ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះអាវុធ​ច្រើន​គ្រាប់​មកលើ​ក្រុមមន្ត្រី​​ឧ​ទ្យា​នុ​រក្ស​ក្នុង​ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ ​ស្នូរ​ផ្ទុះអាវុធ​តបត​គ្នា​ទៅ​វិញ​ទៅ​មក រ​វាង​ក្រុម​ជនល្មើស​មិន​ស្គាល់​មុខ​​បាន​បាញ់​សំដៅ​ទៅ​លើ​ក្រុ​ម​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ខណ​ៈ​កំពុង​ដើរ​ល្បាត​ក្នុង​ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង ​ប៉ុន្តែ​​ពុំ​មាន​អ្នក​ម្នាក់​រង​របួស​នោះ​ឡើយ ។ ហេតុការណ៍​ខាងលើ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១០ ​មិថុនា​ ឆ្នាំ​២០២០…

ខេត្តស្ទឹងត្រែង​ ៖ ​ស្នូរ​ផ្ទុះអាវុធ​តបត​គ្នា​ទៅ​វិញ​ទៅ​មក រ​វាង​ក្រុម​ជនល្មើស​មិន​ស្គាល់​មុខ​​បាន​បាញ់​សំដៅ​ទៅ​លើ​ក្រុ​ម​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ខណ​ៈ​កំពុង​ដើរ​ល្បាត​ក្នុង​ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង ​ប៉ុន្តែ​​ពុំ​មាន​អ្នក​ម្នាក់​រង​របួស​នោះ​ឡើយ ។

ហេតុការណ៍​ខាងលើ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១០ ​មិថុនា​ ឆ្នាំ​២០២០ ស្ថិត​ក្នុង​ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង ។ បើ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ​ទីកន្លែង​កើតហេតុ​នៅ​ចំណុច​UTM0636244.1563741 ស្ថិត​ក្នុង​ភូមិសាស្ត្រ​ត្រពាំង​អង្គ្រង ភូមិ​ខិះ​ស្វាយ ឃុំ​ព្រែក​មាស ស្រុក​សៀម​ប៉ា​ង​ ខេត្តស្ទឹងត្រែង ។

យោង​តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​​ថា​ នៅ​យប់​កើតហេតុ​នោះ គេ​ប្រទះ​ឃើញ​មនុស្ស​​មិនស្គាល់អត្តសញ្ញាណ​ចំនួន​៩​នាក់ ប្រដាប់​ដោយ​អាវុធ​កែ​ច្នៃ​គ្រប់​ដៃ មាន​កូ​ម​សម្រាប់​ឆ្លុះ​បំភ្លឺ​គ្រប់​គ្នា​ ដើរ​បរបាញ់​សត្វ ​លុះពេល​​ប្រទះ​ជា​មួយនឹង​​ក្រុម​មន្ត្រី​ឧ​ទ្យា​នុ​រក្សល្បាត​ដែល​កំពុង​ស្នាក់​នៅ​ចំណុច​កើតហេតុ ស្រាប់តែ​ក្រុមជនល្មើស​បាន​ផ្ទុះ​អាវុធ​សំដៅ​ទៅ​លើ​ក្រុម​​មន្ត្រី​ឧ​ទ្យា​នុ​រក្សល្បាត ភ្លាម​ៗ​នោះ​ក្រុម​មន្ត្រី​ឧ​ទ្យា​នុ​រក្សល្បាត​ក៏​បាន​បាញ់​តបត​ទៅ​វិញ​ផង​ដែរ​។

តាម​ការ​បំភ្លឺ​ពីក្រុ​ម​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ល្បាត​ខាង​លើ​​បាន​ឱ្យ​ដឹង​ថា​ ក្រុម​ជន​មិន​ស្គាល់​មុខ​បាន​បាញ់​មួយ​គ្រាប់​មក​លើ​ក្រុម​​របស់ពួកគាត់​ បន្ទាប់​មក​ទៀត​ក្រុម​ជនល្មើស​បន្ត​បាញ់​សំដៅ​មក​លើ​ទីតាំង​ស្នាក់​នៅ​របស់​ក្រុម​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន​២បន្ថែម​គ្រាប់​ទៀត ឯ​ក្រុម​​របស់ពួក​គាត់​​ក៏​សម្រេច​បាញ់​តបត​ទៅ​វិញ​ក្នុង​គោលបំណង​ការពារ​ខ្លួន គ្រានោះ​ក្រុម​ជន​​ល្មើស​ក៏​បាន​បាញ់​សន្ធាប់​មក​លើ​ក្រុម​​ពួកគាត់​​ជា​ច្រើន​គ្រាប់​ទៀត ហើយ​ក្រុមរបស់ពួកគាត់​ក៏​បាញ់​តបត​ជា​ច្រើន​គ្រាប់​វិញ ​ទើប​ក្រុម​ជនល្មើស​ដកថយ​គេចខ្លួនបាត់អស់​​។

ក្រោយ​ពេល​មានការ​ប្រឈម​ដាក់​គ្នា​រវាង​ក្រុម​​ជនល្មើស​​ជាមួយ​ក្រុម​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នោះ ​នៅ​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០២០​ ក្រុម​ការងារ​ចម្រុះ​នៃ​កងកម្លាំង​ប្រដាប់​អា​វុ​ធ​មាន​កម្លាំងយោធា​យោធភូមិ​ភាគ​១ ដឹកនាំ​ដោយ​លោក​ឧត្តម​ស​នី​យ៍​ទោ ខេ​ង សា​រុន មេ​បញ្ជា​ការ​រង​កម្លាំង​អាវុធហត្ថ​ខេត្ត​ដឹក​នាំ​ ដោយ​លោក គង់ សា​វឿ​ន​ មេ​បញ្ជាការ​រង រួម​នឹង​គណ​:​អភិបាល​ស្រុក​សៀម​ប៉ា​ង បាន​ចុះ​ទៅ​ពិនិត្យ​លើ​ទីតាំង​កើតហេតុ​ជា​កន្លែង​ផ្ទុះអាវុធ​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង ត្រង់​ចំណុច UTM ខាងលើ​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ទោ ខេ​ង សា​រុន បាន​បញ្ជាក់​ប្រាប់​​ឱ្យ​ដឹង​​ថា ​លោក​បាន​បញ្ជា​ឲ្យ​កងក​ម្លាំ​ង​យោធា​យោធភូមិ​ភាគ​១​ដែល​ឈរជើង​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ឡាវ​ទាំងអស់​ត្រូវ​ចាំ​ឃ្លាំ​មើល ក្រែង​ជា​ប្រជាជន​ឡាវ​ចូល​ឆ្លង​ដែន​ខុសច្បាប់​មក​បរបាញ់​សត្វ​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង តែ​ទោះបីជា​យ៉ាងណា យើង​នៅ​មិន​ទាន់​ដឹង​ថា​ ក្រុម​​ជនល្មើស​មិនស្គាល់​អត្តសញ្ញាណទាំង​នោះ​ជា​កម្លាំង​ខាង​ណា​ឲ្យ​ពិតប្រាកដនៅឡើយ​ទេ​ ខណៈ​បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​ខាង​លើ​កំពុង​ស្រាវជ្រាវ​លើ​ករណី​នេះ​យ៉ាង​ដិត​ដល់​ផង​ដែរ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ