ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្មីចែស​! ស្ត្រី​ម្នាក់​តែង​​ធ្វើ​ខ្មោច Live លក់​ខោអាវ​​​សល់​ពី​អ្នក​បាត់បង់​ជីវិត​​(វីដេ​អូ​)

3 ឆ្នាំ មុន

ប្រទេស​ថៃ ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា ស្ត្រី​ជនជាតិ​ថៃ​អាយុ​៤០​ឆ្នាំ​ម្នាក់ កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​លើ​បណ្តាញ​សង្គម​អាស៊ី ចំពោះ​យុទ្ធសាស្ត្រ​ដ៏​ប៉ិន​ប្រសប់​របស់​នាង​ក្នុង​ការ​លក់​សម្លៀក​បំពាក់​ជជុះ​តាម​អន​ឡាញ​។ ដោយសារ​តែ​សម្លៀក​បំពាក់​ភាគ​ច្រើន​​ដែល​នាង​លក់…

ប្រទេស​ថៃ ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា ស្ត្រី​ជនជាតិ​ថៃ​អាយុ​៤០​ឆ្នាំ​ម្នាក់ កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​លើ​បណ្តាញ​សង្គម​អាស៊ី ចំពោះ​យុទ្ធសាស្ត្រ​ដ៏​ប៉ិន​ប្រសប់​របស់​នាង​ក្នុង​ការ​លក់​សម្លៀក​បំពាក់​ជជុះ​តាម​អន​ឡាញ​។ ដោយសារ​តែ​សម្លៀក​បំពាក់​ភាគ​ច្រើន​​ដែល​នាង​លក់ គឺ​សល់​ពី​មនុស្ស​ដែល​បាន​បាត់បង់​ជីវិត នាង​បាន​សម្រេចចិត្ត​សម្តែង​ជា​ខ្មោចឆៅ​ក្នុងអំឡុងពេល Live លក់​លើ​អន​ឡាញ​។

Kanittha Thongnak អាយុ​៤០​ឆ្នាំ បាន​លក់​ខោអាវ​ជជុះ​នៅ​តាម​ដងផ្លូវ​នៅ Chon Daen ភាគ​ខាងជើង​ប្រទេស​ថៃ អស់​រយៈពេល​៣​ឆ្នាំ​។ តែ​ដោយសារ​តែ​ការ​បិទ​ផ្សារ ដោយសារ​កូ​វី​ដ​១៩ នាង​ត្រូវ​ខក​ខានមិនបាន​រក​ប្រាក់​ចំណូល​ដូច​ពី​មុន​។ នាង​ក៏​សម្រេចចិត្ត​តែងខ្លួន​ធ្វើ​ខ្មោច ហើយ Live លក់​ខោអាវ​ដែល​សល់​ពី​មនុស្ស​ដែល​បាន​បាត់បង់​ជីវិត ។ ហើយ​នាង​ត្រូវ​បាន​ទទួល​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​។

ក្នុង​រយៈពេល​តែ ៥​ថ្ងៃ នៃ​ការ Live លក់​លើ​អន​ឡាញ នាង​បាន​ទទួល​ការ​ចាប់អារម្មណ៍​ពី​ទស្ស​និកជន​ជា​ច្រើន​រហូត​ដល់​ជាង ៤​ពាន់​នាក់​។ នាង​ទទួលស្គាល់​ថា វា​ពិតជា​ប្រសើរ​ជាង​ការ​លក់​ពី​មុន​ៗ​ឆ្ងាយ​ណាស់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ខោអាវ​ជជុះ​ដែល​នាង​យក​មក​លក់​នេះ គឺ​យក​មក​ពី​ការ​ដេញថ្លៃ​ពី​អ្នក​បូជា​សព ព្រោះតែ​ពួក​គេ​ជា​អ្នក​សម្អាត​សម្លៀក​បំពាក់​របស់​អ្នក​បាត់បង់​ជីវិត​ដែល​នៅ​សល់​។ នាង​ថា ការ​តែងខ្លួន​លក់​ខុស​គេ​នេះ គឺ​មិន​មាន​អ្វី​គួរ​ឱ្យ​ខ្មាស់​ទេ​។ អ្វី​ដែល​សំខាន់ គឺ​នាង​ត្រូវ​រក​អង្ករ​ច្រក​ឆ្នាំង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ odditycentral (​កែសម្រួល​ដោយ ៖ បុប្ផា​)

https://www.facebook.com/thairath/videos/258237502076901/?t=13

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ