ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រ​សិន​ប្រជាពលរដ្ឋ​មាន​បញ្ហា សូម​ទូរស័ព្ទ​មក​លេខ​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង មាន​៣​ទីតាំង

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គោលដៅ​ប្រចាំការ ២៤​ម៉ោង​លើ​២៤​ម៉ោង ថ្មី​សន្លាង និង​មាន​ផា​សុខភាព ដែល​ជា​គំនិត​ផ្តួចផ្តើម​ដោយ​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេ​ត…

រាជធានី​ភ្នំពេញ ៖ គោលដៅ​ប្រចាំការ ២៤​ម៉ោង​លើ​២៤​ម៉ោង ថ្មី​សន្លាង និង​មាន​ផា​សុខភាព ដែល​ជា​គំនិត​ផ្តួចផ្តើម​ដោយ​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មាន​៣​ទីតាំង ដូច​ជា​នៅ​ក្រោម​ស្ពាន​ព្រែក​ព្នៅ ផ្លូវ​ហាណូយ និង​ផ្លូវ​២០០៤ ថែម​ទាំង​មាន​ដាក់​ភ្ជាប់​លេខ​ទូរស័ព្ទ​របស់​ឯកឧត្តម​ស្នងការ លេខ​របស់​លោកស្នងការ​រង ទទួល​ផែន​ព្រហ្មទណ្ឌ រួម​ទាំង​លេខ​របស់​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ។

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ តែងតែ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង ដល់​សុខ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ការ​ណែនាំ​ដល់​មន្ត្រី​ក្រោម​ឱវាទ​ទាំងអស់​ត្រូវ​តែ​ផ្តល់​សេវា​សាធារណ​:​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ និង​ឆាប់រហ័ស ជា​ពិសេស​ឯកឧត្តម​ស្នងការ ក៏​បាន​យកចិត្ត​យ៉ាង​ខ្លាំង​ដល់​សុខទុក្ខ​របស់​មន្ត្រី ក៏​ដូច​ជា​កន្លែងធ្វើការ ឬ​កន្លែង​ប្រចាំការ​ត្រូវ​តែ​ស្អាត មាន​អនាម័យ​ល្អ និង​បរិស្ថាន​ស្អាត​ជា​និច្ច ដើម្បី​ទទួល​បាន​នូវ​សុខភាព​ល្អ ងាយស្រួល​ក្នុង​ការ​បំពេញភារកិច្ច​ជូន​ប្រជាពលរដ្ឋ និង​សង្គម​ជាតិ​ទាំងមូល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ