ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាគមន៍​វត្តមាន Huawei Y8p តម្លៃ​លក់ $219 ស្មា​ត​ហ្វូ​ន​រៀមច្បង Huawei Y6p ក្រុមហ៊ុន​ហួ​វៃ​ចាប់ឆ្នោត​រក​អ្នកមាន​ឱកាស​ឈ្នះ Audi Q2

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី 12 មិថុនា 2020 ក្រុមហ៊ុន​ហួ​វៃ បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន Audi ចាប់ឆ្នោត​រក​អ្នកមាន​ឱកាស​ឈ្នះ…

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី 12 មិថុនា 2020 ក្រុមហ៊ុន​ហួ​វៃ បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន Audi ចាប់ឆ្នោត​រក​អ្នកមាន​ឱកាស​ឈ្នះ រថយន្ត​ទំនើប Audi Q2 ស្វាគមន៍​វត្តមាន ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei Y8p រៀមច្បង Huawei Y6p នៅ Showroom Audi ។

លោក ថង សារី នាយក​ផ្នែក​គ្រប់គ្រង​ទីផ្សារ និង​ចែកចាយ​ផលិតផល​ឧបករណ៍​ឆ្លាត​វៃ ប្រចាំ​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា ដើម្បី​ឆ្លើយ​តប​នឹង​ការ​គាំទ្រ​ភ្លូកទឹកភ្លូកដី លើ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ម៉ូ​ដែល Y6p និង Y5p និង​ស្វាគមន៍​វត្តមាន​ស្មា​ត​ហ្វូ​ន​រៀមច្បង Huawei Y8p តម្លៃ 219$ ទើប​ក្រុមហ៊ុន​ហួ​វៃ និង Audi ចាប់ឆ្នោត​ស្វែងរក​អតិថិជន​មានឱកាស​ឈ្នះ​រថយន្ត​ទំនើប Audi Q2 នៅ​វគ្គ​បន្ត ។

Huawei Y8p ត្រូវ​បាន​ក្រុមហ៊ុន​ហួ​វៃ កែប្រែ​នូវ​មុខមាត់​ថ្មី កាន់តែ​ស៊ី​វិ​ល័យ​ទាន់សម័យ ជាមួយនឹង​រូបរាង​កំពូល​ស្តើង អេ​ក្រង់​លំដាប់​កំពូល 6.3” OLED HUAWEI Dewdrop Display កម្រិត​បង្ហាញ FHD+ (2400 x 1080) ភ្ជាប់​បច្ចេកវិទ្យា​ស្គេ​ន​ក្រយៅ​ដៃ​លើ​អេ​ក្រង់​ដំបូង​គេ​បង្អស់​នៃ​ស្មា​ត​ហ្វូ​ន​ត្រកូល Y លឿន​បំផុត​ត្រឹមតែ 0.35 វិនាទី ប្រកបដោយ​សុវត្ថិភាព អម​ដោយ​មុខងារ​ការពារ​ភ្នែក​ដែល​ទទួលស្គាល់​ដោយ​ស្ថាប័ន TÜV Rheinland® របស់​ប្រទេស​អា​ល្លឺ​ម៉​ង់ មាន​កាមេរ៉ា​មុខ​ចំ​កណ្តាល​ទំហំ 16MP(ƒ/2.0) ភ្ជាប់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត AI ជំនាន់​ចុង​ក្រោយ ធ្វើ​ឲ្យ​រូបភាព​ស៊ែ​ល​ហ្វី​របស់​អ្នក​កាន់តែ​ស្អាត កាន់​លេចធ្លោ និង​ជឿជាក់​បំផុត ទោះបី​ចង់​ថតរូប​ស៊ែ​ល​ហ្វី ដោយ​យក​ព្រះអាទិត្យ​រៀប​លិច​ជា​ផ្ទៃ​ខាងក្រោយ​ក៏​មិន​ថ្វី ឬ​ក៏ ស៊ែ​ល​ហ្វី​ព្រាល​ផ្ទៃ​ខាងក្រោយ​វិញ​ក៏​អស់​កង្វល់ មិន​ថា​ពេល​ព្រឹក​ថ្ងៃ​យប់​ឬ​ទីកន្លែង​ដែល​មាន​ពន្លឺ​ទាប​ក៏​ដោយ ធានា​ថា​ដឹង​តែ​ពេញចិត្ត​គ្រ​ប៉ុស្តិ៍​តែ​ម្តង ។

ផ្នែក​ខាង​ខ្នង ស្មា​ត​ហ្វូ​ន​Huawei Y8p ត្រូវ​បាន​រចនា​បែប 3D ជាមួយ​ជម្រើស​ពីរ​ពណ៌​គឺ គ្រី​ស្តា​ល់​ទឹកកក និង​ខ្មៅ​ឥន្ទធនូ បំពាក់​នូវ​កាមេរ៉ា​ក្រោយ AI 3 គ្រាប់ ដែល​កាមេរ៉ា​មេ​ទំហំ 48MP Hi-Res AI (f/2.0) សម្រាប់​ថត​ប្លង់​ទូទៅ ថត​ច្បាស់​ស្អាត​គ្រប់​ប្លង់ គ្រប់​ប៉ុស្តិ៍ មិន​ថា​ព្រឹក​ថ្ងៃ​យប់ ឬ​ទីកន្លែង​ដែល​ពន្លឺ​ខ្សោយ ធ្វើ​ឲ្យ​ការ​ថតរូប Lifestyle របស់​អ្នក​កាន់តែ​ស៊ី​វិ​ល័យ​សម្បូរ​បែប ហើយ​ថតរូប​ព្រាល​ផ្ទៃ​ខាងក្រោយ (Portrait Mode) កាន់តែ​លេចធ្លោ ។

មុខងារ AI Image Stabilization Night Mode (​ភ្ជាប់​បច្ចេកវិទ្យា​ទប់​លំនឹង 16 ស្ទីល​) អនុញ្ញាត​ឲ្យ​អ្នក​រីករាយ​ថតរូប​ពេល​យប់​ឬ​ទី​ងងឹត​ឥត​សំចៃ​ដៃ ដោយ​មិន​ចាំបាច់​ស្ពាយ​ជើង​ទម្រ​ង​តាម​ខ្លួន​នាំ​តែ​ហត់​ខ្លួន ហើយ​លែង​ខ្លាច​ថតរូប​ពេល​យប់​ទៀត​ហើយ ។ រឹតតែ​អស្ចារ្យ បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ឆ្លាត​វៃ AI សម្គាល់​ប្លង់​ថតរូប​រហូត​ដល់​ទៅ 22 ប្លង់ អាច​បែងចែក​ដាច់​នូវ​រូបភាព​មនុស្ស​សត្វ រុក្ខជាតិ ទឹកដី​ផ្ទៃមេឃ អគារ ម្លូ​ប​អាហារ ទេសភាព ។​ល​។ បាន​យ៉ាង​ជាក់ច្បាស់ និង​អនុញ្ញាត​ឲ្យ​អ្នក​បន្ថែមបន្ថយ​ពន្លឺ តុល្យភាព​ពន្លឺ តាម​ចិត្ត​ចង់ទៅ​តាម​ស្ថានភាព​ជាក់ស្តែង តាម​រយៈ​មុខងារ AI optimization ថែម​ទៀត​ផង ។

កាមេរ៉ា​ទី 2 ទំហំ 8MP (f/2.4) សម្រាប់​ថត​ប្លង់​ទូលាយ (Utra-wide Angle) 120 ដឺ​ក្រេ ថតរូប​មនុស្ស ឃើញ​ខ្ពស់​ៗ​ស្រ​ឡូ​ន​ស្អាត ថត​ជួបជុំ​មិត្តភក្តិ ក្រុម​គ្រួសារ​មិន​ចាំបាច់​ដើរ​ថយក្រោយ​នាំ​តែ​ពិបាក ថត​ទេសភាព​កាន់តែ​ទូលាយ​ពេញ​គែម​ល្អ ដិត​គ្រប់​ចំណុច ។ កាមេរ៉ា​ទី 3 ទំហំ 2MP Depth Camera (f/2.4) សម្រាប់​ថតរូប​ព្រាល​ផ្ទៃ​ខាងក្រោយ (Bokeh) បង្កើត​បានជា​រូបភាព​ប្រកបដោយ​ការ​ច្នៃប្រឌិត ផ្នែក​ឌី​ជី​ថ​ល និង​ផ្សារ​ភ្ជាប់​ទៅ​កាន់​ពិភពលោក​ចំរុះ​គ្នា ។ លើស​ពី​នេះ Huawei Y8p អនុញ្ញាត​ឲ្យ​អ្នក​រីករាយ​ថត​វី​ដេ​អូ Super Slow Motion កាន់តែ​ល្អ​ឥត​ខ្ចោះ ជាមួយនឹង​ជំនាន់​បច្ចេកវិទ្យា AI ចុង​ក្រោយ ។
Huawei Y8p ត្រូវ​បាន​ក្រុមហ៊ុន​ភ្ជាប់​នូវ GPU TURBO រត់​ក្នុង​ល្បឿន 60fps / SoC power consumption សម្រាប់​ជំនួយ​ដល់​អ្នក​និយម​ចូល​ចិត្ត​លេង​ហ្គេ​ម​។

Huawei Y8p បំពាក់​នូវ​បន្ទះ​ឈី​ប Kirin 710F មាន​រ៉េ​ម 6GB អង្គ​ផ្ទុក​ទិន្នន័យ 128GB អាច​បន្ថែម​ម៉េ​ម៉ូ​រី​ខាងក្រៅ​រហូត​ដល់ 256GB ដំណើរការ​ដោយ EMUI 10.1 (Based on Android 10) ថាមពល​ថ្ម 4000mAh ឆ្នាំង​សាក Type C មានមុខ​ងារ Huawei SEAMLESS AI LIFE MEETime អនុ​ញ្ញា​ឲ្យ​អ្នក​ខ​ល​វី​ដេ​អូ​កម្រិត HD តាម​រយៈ​ទូរស័ព្ទ Huawei Y8p ទៅ​កាន់​មិត្តភក្តិ ឬ​ក្រុម​គ្រួសារ (​ពុំ​ទាន់​មាននៅ​ប្រទេស​កម្ពុជា ដូច្នេះ​សូម​រង​ចាំ​ការ Update តាម​ក្រោយ​) និង​សម្រួល​ដល់​ការ Screenshot កាន់តែ​រហ័ស​ទាន់ចិត្ត​តែ​ម្តង​តាម​រយៈ មុខងារ​គោះ​លើ​អេ​ក្រង់​ទូរស័ព្ទ Screenshots (​មុខងារ Knuckle Screenshots) ។

Huawei Y8p ភ្ជាប់​មក​ជាមួយនឹង Huawei AppGallery ក្នុង​ប្រអប់​មួយ​សេត និង​អាច​ដោ​ន​ឡូត Facebook, YouTube, TikTok, IG, Grab, ទិញ​ខោអាវ Zando, ទិញ​ទំនិញ​ខ្មែរ ២៤, Myphsar, App កា​ម៉​ង់​ម្ហូប Egets រឺ អេប​ល្បី​ៗ (App) មិន​ចាំបាច់​ចំណាយពេល​យូរ​ជាមួយ Huawei AppGallery លឿន​រហ័ស​ទាន់ចិត្ត ហើយ free ទៀត ។

សរុប​មក​បើ​ចង់បាន​ស្មា​ត​ហ្វូ​ន​គុណភាព​ល្អ កំពូល​ស្តើង កំពូល​អេ​ក្រង់ ថតរូប​ស្មា​ត​ហ្វូ​ន​គ្រប់​ប្លង់​គ្រប់​ប៉ុស្តិ៍​គ្រប់ពេលវេលា​អាច​ជ្រើសរើស Huawei Y8p ឥឡូវនេះ តម្លៃ​ត្រឹមតែ $219 តែបើ​ចង់បាន​ស្មា​ត​ហ្វូ​ន​ល្អ​ដែល​មាន​តម្លៃ​ខ្ទង់ $139 អាច​ពិចារណា​ស្មា​ត​ហ្វូ​ន Huawei Y6p សាក​ម្តង​លេង​បាន 3 ថ្ងៃ ឬ Huawei Y5p ស្មា​ត​ហ្វូ​ន​កាមេរ៉ា​រាង​គ្រាប់​ឡុកឡាក់ តម្លៃ​ត្រឹមតែ​$99 ហើយ​មានឱកាស​ឈ្នះ​រថយន្ត​ទំនើប Audi Q2 ដូច​គ្នា​ថែម​ទៀត​ផង សម្រាប់​ព័ត៌មាន​លម្អិត https://www.facebook.com/huaweimobilekh/ ៕ អត្ថបទ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ