ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Van Dijk នឹងក្លាយជាកីឡាករមានប្រាក់ឈ្នួលខ្ពស់បំផុតរបស់ Liverpool

3 ឆ្នាំ មុន

ប្រទេសអង់គ្លេស​ ៖ កីឡាករ Virgil van Dijk របស់ក្រុមហង្សក្រហម​ Liverpool នឹងក្លាយជាកីឡាករមានប្រាក់ឈ្នួលខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រ ក្លិប…

ប្រទេសអង់គ្លេស​ ៖ កីឡាករ Virgil van Dijk របស់ក្រុមហង្សក្រហម​ Liverpool នឹងក្លាយជាកីឡាករមានប្រាក់ឈ្នួលខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រ ក្លិប ក្រោយសម្រេចបន្តកុងត្រារយៈពេល​៥ឆ្នាំបន្ថែមទៀត។

បើតាមការចុះផ្សាយពី Express បានឱ្យដឹងថា Liverpool បានយល់ព្រមលើលក្ខខណ្ឌក្នុងការបន្តកុងត្រាជាមួយខ្សែការពារហូឡង់វ័យ ២៨ឆ្នាំរូបនេះ។ នៅក្នុងលក្ខខណ្ឌថ្មីនេះ van Dijk នឹងទទួលបាន ២២ម៉ឺនផោនក្នុងមួយសប្តាហ៍ ដែលច្រើនជាងប្រាក់ឈ្មួលបច្ចុប្បន្ន ដែលមានចំនួន ១៨ម៉ឺនផោនក្នុងមួយសប្តាហ៍។

មុនពេលឈានដល់កិច្ចព្រមព្រៀងខាងលើ ខ្សែការពាររូបនេះ ត្រូវបានក្លិបអ្នកមានបារាំង PSG ដាក់សំណើចង់យករូបគេទៅកាន់ទឹកដី Parc des Princes នៅរដូវក្តៅខាងមុខនេះ។ ព្រមទាំងសន្យាផ្តល់ប្រាក់ឈ្នួលចំនួន ២៨ម៉ឺនផោនក្នុងមួយសប្តាហ៍ ប្រសិនបើគេយល់ព្រមផ្លាស់មកលេងលីគកំពូលបារាំង។

ប៉ុន្តែបើយោងតាមកាសែត The Sun បានរាយការណ៍ថា van Dijk បានធ្វើការបដិសេធដោយបញ្ជាក់ថា ខ្លួនរីករាយនឹងបន្តអនាគតរួមរស់ជាមួយក្រុម Liverpool បន្តទៀត។

សូមរំលឹកជូនថា Virgil van Dijk បានផ្លាស់ពីក្រុម Southampton មកចូលរួមជាមួយ Liverpool កាលពីខែធ្លូ ឆ្នាំ២០១៧ ក្នុងតម្លៃកំណត់ត្រា ៧៥លានផោន ដោយបានបង្ហាញខ្លួនចំនួន ១១៣ប្រកួតរកគ្រាប់បាល់បាន ១១គ្រាប់នៅគ្រប់កម្មវិធី។

រូបគេបានរួមចំណែកជួយ Liverpool ឈ្នះពានរង្វាន់ Champions League រដូវកាលមុន ហើយបច្ចុប្បន្នកំពុងត្រៀមអបអរពានរង្វាន់ Premier League រដូវកាលនេះ ជាលើកដំបូងក្នុងអាជីពរបស់ខ្លួនផងដែរ ៕ ដកស្រង់ចេញពី Express

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ