ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្ពោះទៅ​​ការ​បោះ​ឆ្នោត២០២២ ប្រធាន​​គជ​ប​​ថា​ ត្រូវធ្វើ​ឱ្យ​​ពលរដ្ឋ​ជឿជាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

លោក ស៊ិ​ក ប៊ុ​ន​ហុ​ក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​ប្រាប់​មន្ត្រី​របស់​លោក​ថា​ ដើម្បី​ធ្វើ​ឲ្យ​ពលរដ្ឋ​ចូលរួម​បោះ​ឆ្នោត​ គឺ​ត្រូវធ្វើ​ឲ្យ​ពលរដ្ឋ​ជឿជាក់​លើ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត គេ​ជឿ​ជាក់​លើ​គជ​ប​នោះ​ឯង ​។ លោក​បាន​លើក​ឡើង​ថា…

លោក ស៊ិ​ក ប៊ុ​ន​ហុ​ក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​ប្រាប់​មន្ត្រី​របស់​លោក​ថា​ ដើម្បី​ធ្វើ​ឲ្យ​ពលរដ្ឋ​ចូលរួម​បោះ​ឆ្នោត​ គឺ​ត្រូវធ្វើ​ឲ្យ​ពលរដ្ឋ​ជឿជាក់​លើ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត គេ​ជឿ​ជាក់​លើ​គជ​ប​នោះ​ឯង ​។

លោក​បាន​លើក​ឡើង​ថា «ក្នុង​នាម​យើង ​ជា​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​ត្រូវ​តែ​ធ្វើ​យ៉ាងណាឱ្យប្រជា​ពលរដ្ឋ​មាន​ជំនឿ​ទុកចិត្ត​លើ​ការ​បោះ​ឆ្នោត ក៏ដូច​ជា​ជឿជាក់​លើ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​ ។ នៅ​ពេល​ដែល​ប្រជា​ពលរដ្ឋ​ជឿជាក់​ ហើយ​នោះ​ពួក​គាត់​នឹង​ចូលរួម​បោះ​ឆ្នោត​មិន​ខាន​ឡើយ​» ​។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​ហៅ​កាត់​ថា​ គជ​ប បាន​រៀបចំ​ការ​បោះ​ឆ្នោត នៅ​ក្នុង​ប្រទេស​កម្ពុជា ​ចាប់តាំងពី​ឆ្នាំ​១៩៩៨​មក ក្រោយ​ពី​ការ​អង្គការសហប្រជាជាតិ​បាន​ចូល មក​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​១៩៩៣​ ។ ស្ថាប័ន​គជ​ប តែងតែ​ទទួល​បាន​គាំទ្រ​ទាំង​ហិរញ្ញវត្ថុ និង​បច្ចេកទេស​ពី​បណ្តា​ប្រទេស អង្គការ​នានា​ដែល​ជា​ដៃគូ​អភិវឌ្ឍន៍​កម្ពុជា​។​កំណែ​តម្រង់​ធំ និង​គួរ​ឲ្យ​កត់សម្គាល់​មួយ​របស់​ស្ថាប័ន​នេះ បាន​ធ្វើ​ឡើង​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​សកល ឆ្នាំ​២០១៣​។

ក្នុង​ឱកាស​ជួប​ជាមួយ​មន្ត្រី​ និង​ថ្នាក់ដឹកនាំជាប់កិច្ចសន្យា ​ដែល​ធ្វើការ​នៅ​តាមលេខា​ដ្ឋា​ន​គណៈក​ម្មា​ធិ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត កាលពី​ថ្ងៃ​ទី​១២​ មិថុនា ឆ្នាំ​២០២០ ប្រធាន​គជ​ប បាន​គូសបញ្ជាក់​ថា ដើម្បី​ឲ្យ​ពលរដ្ឋ​ជឿ​លើ​ការ​បោះ​ឆ្នោត គឺថា​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ដែល​បាន​បំពេញ​លក្ខ​ណ្ឌ​ត្រឹមត្រូវ​តាម​ច្បាប់ ត្រូវ​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត និង​ចូលរួម​បោះ​ឆ្នោត ​។ សន្លឹ្ក​ឆ្នោត​របស់​ពួក​គាត់​ត្រូវ​រាប់​យ៉ាង​ត្រឹមត្រូវ និង​មាន​តម្លាភាព​ជាទី​បំផុត​។

លោក ស៊ិ​ក ប៊ុ​ន​ហុ​ក បាន​និយាយ​ថា មាន​តែ​ការ​បោះ​ឆ្នោត​នោះ​ទេ ​ទើប​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មាន សុខ​សន្តិ ភាព​និង​ការ​អភិវឌ្ឍ​ន៍ ។ លោក​បាន​អះអាង​ថា ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​នេះ នឹង​ធ្វើ​កំណែទម្រង់​ការ​បោះ​ការ​បៅ​ឆ្នោត​ជា​បន្ត​ទៀត​ ដើម្បី​ឲ្យ​ស្រប​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ​។ កម្ពុជា​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០២២ និង​ការ​បោះ​ឆ្នោត​ជ្រើស រើស​សមាជិក​រដ្ឋសភា​នីតិកាល​ទី​៧​នៅ​ឆ្នាំ​២០២៣ ​ខាង​មុខ​ ៕

អត្ថបទសរសេរ ដោយ