ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិសម្នាក់​ដែល​បោះ​ឯកសណ្ឋាន​ចោល​ ស្នងការ​ខេត្ត​ព្រះ​សីហ​នុ បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​កន្លងមក​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​រសៀល​ថ្ងៃ​ទី​១២ មិថុនា ២០២០​នេះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​បំភ្លឺ​ថា អតីតមន្ត្រី​នគរបាល​ម្នាក់ បាន​យក​ឯកសណ្ឋាន​នគរបាល​របស់​ខ្លួន បោះចោល​នៅ​កា​រ៉ា​ស់​សាំង…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​រសៀល​ថ្ងៃ​ទី​១២ មិថុនា ២០២០​នេះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​បំភ្លឺ​ថា អតីតមន្ត្រី​នគរបាល​ម្នាក់ បាន​យក​ឯកសណ្ឋាន​នគរបាល​របស់​ខ្លួន បោះចោល​នៅ​កា​រ៉ា​ស់​សាំង sokimex និង​Tela នោះ ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត បាន​ដាក់​បទបញ្ជា​អោយ​ការិយាល័យ​បុគ្គលិក ធ្វើការ​ណែនាំ ជា​ច្រើន​ដង​រួច​មក​ហើយ និង​បាន​ធ្វើការ​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ផង​ដែរ ។

ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​បំភ្លឺ​ជូន​សាធារណៈជន​ឲ្យ​ជ្រាប​ជា​ព័ត៌មាន​បែប​នេះ បន្ទាប់​ពី​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ថា Chum Phearum បាន​បង្ហោះ​រៀបរាប់ កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ម្សិលមិញ​នេះ​ថា “​មាន​ករណី​ភ្ញាក់ផ្អើល នឹង​មន្ត្រី​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ម្នាក់ ដែល​ទំនងជា​បែក​ថ្នាំ បាន​យក​ខោអាវ​នគរបាល​របស់​ខ្លួន​មក​បោះចោល នៅ​កា​រ៉ា​ស់​សាំង sokimex និង Tela ក្នុង​សង្កាត់​៣ ក្រុងព្រះសីហនុ រួច​ឡើង​ឡានក្រុង​ចេញ​ទៅ​បាត់​” ។

គណនី​ហ្វេ​ស​ប៊ុ​ក​ដដែល បន្ត​ថា គេ​សង្កេត​នៅ​លើ​អាវ​មានឈ្មោះ ស វេស​នា អត្ត​លេ ៦៨០៤១ ពាក់​ស័ក្តិ​២ ហើយ​មាន​ស័ក្តិ​៣​ថ្មី​មួយទៀត ដែល​ទំនង​ត្រៀម​ឡើង​ស័ក្តិ​ផង​ក៏​មិនដឹង ។

បើ​តាម​មន្ត្រី​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បានអោយ​ដឹង​ថា ម្ចាស់​ឯកសណ្ឋាន​នេះ​គឺ​ពិតជា​មន្ត្រី​នគរបាល​ប្រាកដ​មែន នៅ​ការិយាល័យ​អគ្គិភ័យ ។

មន្ត្រី​ដដែល​បន្ថែម​ថា មន្ត្រី​នគរបាល​រូប​នេះ​ធ្លាប់​ត្រូវ​បាន​នគរបាល​សង្កាត់​លេខ​៣ ចាប់ខ្លួន​ម្តង​ដែរ ពី​បទ​ចែកចាយ​និង​រក្សា​ទុក​គ្រឿងញៀន ។

ចំណែកឯ លោក​ប្រធាន​ការិយាល័យ​បុគ្គលិក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ក៏​បាន​ប្រាប់​ឱ្យ​ដឹង​ថា មន្ត្រី​នគរបាល​រូប​នេះ​ត្រូវ​បាន​ស្ន​ការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដាក់​សំណើរ​ទៅ​លើ ដើម្បី​ដក​ចេញ​រួច​ហើយ នៅ​តែ​ការ​ប្រកាស​ចេញ​មក​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ