ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រៀបធៀប​កូ​វី​ដ​-១៩ ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២០​នេះ អ្នក​ឆ្លង​ថ្មី​នៅ​ក្នុង​ប្រទេស​ថៃ​មាន​៤​នាក់ ប៉ុន្តែ​អ្នក​ឆ្លង​ទាំងនោះ គឺជា​អ្នក​ដែល​ស្ថិត​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក (​មណ្ឌល​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​) ដែល​ធ្វើ​ដំណើរ​ត្រឡប់​មក​ពី​បរទេស…

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២០​នេះ អ្នក​ឆ្លង​ថ្មី​នៅ​ក្នុង​ប្រទេស​ថៃ​មាន​៤​នាក់ ប៉ុន្តែ​អ្នក​ឆ្លង​ទាំងនោះ គឺជា​អ្នក​ដែល​ស្ថិត​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក (​មណ្ឌល​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​) ដែល​ធ្វើ​ដំណើរ​ត្រឡប់​មក​ពី​បរទេស មិនមែន​ករណី​ឆ្លង​ក្នុង​សហគមន៍​ក្នុង​ប្រទេស​ថៃ​នោះ​ទេ​។

បច្ចុប្បន្នភាព​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ប្រទេស​កម្ពុជា និង​ថៃ ក្នុងថ្ងៃនេះ កម្ពុជា​មិន​មានការ​រក​ឃើញ​នៃ​អ្នក​ឆ្លង​ថ្មី​ទេ បើ​ធៀប នឹង​ប្រទេស​ថៃ ថ្ងៃនេះ​បាន​ឆ្លង​៤​នាក់​។ សរុប​នៃ​អ្នក​ឆ្លង​ក្នុង​ប្រទេស​កម្ពុជា ១២៦​នាក់ ស្រប​ពេល​ប្រទេស​ថៃ​មាន ៣,១២៩​នាក់ និង​អ្នកជា​សះស្បើយ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​១២៥​នាក់ ដោយ​ប្រទេស​ថៃ​មាន​ចំនួន ២,៩៨៧​នាក់​។

យ៉ាងណាមិញ អ្នក​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទី​ពេទ្យ ក្នុង​ប្រទេស​កម្ពុជា ១​នាក់ រីឯ​ប្រទេស​ថៃ ៨៤​នាក់​។ ហើយ​សរុប​នៃ​ការ​បាត់បង់​ជីវី​តនៃ​ជំងឺ​នេះ ប្រទេស​កម្ពុជា​មិន​មានការ​បាត់បង់​ជីវិត​ទេ ដោយ​ប្រទេស​ថៃ បាត់បង់​៥៨​នាក់​៕ ដោយ ៖ ស្រី គំនិត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ