ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ដាំ​ដំណាំ​ស្វាយកែវ​ល្មៀត​ត្អូញត្អែរ​ស្វាយ​លក់​បាន​ថោក​ដោយសារ​ឈ្នួ​ញ​កណ្តាល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបីជា​រាជរដ្ឋាភិបាល​បាន​ប្រកាស​គាំទ្រ​ឲ្យ​មានការ​នាំ​ចេញ​ស្វាយ​ទៅ​ប្រទេស​ចិន​យ៉ាងណា​ក្តី កសិករ​ដាំ​ស្វាយកែវ​ល្មៀត​បាន​ត្អូញត្អែរ​ចំពោះ​ការ​លក់​ស្វាយ​បាន​ថោក ដោយ​តម្លៃ​ស្ថិត​នៅ​លើក​ឈ្នួ​ញ​កណ្តាល ។ លោក វុ​ទ្ធី ជា​អ្នក​ដាំ​ស្វាយ​កែ​ល្មៀត ក្នុង​ផ្ទៃដី​ប្រមាញ​៥០​ហិ​កតា…

រាជធានី​ភ្នំពេញ ៖ ទោះបីជា​រាជរដ្ឋាភិបាល​បាន​ប្រកាស​គាំទ្រ​ឲ្យ​មានការ​នាំ​ចេញ​ស្វាយ​ទៅ​ប្រទេស​ចិន​យ៉ាងណា​ក្តី កសិករ​ដាំ​ស្វាយកែវ​ល្មៀត​បាន​ត្អូញត្អែរ​ចំពោះ​ការ​លក់​ស្វាយ​បាន​ថោក ដោយ​តម្លៃ​ស្ថិត​នៅ​លើក​ឈ្នួ​ញ​កណ្តាល ។

លោក វុ​ទ្ធី ជា​អ្នក​ដាំ​ស្វាយ​កែ​ល្មៀត ក្នុង​ផ្ទៃដី​ប្រមាញ​៥០​ហិ​កតា បាន​ឲ្យ​ដឹង​ថា លោក​ស្វាគមន៍​ចំពោះ​ការ​ចាំ​ចេញ​ផ្លែស្វាយ​ទៅ​ប្រទេស​ចិន ប៉ុន្តែ​លោក​ថា នៅ​ពេល​ល្មម​ប្រមូល​ផល​ឈ្មួញកណ្តាល​បាន​ទម្លាក់​តម្លៃ​ឲ្យ​ថោក ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​បាន​បាត់បង់​ប្រាក់​ជា​ច្រើន​ក្នុង​ការ​ផលិត​ស្វាយ​ក្នុង​មួយ​ឆ្នាំ​ៗ ។

លោក វុ​ទ្ធី ដែល​មាន​ចម្ការ​ស្វាយ​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​ក៏​បាន​ឲ្យ​ដឹង​ថា ទំ​ម្រាំ​ដល់​ស្វាយ​បាន​ផ្លែ​ល្មម​លក់​ទៅ​កាន់​ទីផ្សារ​ត្រូវ​ឆ្លងកាត់​ជា​ច្រើន​ដំណាក់កាល​ដូច​ជា ធ្វើ​ស្មៅ​ដាក់​ជី តាម​គល់​ស្វាយ បាញ់ថ្នាំ​បញ្ចេញ​ផ្កា ការ​ពាក់​ដាក់​រោង ក្រដាស​ជាដើម ។ ការ​ធ្វើ​បែប​នេះ​រយៈពេល​ពី​៦ ទៅ​៨​ខែ ទើប​ស្វាយ​អាច​បេះ​បាន ។

សម្រាប់​ការ​ដាំ​ស្វាយ​រហូត​ដល់​ទទួល​បាន​ផល​លោក វុ​ទ្ធី​បាន​ឲ្យ​ដឹង​ថា លោក​បាន​ចំណាយ​ទៅ​លើ​គ្រឿងចក្រ កម្មករ​ប​ច្ច​ចេកទេស និង​ការ​ថែម​ទាំង​ជាដើម ។ ដោយ​ការ​ចំណាយ​ក្នុង​មួយ​ឆ្នាំ​មាន​ចំនួន​២​ដង គឺ​ខុសរដូវ និង​ក្នុង​រដូវ​ក្នុង​នោះ​ចំណាយ​អស់​ថវិកា​ប្រមាណ​១៥ ម៉ឺន​ដុល្លារ ។ លោក​ក៏​បាន​ឲ្យ​ដឹង​ថា ចំពោះ​ការ​ប្រមូល​ផល​មក​វិញ​លោក​ទាំង​ការ​ប្រមូល​ក្នុង​ខុសរដូវ​បាន​៣៥០០០​ដុល្លារ និង​ក្នុង​រដូវ​បាន​២៥០០០​ដុល្លារ ដែល​សរុប​ទាំង​ពីរ​រដូវ​បាន​៦​ម៉ឺន​ដុល្លារ ប៉ុន្តែ​ថវិកា​នេះ​មិន​គ្រប់​ចំពោះ​ការ​ចំណាយ​នោះ​ទេ ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ក៏​បាន​ឲ្យ​ដឹង​ថា ស្វាយ​ដែល​ផលិត​បាន​នៅ​បាន​លក់​ទៅ​ឈ្មួញ​ដោយ​មួយ​គីឡូ​ទទួល​បាន​១២០០​រៀល (​ខុសរដូវ​) និង​ត្រូវ​រដូវ​បាន​៣០០​រៀល​ទៅ​៤០០ រៀល​ប៉ុណ្ណោះ​(​តាម​ប្រភេទ​ស្វាយ​)​។ លោក​បាន​បន្ថែម​ថា ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​ធ្វើ​ឲ្យ​ស្វាយ​ចុះថោក ប៉ុន្តែ​ការ​ផលិត​ស្វាយ​បាន​ច្រើន ។ ហើយ​នៅ​ឆ្នាំ​នេះ ដោយសារ​គ្រោះ​ធម្មជាតិ​ការ​ផលិត​ស្វាយ មានការ​ពិបាក ដែល​ធ្វើ​ឲ្យ​បាន​ខាត់បង់​ថវិកា​អស់​ប្រមាណ​៩០០០០​ដុល្លារ​ឯ​ណ្ណោះ ។

ក្នុង​ឱកាស​នេះ​ដែរ​កសិករ​ដាំ​ស្វាយ​រូប​នេះ​ក៏​បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួង កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​គួរ​គិតគូរ​ក​ទីផ្សារ​ការ​ដាំ​ស្វាយ​កែ​ល្មៀត​នេះ​ឲ្យ​មាន​តម្លៃ​ខ្ពស់ ដោយ​កុំ​ឲ្យ​ឈ្មួញកណ្តាល​បន្តុះបង្អាប់ កសិករ​ដែល​ជា​ដាំ​ស្វាយ​ដោយ​ឲ្យ​តម្លៃ​ថោក​នៅ​ពេល​ទទួល​បាន​ផល​ល្មម​សម្រាប់​នាំ​ចេញ​ទៅ​ក្រៅប្រទេស ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​ម្ចាស់​ចំការ​ស្វាយ​រូប​បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​បាន​អបអរសាទរ និង​កោតសរសើរ​ចំពោះ​ការ​ខិតខំ​របស់​ក្រសួងកសិកម្ម​ក្នុង​ការ​បើក​ទីផ្សារ​ស្វាយ​ស្រស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន ដែល​នៅ​ថ្ងៃ​ទី​៩ ខែ មិថុនា ២០២០ នេះ​គឺ​កម្ពុជា​និង​មិត្ត​ចិន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្លូវការ​លើ «​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការ​នាំ​ចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ