ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ​! មិនដឹង​យ៉ាងណា​ទេ​នេះ បើ​ធ្លាក់​កម្មករ​រោងចក្រ​អស់ហើយ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កម្មការិនី​រោងចក្រ​កាត់ដេរ​ចំនួន​២៨​នាក់ បាន​រង​របួសធ្ងន់ និង​ស្រាល នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២០…

ខេត្តកំពង់ឆ្នាំង ៖ កម្មការិនី​រោងចក្រ​កាត់ដេរ​ចំនួន​២៨​នាក់ បាន​រង​របួសធ្ងន់ និង​ស្រាល នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​កសិដ្ឋាន​ចិញ្ចឹម​ត្រី ស្ថិត​នៅ​ភូមិ​ថ្លុក​ឫស្សី ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មាន​ជ័យ ខណៈ​រថយន្ត​ដឹក​ដី​បើក​កៀរ​រ៉ឺ​ម៉ក​ដឹក​កម្មករ​រោងចក្រ ក្នុង​ដំណើរ​ស្រប​ទិស​គ្នា ។

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​សាមគ្គី​មាន​ជ័យ បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ដី គ្មាន​ស្លាក​លេខ បាន​បើកបរ​ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា ជាមួយ និង​រ៉ឺ​ម៉ក ម៉ូតូ​ដឹក​កម្មក លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ លុះដល់​ចំណុច​កើតហេតុ​បាន​បុក និង​កៀរ​រ៉ឺ​ម៉ក​ម៉ូតូ​ដែល​ដឹក​កម្មករ បណ្តាល​អោយ​ធ្លាក់​ផ្លូវ​រង​របួសធ្ងន់ និង​ស្រាល ។

ប្រភព​ដដែល​បាន​បន្ត​ថា កម្មករ​រង​គ្រោះ​ក្នុង​ហេតុ​ការ​ខាងលើ​មាន​ចំនួន​២៨​នាក់ ក្នុង​នោះ​របួសធ្ងន់​ម្នាក់ ពួក​គាត់​ធ្វើការ​នៅ​ធ្វើការ​នៅ​រោងចក្រ TakFook និង​រោងចក្រ T.F.G ។

ក្រោយ​ពេល​កើតហេតុ កម្មករ​ទាំងអស់​បាន​ដឹក​ទៅ​សង្គ្រោះ​នោះ​មណ្ឌល​សុខភាព​ស្រុក​កំពង់ត្រឡាច ចំនួន​៤​នាក់ និង​នៅ​ក្លី​និក​ឯកជន ២៤​នាក់ ។

សមត្ថកិច្ច​នគរបាល​បាន​នាំ​យក​វត្ថុ​តាង​មាន​រថយន្ត និង​រ៉ឺ​ម៉ក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​សេដ្ឋី ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​ផង​ដែរ ។ ដោយឡែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ ។

ដោយនៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ដែរ លោក​ជំទាវ កែ ច័ន្ទ​មុន្នី អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង ដឹកនាំ មន្ត្រីរាជការ ចុះ​សាកសួរ​សុខទុក្ខ និង​ផ្តល់​អំណោយ​ដល់​កម្មករ​ទាំងអស់ ដែល​កំពុង​សម្រាក​នៅ​មណ្ឌល​សុខភាព និង​ក្លី​និក​ឯកជន ដោយ​ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកា​៣​ម៉ឺន​រៀល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ