ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ជំនះ​រនាំង​ឧប​សគ្គ​​គ្រួសារ​រហូត​ជោគជ័យ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​ ជា​ការ​ពិត​ណាស់​ ស្រឡាញ់​គ្នា​មិន​សំដៅ​ទៅ​លើ​ភេទ​ផ្ទុយ​គ្នា​នោះ​ទេ​ គឺ​ការ​ស្រឡាញ់​គ្នា​ក៏​កើត​មាន​ចំពោះ​ភេទ​ដូច​គ្នា ​រហូត​ក្លាយទៅជា​ដៃគូ​ជីវិត​ផង​ដែរ​។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ម្នាក់​។ លោក​មុន្នី​ ជា​សមាជិក​អ្នក​ស្រលាញ់​ភេទ​ប្រុស​ដូច​គ្នា​បាន​បញ្ជាក់​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា «បាន​ជាខ្ញុំ​ស្រឡាញ់​ដូច​គ្នា ខ្ញុំ​គិត​ថា​សព្វថ្ងៃ​មិន​មាន​អ្វី​ប្លែក​ទេ​…

រាជធានី​ភ្នំពេញ​៖​ ជា​ការ​ពិត​ណាស់​ ស្រឡាញ់​គ្នា​មិន​សំដៅ​ទៅ​លើ​ភេទ​ផ្ទុយ​គ្នា​នោះ​ទេ​ គឺ​ការ​ស្រឡាញ់​គ្នា​ក៏​កើត​មាន​ចំពោះ​ភេទ​ដូច​គ្នា ​រហូត​ក្លាយទៅជា​ដៃគូ​ជីវិត​ផង​ដែរ​។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ម្នាក់​។

លោក​មុន្នី​ ជា​សមាជិក​អ្នក​ស្រលាញ់​ភេទ​ប្រុស​ដូច​គ្នា​បាន​បញ្ជាក់​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា «បាន​ជាខ្ញុំ​ស្រឡាញ់​ដូច​គ្នា ខ្ញុំ​គិត​ថា​សព្វថ្ងៃ​មិន​មាន​អ្វី​ប្លែក​ទេ​ ដោយសារ​គ្រួសារ​ខ្ញុំ​អត់ ប្រកាន់​ហើ​យ​គាត់​សម័យ​ដែរ ។ ​តែ​គាត់​ខ្វល់​ជាងគេ​ថា​ ខ្ញុំ​អាច​រក​លុយ​បាន​ឬ​អត់​រស់នៅបាន​ឬ​អត់? គ្រួសារ​ខ្ញុំ​មិនសូវ​ខ្វល់​រឿង​នឹង​គាត់​ខ្វល់​រឿង​លុយ​ឬ​សប្បាយ ​ឬ​មិន​សប្បាយ​មាន​សុភមង្គល​ក្នុង​គ្រួសារ ។​ គាត់​មិនសូវ​ខ្វល់​រឿង​ភេទ​ឬ​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​នោះ​ទេ»​។

ទោះបីជា​មានការ​បង្ហាញ​ពី​ភាព​វិជ្ជមាន​ពី​ក្រុម​គ្រួសារ​យ៉ាងណា​ក៏​និយាយ ​លោក​មុន្នី​បាន​រៀបរាប់​ថា​គ្រួសារ​របស់​លោក​ក៏​មាន​ភាព​ជំទាស់​ផង​ដែរ​ដែល​រូប​លោក​ស្រលាញ់​ភេទ​ដូច​គ្នា​។​ជាង​នេះនោះ​ក៏​មានការ​ជំទាស់​ពី​មិត្ត​ភក្តិ​មួយ​ចំនួន​ផង​ដែរ ​ចំពោះ​ការ​ស្រលាញ់​ភេទ​ដូច​គ្នា​របស់​លោក​នេះ​ផ្ទុយ​ទៅ​វិញ​នៅ​កន្លែង​ធ្វើការ​របស់​លោក​គេ​មិន​បាន​យល់​ចំពោះ​យ៉ាងណា​នោះ​ទេ​។

លោក​បាន​បញ្ជាក់​ចំពោះ​ការ​គាំទ្រ ​ខណៈ​មានការ​រិះគន់​មួយ​ចំនួន​យ៉ាង​ដូច្នេះ​ថា «សម្រាប់​ខ្ញុំ​មិន​មាន​ភាព​អ្វី​ពិបាក​នោះ​ទេ​ សម្រាប់​គ្រួសារ​ប៉ុន្តែ​បើ​អ្នក​ដទៃ​វិញ​ដែល​ស្រលាញ់​ភេទ​ដូច​គ្នា​នោះ​មានការ​ពិបាក​ដែល​ជា​រនាំង​ឧបសគ្គ​នៃ​ការ​ស្រលាញ់​ភេទរ​ដូច​គ្នារបស់​ពួក​គេ​» ។ «​មុន​ដំបូង​ឪពុក​ម្ដាយ​របស់ខ្ញុំ​ ក៏​បាន​ជំទាស់​ចំពោះ​ការ​ស្រលាញ់​ភេទ​ដូច​គ្នា​របស់ខ្ញុំ​ដែរ ប៉ុន្តែ​ពេល​នេះ​គាត់​មិន​បាន​ជំទាស់​នោះ​ទេ ដោយសារ​ខ្ញុំ​មិន​មាន​ដៃគូ​ទេ​តែ​ឥលូវ​គាត់​ជំទាស់ទេ​» ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​មុន្នី​។

បើ​តាម​លោក​មុន្នី​ដដែល​បញ្ជាក់​ថា ​របស់​ម្តាយ​ឪពុក​លោក​ចំពោះ​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​កន្លង​មក​នោះ​មាន​ដូច​ជា​ហេតុ​អ្វី​ក៏​កូន​ស្រឡាញ់​ភេទ​ដូច​គ្នា​អ​ញ្ចឹ​ង? តែ​ឥឡូវ​គាត់​ក៏​បាន​យល់​ឃើញ​ពី​ករណី​ល្អ​បន្ទាប់​ពី​មានការ​បង្ហាញ​ពី​ខ្ញុំ​បាន​មើលឃើញ​ពី​បណ្ដាញ​សង្គម​ជា​ច្រើន ​នៅ​ប្រទេស​លើ​សាកលលោក​ពួក​គេ​ក៏​ស្រលាញ់​ភេទ​ដូច​គ្នា​ដែរ​។ លោក​បាន​ពន្យល់​ថា​ «និយាយ ជាក់ស្តែង​ដូច​គ្រួសារ​ខ្ញុំ​អីចឹង​ពី​មុន​គាត់​មិន​ពេញចិត្ត​ទេ ប៉ុន្តែ​ដល់​ពេល​បានឃើញ លើ​បណ្តាញ សង្គម គាត់​បាន​យល់​ដឹង​បន្ថែម ទើប​គាត់​ដឹង​ថា​ រឿង​ស្រលាញ់​ភេទ​ដូច​គ្នា​ហ្នឹង​ធម្មតា» ។

ទោះបីជា​មាន​ទស្សនៈ​ចំពោះ​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​ថា​ និង​ពិបាក​ក្នុង​ការ​រស់នៅ​ពិសេស​នោះ ​គឺ​សំដៅ​ទៅ​លើ​កូនចៅ​បន្ត​ពូជ​លោក​ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​៖ «ខ្ញុំ​គិត​ថា​ចំណុច​នេះ​មិន​មាន​អ្វី​ប៉ះពាល់​នោះ​ទេ​ ដោយសារ​បរិបទ​ក្នុង​សង្គម​ហើយ​និង​វប្បធម៌​។​ តែ​ខ្ញុំ​គិត​ថា​វប្បធម៌​អាច​មនុស្ស​កែប្រែ​បាន​។​ឧទាហរណ៍​៖​ប៉ះពាល់​វប្បធម៌ តើ​ចង់​សួ​រថា​វប្បធម៌​អ្នក​ណា​គេ​បង្កើត ហើយ បើ​យើង​ផ្លាស់​ប្តូរ​វប្បធម៌​យ៉ាងណា​វិញ? វា​មាន​ផល​វិជ្ជមាន​ឬ​អវិជ្ជមាន​អ្វីខ្លះ? បើ​យើង​បច្ចុប្បន្ន អ្នក​ស្រលាញ់​ភេទ​ផ្ទុយ​គ្នា​ខ្លះ​មានកូន​ហើយ​ទុក​គ្នា​ឬ​បោះចោល​គ្នា​។​ប៉ុន្តែ​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​បាន​យក​កូន​ទៅ​ចិញ្ចឹម​ដែល​បង្កើត​ធនធានមនុស្ស​មួយ​បាន​ដោយ​យក​កូន​នោះ​ទៅ​អប់រំ​រៀនសូត្រ​ដែល​ជា​ចំណុច​វិជ្ជមាន​មួយ»​។

លោក​មុន្នី​ ក៏​បាន​បង្ហាញ​ទស្សនៈ​ចំពោះ​អ្នក​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា​ដូច​រូប​លោក​នៅ​ក្នុង​សង្គម​ បច្ចុប្បន្ន​ថា​ពួក​គេ​ទាំងនោះ​ សុទ្ធតែ​មាន​ទស្សនៈ​ប្រហាក់ប្រហែល​និង​រូប​លោក​ផង​ដែរ​។​ពួក​គាត់​មិន​គិត​ទាំងអស់​ដូច​ជា​សុភមង្គល​សុខ​សម្បត្តិ​និង​កូនចៅ​បន្ត​ពូជ​នៅ​ពេល​ខាង​មុខ​ផង​ដែរ​ពោល​គឺ​ពួក​គាត់​បាន​គិត​ដូច​មនុស្ស​ទូទៅ​ពិសេស​នោះ​អ្នក​ស្រឡាញ់​ភេទ​ផ្ទុយ​គ្នា​។ រហូត​ដល់​មានការ​យល់ព្រម​ពុក​ម្ដាយ​ចំពោះ​ការ​ស្រលាញ់​ភេទ​ដូច​គ្នា​លោក​មុន្នី​ក៏​បាន​រៀបរាប់​ទាំង​ដូច្នេះ​ថា «ខ្ញុំ​បាន​ព្យាយាម​អប់រំ​ពន្យល់​ដល់​គាត់​ផ្ដល់​គំនិត​ថ្មី​ៗ​ដល់​គាត់​ដើម្បី​ឲ្យ​គាត់​ទទួលស្គាល់​រហូត​យូរ​ៗ​ទៅ​គាត់​បាន​ទទួលស្គាល់​ដោយ​គាត់​បាន​មើលឃើញ​ទៅ​បរិយាកាស​ខាងក្រៅ​តាម​បណ្ដាញ​សង្គម​ជាដើម​» ។

បើ​តាម​ការ​បញ្ជាក់​របស់​លោក​ឧបសគ្គ​ដែល​ឪពុក​ម្ដាយ​មិន​ចូល​ចិត្ត​ចំពោះ​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​នោះ​ គឺ​មិន​ត្រូវ​បរិបទ​សង្គម​និង​គ្មាន​កូនចៅ​បន្ត​ពូជ​ ។​ ប៉ុន្តែ​នៅ​ពេល​ដែល​ខ្ញុំ​ធំ​ហើយ​អាច​រក​លុយ​បាន​គាត់​ទៅ​លែង​គិត​លែង​ខ្វល់​ចំពោះ​ករណី​នេះ​ ។ ចំពោះ​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​នេះ​ដែរ​លោក​មុន្នី​ក៏​បាន​ស្នើ​ឲ្យ​មានការ​បើកចំហរ​ទៅ​ដល់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ផង​ដែរ​។​ព្រោះថា​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​គ្មាន​ច្បាប់​ណា​ហាមឃាត់​ការ​ស្រលាញ់​ភេទ​ដូច​គ្នា​នោះ​ទេ​ផ្ទុយ​ទៅ​វិញ​ការ​ហាមឃាត់​នោះ​គឺជា​ផ្នត់គំនិត​របស់​មនុស្ស​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​។ ជា​ពិ​សេ ស នោះ​គឺ​ចាស់​ៗ​ជំនាន់​មុន​ដែល​តែងតែ​ជំទាស់​តែ​រហូត​មក​ដល់​ពេល​នេះ ករណី​នេះ​គេ​បាន​ផ្លាស់​ប្ដូរ​ខ្លះទៅ​ហើយ​។

លោក​គូសបញ្ជាក់​ថា​៖ «សព្វ​ថ្ងៃនេះ​យើង​គ្មាន​ច្បាប់​ប្រឆាំង​ហើយ​នៅ​ក្នុង​សាសនាព្រះពុទ្ធ​ក៏​មិន​មានការ​ប្រឆាំង​ផង​ដែរ​ចំពោះ​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​។​អ្វី​ដែល​រើស​បាន​នោះ​គឺជា​ផ្នត់គំនិត​ដែល​គិត​ថា​វា​ជា​ធម្មជាតិ ។​ប៉ុន្តែ​ឥឡូវ​ស្ងាត់​គំនិត​ទាំងនោះ​បាន​ផ្លាស់​ប្ដូរ​ហើយ ជាមួយ​គ្នា​នោះ ដែរ​ចាស់​ៗ​ជំនាន់​មុន​ផ្លាស់​ប្តូរ​ខ្លះ​ដែរ​ហើយ​» ។ លោក​ក៏​បាន​ស្នើ​សុំ​ឲ្យ​មានការ​លើកយក​ប្រធានបទ​ការ​ស្រលាញ់​ភេទ​ដូច​គ្នា​ឲ្យ​បាន​ទូលំទូលាយ​។

ទាក់ទិន​នឹង​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​នេះ​ដែរ​ កញ្ញា​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ក៏​បាន​ស្នើ​សុំ​ឲ្យ​មានការ​និយាយ​យ៉ាង​ទូលំទូលាយ​ចំពោះ​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ ហើយ​កុំ​ម៉ាក់​ងាយ​ចំពោះ​ពួក​គាត់​។ កញ្ញាថា ការ​ស្រលាញ់​​ភេទ​ដូច​គ្នា​ ក៏​មានការ​រារាំង​ពី​ឪពុក​ម្នា​យ​ផង​ដែរ ព្រោះ​គាត់​គិត​ថា ខ្វះ​នឹង​ប៉ះពាល់​ដល់​កិត្ត​សយ​កេរ្តិ៍ឈ្មោះគ្រួសារ ពិសេស​នោះ​គ្មាន​បន្ត​ពូជ​ជាដើម​​ ។

អត្ថបទសរសេរ ដោយ