចេញពី៖ Reuters)