ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ពាលី​កសាង​ទួល​សុវត្ថិភាព​ទំហំ​3​ហិ​កតា ជួយ​ជីវិត​មនុស្ស សត្វ​ពី​ទឹក ជំនន់

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​នអភិបាលខេត្ត មាន​ប្រសាសន៍​ថា សមិទ្ធផល​ថ្មី​ដែល​អាជ្ញាធរ​ខេត្ត​រៀបចំ​កសាង​នៅ​ពេល​នេះគឺជា​ទីទួល​សុវត្ថិភាព​សម្រាប់​សង្គ្រោះ​ជីវិត​មនុស្ស សត្វ នៅ​ពេល​មាន​ទឹកជំនន់​កើតឡើង ។…

ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​នអភិបាលខេត្ត មាន​ប្រសាសន៍​ថា សមិទ្ធផល​ថ្មី​ដែល​អាជ្ញាធរ​ខេត្ត​រៀបចំ​កសាង​នៅ​ពេល​នេះគឺជា​ទីទួល​សុវត្ថិភាព​សម្រាប់​សង្គ្រោះ​ជីវិត​មនុស្ស សត្វ នៅ​ពេល​មាន​ទឹកជំនន់​កើតឡើង ។

ឯកឧត្តម​អភិបាលខេត្ត មាន​ប្រសាសន៍​បែបនេះ នៅ​ក្នុង​ពិធី​ក្រុង​ពាលី​កសាង​ទីទួល​សុវត្ថិភាព មួយ​កន្លែង នៅ​មុខ​វត្ត​យាយ​ទេព ក្នុងភូមិ​ផ្សារ ឆ្នាំង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន ថ្លែង​ទៀត​ថា ទីទួល​សុវត្ថិភាព​ដែល​កសាង​នៅ​ទី​នេះ មិន​គ្រាន់តែ​សម្រាប់​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស សត្វ ពេល​មាន​គ្រោះ​ទឹកជំនន់​ប៉ុណ្ណោះ​ទេ តែ​ក៏​ធ្វើ​ឱ្យ​មាន​សោភ័ណ​ភាព​សម្រាប់​ក្រុង​កំពង់ឆ្នាំង​ផង​ដែរ ជា​ពិសេស​ដើម្បី​កែ​លំអ​ចំណុច​ត្រង់នេះ​ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍​សម្រាប់​ភ្ញៀវ​មក​លេង​កម្សាន្ត​ទៀត​ផង ។ គម្រោង​សាងសង់ គឺ​មាន​ចំនួន​៣
ហិ​កតា ជា​ការ​ចំណាយ​ថវិកា​របស់​រាជរដ្ឋាភិបាលក្នុង​គម្រោង​ថវិកា​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង ។

ឯកឧត្តម​អភិបាលខេត្ត បាន​រំឭក​ថា កន្លង​ទៅ​អាជ្ញាធរ​ខេត្ត​បាន​ខិតខំ​កសាង​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ជា​ច្រើន​កន្លែង ដូច​ជា​សួនច្បារ​សម្តេចចៅ​ហ្វា​វាំង គង់ សំ​អុល កែ​លំអ​សួនច្បារ​វិមានឯករាជ្យ សួនច្បារ​ផ្សារ​ក្រោម សួនច្បារ​ដំរី​សនិង​រង្វង់​មូល​រូប​ទូក​ចុង​កោះ​ជាដើម ។ សម្រាប់​ថ្ងៃនេះ គឺ​ចាប់ផ្តើម​កសាង​សមិទ្ធផល​ថ្មី​មួយទៀត ហើយ​សង្ឃឹមថា ក្រោយ​ពេល​សមិទ្ធផល​ថ្មី​នេះ​កសាង​រួច នឹង​ក្លាយជា​មាន​សោភ័ណ​ភាព សម្រាប់​លំអ​ក្រុង​កំពង់​ឆ្នាំ​ជា​ពុំខាន​ឡើយ ។

សូម​បញ្ជាក់​ថា ក្រោយ​ពី​ពិធីសូត្រមន្ត​ក្រុង​ពាលី​រួច​ហើយ ក៏​មានការ​លែង​ចាប​ដើម្បី​សុំ​សេច
ក្តី​សុខ​សប្បាយ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ