ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភា​គី​ថៃ​បញ្ជូន​សព​ពលករ​ម្នាក់ ដែល​គ្រោះថ្នាក់​ចរាចរ​នៅ​លើ​ដី​ថៃ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សាកសព​ពលករ​ខ្មែរ​ម្នាក់​ត្រូវ​បាន​ភាគី​ថៃ​ធ្វើការ​បញ្ជូន​ត្រឡប់​តាម​ច្រក​ទ្វារ អន្តរជាតិ ប៉ោយ​ប៉ែ​ត រសៀល​ថ្ងៃ​ទី​១១ មិថុនា ២០២០ ក្រោយ​ជួប​គ្រោះ​អកុសល គ្រោះថ្នាក់​ចរាចរ…

ខេត្តបន្ទាយមានជ័យ ៖ សាកសព​ពលករ​ខ្មែរ​ម្នាក់​ត្រូវ​បាន​ភាគី​ថៃ​ធ្វើការ​បញ្ជូន​ត្រឡប់​តាម​ច្រក​ទ្វារ អន្តរជាតិ ប៉ោយ​ប៉ែ​ត រសៀល​ថ្ងៃ​ទី​១១ មិថុនា ២០២០ ក្រោយ​ជួប​គ្រោះ​អកុសល គ្រោះថ្នាក់​ចរាចរ (​ខ្លះ​ថា​រថយន្ត​បុក ខ្លះ​ថា​ដួល​ម៉ូតូ​ដោយ​ខ្លួនឯង​)​។ ជន​រង​គ្រោះ​ឈ្មោះ ម៉ៅ សុខ​នី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ធ្វើការ​ផ្នែក​ដឹក​ជញ្ជូន​ហ្គា​ស​ចែកចាយ​នៅ​ខេត្ត​សាមុទ្រ​ប្រា​កាន ប្រទេស​ថៃ និង​មាន​ទីលំនៅ​ភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។

តាម​សាច់ញាតិ​សព​ប្រាប់​កោះសន្តិភាព​ថា ជន​រង​គ្រោះ​បាន​ជួប​គ្រោះ​អកុសល​គ្រោះថ្នាក់​ចរាចរ កាលពី​ល្ងាច​ថ្ងៃ​ទី​៩ មិថុនា ២០២០ ខណៈ​ជន​រង​គ្រោះ​បើក​ម៉ូតូ​ដឹក​ជញ្ជូន​ហ្គា​ស​ចែកចាយ​ឲ្យ​គេ​។ ប្រភព​ដដែល​បន្ត​ថា គ្មាន​សាច់ញាតិ​ណា​ដឹង​ពី​កា​ពិត​ថា គ្រោះថ្នាក់​ចរាចរ​ខាងលើ​កើតឡើង ដោយ​របៀប​ណា​ឡើយ ខណៈ​ប្រភព​អ្នក​ឃើញ​ហេតុការណ៍​ប្រាប់​ពួក​គាត់​ថា ជន​រង​គ្រោះ​ត្រូវ រថយន្ត​បុក​តែ​ចាប់​រថយន្ត​នោះ​មិន​បាន​។

សព​ខាងលើ​ក្រោយ​ភាគី​ថៃ​ធ្វើការ​បញ្ជូន​ដល់​កម្ពុជា ក៏​ដឹក​បន្ត​តាម​រថយន្ត​សង្គ្រោះ​របស់​យោធា​នៃ​កងពលតូច​ថ្មើ​ជើង​លេខ​៥១ ទៅ​លំនៅ​ដ្ឋា​ន ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។ តាម​មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ ប្រចាំ​ច្រក​ទ្វារ អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ទូរស័ព្ទ​ថា សព​ពលករ​ដែល​ជួប​គ្រោះ​អកុសល​ផ្សេង​ៗ លើ​ដី​ថៃ បញ្ជូន​មក​កម្ពុជា​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​សម្រាប់​ខែឧសភា និង​មិថុនា មាន​៤​នាក់ ដោយ​ក្នុង​ខែឧសភា​មាន​៣​នាក់ និង​ដើមខែ​មិថុនា​មាន​ម្នាក់​គឺ​សព​ពលករ​ខាងលើ​តែ​ម្តង​៕ ដោយ ៖ មុត សា​រុន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ