ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើកនេះ​ចាប់​បាន​ជាក់​​ស្តែង ទាំង​មនុស្ស​ទាំង​​សត្វ«ននាល​ខ្យង»

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

​ខេត្តកំពង់ឆ្នាំង ៖ សត្វ​ននាល​ខ្យង​ចំនួន៥ក្បាល ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​កំពង់ឆ្នាំង សហការ​ជាមួយ​និង​ប្រជា​ការពារ ធ្វើការ​ចាប់​ឃាត់ពីបុរស២នាក់ ខណៈ​កំពុងធ្វើសកម្មភាព​​ធ្វើ​ធ្នាក់​ទាក់​ចាប់​នៅ​ចំណុច​ទួល​អំពិល ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​កំពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង…

​ខេត្តកំពង់ឆ្នាំង ៖ សត្វ​ននាល​ខ្យង​ចំនួន៥ក្បាល ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​កំពង់ឆ្នាំង សហការ​ជាមួយ​និង​ប្រជា​ការពារ ធ្វើការ​ចាប់​ឃាត់ពីបុរស២នាក់ ខណៈ​កំពុងធ្វើសកម្មភាព​​ធ្វើ​ធ្នាក់​ទាក់​ចាប់​នៅ​ចំណុច​ទួល​អំពិល ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​កំពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ព្រឹកថ្ងៃទី​១៣ មិថុនា ។

លោក​ឯក ណា​រ៉ា នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កំពង់ឆ្នាំង​បានដឹង​ថា​ ខណៈ​ដែល​មន្ត្រី​នគរបាល​ប៉ុស្តិ៍
រ​ដ្ឋបាល សហការ​ជាមួយ​ប្រជា​ការពារ​ធ្វើការ​តាម​ល្បាត​នៅ​ចំណុចខាងលើ ត្រូវ​បាន​ប្រជាពលរដ្ឋ​រាយ​ការណ៍​ថា ជនសង្ស័យ​កំពុង​តែ​ដាក់​លបវ៉ៃ​ចាប់​សត្វ ននាល​ខ្យង នៅ​ចំណុចមិន​ទួល​អំពិល ។

ពេល​នោះ ​សមត្ថកិច្ច​និង​ប្រជា​ការពារ​ក៏​បាន​ទៅ​ធ្វើការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យទាំង២នាក់ រួម ជាមួយ​សត្វ​ននាល​ខ្យង​ចំនួន៥ក្បាល, លប​២គ្រឿង និង​ម៉ូតូ​ចំនួន១គ្រឿង ​ផង​ដែរ ។ ប្រភព​ដដែល​បាន​បន្ត​ថា​ ជន​សង្ស័យ​​ទី១-ឈ្មោះ ប៊ុ​ន ស្នា អាយុ២៦ឆ្នាំ និងទី២-ឈ្មោះ​ប៊ិ​ន ណេ​ត អាយុ២៤ឆ្នាំ ទាំង​ពីរ​នាក់​មាន​ទីលំនៅ​ភូមិ​កំពង់​ផ្ចឹក ឃុំ​អណ្ដូង​ស្នាយ ​ស្រុក​រលាប្អៀរ ។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង២នាក់​ បាន​ប្រាប់​សមត្ថកិច្ច​នគរបាល​ឱ្យ​ដឹង​ថា កន្លង​មក​ពួក​គេ​តែង​យក​លបទៅ​ចាប់​សត្វ​ននាល​ខ្យងជា​ច្រើន​លើក​ណាស់​មក​ហើយ នៅ​ចំណុច​ខាងលើ ពេល​ចាប់​បាន ពួក​គេ​យក​ទៅ​លក់​ឲ្យ​ពួក​អ្នកលក់​សត្វព្រៃ​នៅ​ភូមិ​អូរ​សណ្ដាន់ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ដោយ​ក្នុង​មួយ​ក្បាល លក់​បាន​២​ម៉ឺន​រៀល ។ ជនសង្ស័យ​ទាំង២នាក់​រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​នគរបាល ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ​ដើម្បី​ចាត់ការ​តាម​នីតិវិធីច្បាប់​ ។

អត្ថបទសរសេរ ដោយ