ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FIFA អនុ​ញ្ញ​ត​ឱ្យ​ទីផ្សារ​ដោះ​ដូរ​កីឡាករ បើក​មុន​រដូវ​កាល​នេះ​បញ្ចប់

3 ឆ្នាំ មុន

ប្រទេស​ស្វី​ស ៖ សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែមិថុនា​ថា ទីផ្សារ​ដោះ​ដូរ​កីឡាករ​នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​បើក​មុន​ពេល​រដូវ​កាល​នេះ​បញ្ចប់ ដែល​ត្រូវ​បាន​ពន្យា​រពេល​រយៈពេល​វែង ដោយសារ​តែ​វិ​ប​តិ្ត​កូ​វី​ដ​-១៩…

ប្រទេស​ស្វី​ស ៖ សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែមិថុនា​ថា ទីផ្សារ​ដោះ​ដូរ​កីឡាករ​នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​បើក​មុន​ពេល​រដូវ​កាល​នេះ​បញ្ចប់ ដែល​ត្រូវ​បាន​ពន្យា​រពេល​រយៈពេល​វែង ដោយសារ​តែ​វិ​ប​តិ្ត​កូ​វី​ដ​-១៩ នៅ​ទូ​ទាំង​ពិភពលោក​។

សូម​ជម្រាប​ជូន​ថា ចាប់តាំងពី​ផ្ទុះ​ឡើង​នៃ​វីរុស​ជាស​កល​កូ​វី​ដ​-១៩ FIFA បាន​ឆ្លងកាត់​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បណ្តោះអាសន្ន​ជា​បន្តបន្ទាប់ ដើម្បី​ជួយ​ដោះស្រាយ​ជាមួយ​ការ​ប៉ះពាល់ ទៅ​លើ​កាលវិភាគ​ប្រកួត​លី​គ​បាល់ទាត់ ដែល​បណ្តាល​មក​ពី​វិបត្តិ​សុខភាព​ពិភពលោក​។

លោក Richard Masters

បើ​ទោះបី​មានការ​អនុញ្ញាត​ពី FIFA ចំពោះ​សមាជិក​ទាំងអស់​របស់​ខ្លួន ក្នុង​ការ​ទិញ​ដូរ​កីឡាករ​ប្រសិនបើ​ពួក​គេ​ចង់​ក៏​ដោយ ក៏​សហព័ន្ធ​ជា​សមាជិក​មួយ​ចំនួន មិន​ទាន់​សម្រេច​ពេលវេលា​នៅឡើយ​ទេ​។

ជាក់ស្តែង​នាយក​ប្រតិបត្តិ​ក្រប​ខណ្ឌ Premier League លោក Richard Masters បាន​និយាយ​រួច​ហើយ​ថា លី​គ​កំពូល​អង់គ្លេស នឹង​មិន​អនុញ្ញាត​ឱ្យ​ក្លិប​ចុះហត្ថលេខា​ដោះ​ដូរ​កីឡាករ​មុន​ថ្ងៃ​ទី​២៥ ខែកក្កដា​នោះ​ទេ រហូត​ទាល់តែ​រដូវ​កាលដែល​ពន្យារពេល​ត្រូវ​បាន​បញ្ចប់ ។

លោក Javier Tebas

មិន​ខុស​គ្នា​ពី​អង់គ្លេស កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ប្រធាន La Liga លោក Javier Tebas ក៏​បាន​បញ្ជាក់​ថា ទីផ្សារ​ដោះ​ដូរ​កីឡាករ​នៅ​ប្រទេស​អេ​ស្ប៉ា​ញ អនុញ្ញាត​ឱ្យ​បើក​រហូត​ទាល់តែ​រដូវ​កាល​នេះ​បញ្ចប់ ហើយ​និង​ដំណើរការ​ចាប់ពី​ចុងខែ​កក្កដា ដល់​ដើមខែ​តុលា​ខាង​មុខ ៕ (ដកស្រង់​ចេញពី AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ