ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេទ័ព​អា​មេ​រិ​ក​សម្ដែង​ការ​សោកស្ដាយ​ដែល​នៅ​ក្បែរ​លោក​ត្រាំ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ នាយសេនាធិការ​កងទ័ព​អា​មេ​រិ​ក​ឧត្ដមសេនីយ​MARK MILLEY កាលពី​ថ្ងៃ​ទី​១១​មិថុនា សម្ដែង​ការ​សោកស្ដាយ ដែល​លោក​នៅ​អម​ក្បែរ​លោក​ដូ​ណា​ល់​ត្រាំ ក្រោយ​ការ​បំបែក​បាតុកម្ម ប្រឆាំង​ការ​ប្រកាន់ពូជសាសន៍ ដែល​នោះ​ជា​សញ្ញា​នៃ​ការ​មិន​ស៊ី​សង្វា​ក់​គ្នា​កាន់តែ​ខ្លាំង…

សហរដ្ឋអាមេរិក ៖ នាយសេនាធិការ​កងទ័ព​អា​មេ​រិ​ក​ឧត្ដមសេនីយ​MARK MILLEY កាលពី​ថ្ងៃ​ទី​១១​មិថុនា សម្ដែង​ការ​សោកស្ដាយ ដែល​លោក​នៅ​អម​ក្បែរ​លោក​ដូ​ណា​ល់​ត្រាំ ក្រោយ​ការ​បំបែក​បាតុកម្ម ប្រឆាំង​ការ​ប្រកាន់ពូជសាសន៍ ដែល​នោះ​ជា​សញ្ញា​នៃ​ការ​មិន​ស៊ី​សង្វា​ក់​គ្នា​កាន់តែ​ខ្លាំង រវាង​មន្ទីរ​ប៉ង់​តា​ហ្កោ​ន​និង​ប្រធានាធិបតី​អា​មេ​រិ​ក​។

ឧត្ដមសេនីយ​រូប​នេះ​ថ្លែង​ថា​ខ្ញុំ​មិន​គួរ​ធ្វើ​ដូច្នេះ​ឡើយ​។ រូប​លោក​ក៏​ដូច​ជា​រដ្ឋមន្ត្រី​ការពារ​ប្រទេស លោក​MARK ESPER​ដែរ កាលពី​ស​ប្ដា​ហ៍​មុន នៅ​ចំពោះ​មុខ​សាធារណៈជន បាន​ស្ថិត​នៅ​ដាច់​ពី​លោក​ដូ​ណា​ល់​ត្រាំ​។

កាលពី​ថ្ងៃ​ទី​១​មិថុនា បាតុកម្ម​ដោយ​សន្តិវិធី​មួយ​នៅ​ជិត​សេត​វិមាន ត្រូវ​បាន​បំបែក​ដើម្បី បើកផ្លូវ​ឲ្យ​លោក​ដូ​ណា​ល់​ត្រាំ ដើរទៅ​កាន់​ព្រះ​វិហារ​ប្រធានាធិបតី ស្តិ​ត​នៅ​ក្បែរ​សេត​វិមាន​ដែល​មុន​នេះ រង​ការ​វាយប្រហារ​ដុត​ដោយ​ពួក​បាតុករ​តែ​ត្រូវ​បាន​ពន្លត់​។ ការ​បំបែក​បាតុកម្ម​នោះ​អាច​ឲ្យ​លោក​ត្រាំ​ទៅ​ឈរ​ថតរូប​នៅ​មុខ​ព្រះ​វិហារ​នេះ ដោយ​កាន់​គម្ពីរ​ប៊ី​ប​មួយ​នៅ​នឹង​ដៃ​។

ឧត្ដមសេនីយ​MARK MILLEY​សម្ដែង​ការ​សោកស្ដាយ​ថា ខណៈ​ការ​ស្លាប់​របស់​បុរស​ស្បែក​ខ្មៅ លោក​GEORGE FLOYD ក្រោម​ការ​យក​ជ​ង្ក​ង់​សង្កត់ករ​គេ​ដល់​ដាច់ខ្យល់ ពី​សំណាក់​ប៉ូលិស​ស្បែក​សម្នាក់​ដែល​នាំ​ឲ្យ​ផ្ទុះ​កំហឹង​ពី​ការ​រើសអើង​ពូជសាសន៍ ជាមួយ​បាតុកម្មហិង្សា​ពោរពេញ​ដោយ​កំហឹង នៅ​ទូ​ទាំង​ប្រទេស វត្តមាន​របស់ខ្ញុំ​ក្នុង​ពេល​នោះ ក្នុង​កាលៈទេសៈ​បែប​នេះ នាំ​ឲ្យ​មាន​អារម្មណ៍​ថា កង​យោធា​ក៏​លូកដៃ​ធ្វើ​អន្តរាគមន៍​ក្នុង​នយោបាយ​ផ្ទៃក្នុង​របស់​ប្រទេស​ដែរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ