ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុីតា​លី​អនុញ្ញាត​ឱ្យ​កីឡា ការ​បោះជំរុំ និង​​សា​លាម​ត្តេ​យ្យ​ដំណើរការ​ឡើង​វិញ

3 ឆ្នាំ មុន

អ៊ី​តា​លី ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា នាយក​រដ្ឋមន្ត្រី​ប្រទេស​អ៊ី​តា​លី លោក Giuseppe Conte បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា…

អ៊ី​តា​លី ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា នាយក​រដ្ឋមន្ត្រី​ប្រទេស​អ៊ី​តា​លី លោក Giuseppe Conte បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រទេស​អ៊ី​តា​លី កំពុង​តែ​បន្ធូរបន្ថយ​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា ដោយ​អនុញ្ញាត​ឱ្យ​មានការ​លេង​កីឡា ដូច​ជា​ការ​ប្រកួត​កីឡាបាល់ទាត់ Coppa Italia ជាដើម​។

គ្រឹះស្ថាន​ផ្សេង​ទៀត​ក៏​អាច​បើក​ដំណើរការ​ឡើង​វិញ​ផង​ដែរ ចាប់ពី​ថ្ងៃ​ទី​២៥ ខែមិថុនា រួម​ទាំង​ការ​ជំរុំ​រដូវក្តៅ សា​លាម​ត្តេ​យ្យ និង កន្លែង​ផ្សេង​ៗ​ទៀត​មួយ​ចំនួន​។ កីឡា​ដែល​មិនមែន​លេង​ជា​ផ្លូវការ មិន​មាន​ពាក់ព័ន្ធ​នឹង​ការ​ប៉ះ​រាង​កាយ ក៏​អាច​ចាប់ផ្តើម​ឡើង​វិញ​ដែរ​។

មន្ត្រី​មូលដ្ឋាន​នឹង​អាច​វាយតម្លៃ​ពី​លទ្ធភាព​ជោគជ័យ​នៃ​ការ​ចាប់ផ្តើម​សកម្មភាព​ទាំងនេះ​ឡើង​វិញ ដោយ​ពឹងផ្អែក​លើ​ករណី​ឆ្លង​កូ​វី​ដ​១៩​នៅ​តំបន់​នីមួយ​ៗ​។ ដោយឡែក​ការ​ប្រគំ​តន្ត្រី មជ្ឈមណ្ឌល​សន្និបាត និង​ក្លឹ​បរា​ត្រី ជាមួយនឹង​ការ​រាំ នឹង​មិន​អនុញ្ញាត​ឱ្យ​ចាប់ផ្តើម​សកម្មភាព​របស់​ពួក​គេ​ឡើង​វិញ​ទេ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែកក្កដា​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​អ៊ី​តា​លី បាន​ជាប់​គាំង​ទូ​ទាំង​ប្រទេស​ចាប់តាំងពី​ថ្ងៃ​ទី​៩ ខែមីនា​។ មក​ដល់​ពេល​នេះ ប្រទេស​អ៊ី​តា​លី មាន​ករណី​ឆ្លង​កូ​វី​ដ​១៩​សរុប ២៣៦,១៤២​ករណី ករណី​បាត់បង់​ជីវិត សរុប ៣៤,១៦៧​ករណី និង ករណី​ជា​សះស្បើយ ១៧១,៣៣៨​ករណី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ