ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi សាងកំណត់ត្រាមិនធ្លាប់មាន ក្រោយជួយ Barça ឈ្នះ Mallorca

3 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ កីឡាករ Lionel Messi បាន​សាង​កំណត់​ជា​ប្រវត្តិសាស្ត្រ បន្ទាប់​ពីជួយ​ក្រុម Barcelona យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ Mallorca…

ប្រទេស​អេ​ស្ប៉ា​ញ ៖ កីឡាករ Lionel Messi បាន​សាង​កំណត់​ជា​ប្រវត្តិសាស្ត្រ បន្ទាប់​ពីជួយ​ក្រុម Barcelona យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ Mallorca ក្នុង​ជំនួប​លើក​ដំបូង​ស​ប្តា​ហ៍​ទី​២៨ ក្នុង​ក្រប​ខណ្ឌ La Liga បន្ទាប់​ត្រូវ​បាន​ផ្អាក​ចាប់តាំងពី​ខែមីនា ដោយសារ​វិបត្តិ​កូ​វី​ដ​-១៩​។

ការ​ប្រកួត​ដែល​ធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន​គ្មាន​អ្នក​ទស្សនា Son Moix ក្រុម​ភ្ញៀវ Barcelona បាន​បំបាក់​ក្រុម​ម្ចាស់ផ្ទះ​ដោយ​លទ្ធផល ៤-០​។ ៤​គ្រាប់​ពី​ក្រុម​ភ្ញៀវ​រកបាន​ដោយ​កីឡាករ Arturo Vidal, Martin Braithwaite, Jordi Alba និង Lionel Messi ។

ការ​រកបាន​មួយ​គ្រាប់​របស់​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន Lionel Messi​ គឺជាគ្រាប់ទី ២០​ និង Assists ឱ្យដៃគូបាន ១៤លើកនៅក្នុង​ក្រប​ខណ្ឌ La Liga រដូវ​កាល​នេះ ហើយ​បាន​ធ្វើ​ឱ្យ​រូបគេ​ក្លាយជា​កីឡាករ​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ ដែល​អាច​រក​គ្រាប់​បាល់​បាន​ចាប់ពី ២០​គ្រាប់​ឡើង​ទៅនៅ ១២​រដូវ​កាល​ជាប់​គ្នា គិតចាប់តាំងពីដូវកាល ២០០៨-០៩ ។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​ក្រុម Barcelona កំពុង​បន្ត​ឈរ​នៅ​កំពូល​តារាង​មាន ៦១​ពិន្ទុ​តាម​ពីក្រោយ​ដោយ​ក្រុម Real Madrid មាន ៥៦​ពិន្ទុ​ដែល​ត្រូវ​ធ្វើការ​ប្រកួត​ក្នុង​រាត្រី​នេះ ៕ ដកស្រង់ចេញពី Goal.com