ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុស​មៈ លី​ន​ដា សម្រេច​ផ្អាក​ការងារ​សម្តែង​មួយ​រយៈ​ក្រោម​ហេតុផល​មួយ​ចំនួន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្ន​ពេញ ៖ តារា​សម្តែង​វ័យក្មេង​នាង កុស​មៈ លី​ន​ដា បាន​សម្រេច​ផ្អឹប​ការងារ​សម្តែង​មួយ​រយៈ​ក្រោម​ហេតុផល​មួយ​ចំនួន បើ​ទោះបីជា​ពេល​នេះ នាង​កំពុង​ទទួល​បាន​ជោគជ័យ​លើ​វិ​ថី​មួយ​នេះ​ក៏​ដោយ​។ ខុស​ពី​តារា​មួយ​ចំនួន​ដែល​ប្រឹងប្រែង​ចាប់​ឈោង​យក​ការ​សម្តែង​ឲ្យ​បាន​ជាប់លាប់ ប៉ុន្តែ…

រាជធានី​ភ្ន​ពេញ ៖ តារា​សម្តែង​វ័យក្មេង​នាង កុស​មៈ លី​ន​ដា បាន​សម្រេច​ផ្អឹប​ការងារ​សម្តែង​មួយ​រយៈ​ក្រោម​ហេតុផល​មួយ​ចំនួន បើ​ទោះបីជា​ពេល​នេះ នាង​កំពុង​ទទួល​បាន​ជោគជ័យ​លើ​វិ​ថី​មួយ​នេះ​ក៏​ដោយ​។ ខុស​ពី​តារា​មួយ​ចំនួន​ដែល​ប្រឹងប្រែង​ចាប់​ឈោង​យក​ការ​សម្តែង​ឲ្យ​បាន​ជាប់លាប់ ប៉ុន្តែ កុស​មៈ លី​ន​ដា បែរជា​បដិសេធ​មិន​ទទួលយក​ការ​សម្តែង​ក្នុងអំឡុងពេល​នេះ បើ​ទោះបីជា​នាង​ត្រូវ​បាន​ម្ចាស់​ផលិតកម្ម​ទាក់ទង​ជា​បន្តបន្ទាប់​ក៏​ដោយ​។

យ៉ាងណា​តារា​រូប​នេះ​អះអាង​ថា ការ​ផ្អាក​នេះ​មិនមែន​ជា​បិទ​បញ្ចប់​អាជីព​សម្តែង​របស់​នាង​ទាំង​ស្រុង​នោះ​ឡើយ ពោល​គឺ​នាង​អាច​នឹង​ទទួល​យ​ការ​សម្តែង​ឡើង​វិញ នៅ​ក្នុងអំឡុងពេល​ណាមួយ​ដែល​សម​ស្រប​។

តារា​សម្តែង កុស​មៈ លី​ន​ដា បាន​អះអាង​ប្រាប់​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា នាង​បាន​ផ្អាក​ការ​សម្តែង​តាំងពី​ដើមឆ្នាំ​២០១៩​មក នៅ​ពេល​ដែល​នាង​បាន​ថត​បញ្ចប់រឿង​ចំនួន​ពីរ គឺ​រឿង បំណុល​ម្តាយ និង​រឿង បេះដូង​តែ​មួយ​។ នាង​បញ្ជាក់​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​ខ្លួន​សម្រេច​ផ្អាក​ការ​សម្តែង​នា​ពេល​នេះ គឺ​ដោយសារ​នាង​មាន​បញ្ហា​ជា​ច្រើន មិន​តែ​រឿង​គ្រួសារ និង​រឿង​ឯកជន​។

កុស​មៈ លី​ន​ដា ថា មួយ​រយៈ​នេះ​ខ្ញុំ​មាន​បញ្ហា​ច្រើន​បង ណាមួយ​នៅ​ក្នុង​គ្រួសារ​ខ្ញុំ​ក៏​មាន​បញ្ហា​នេះ​តិចតួច ហេតុនេះ​ទើប​ខ្ញុំ​សម្រេច​ផ្អាក​ការ​ថត​មួយ​រយះ ហើយ​ការ​ផ្អាក​នេះ​មិនមែន​លើក​ដំបូង​ទេ​បង គឺ​ខ្ញុំ​តែងតែ​ផ្អាក​នៅ​ពេល​ដែល​ខ្ញុំ​ចង់​សម្រាក​។

យ៉ាងណា កុស​មៈ លី​ន​ដា លើក​ឡើង​ថា នៅ​ពេល​ដែល​នាង​បាន​ប្រឡូក​ក្នុង​សិល្បៈ​ប្រមាណ​២​ទៅ​៣​ឆ្នាំ​នេះ គឺ​នាង​បាន​យល់​ច្បាស់​ពី​បញ្ហា​ដែល​បាន​កើតឡើង​នៅ​ក្នុង​សង្គម​សិល្បៈ​ទាំង​ល្អ និង​អាក្រក់​។

នាង​បញ្ជាក់​ថា កន្លង​មក ប៉ា​របស់​នាង​មិន​បាន​គាំទ្រ​ឲ្យ​នាង​ចូល​សិល្បៈ​ឡើយ បើ​ទោះបីជា​គាត់​ក៏​ជា​អ្នកសិល្បៈ​ក៏​ដោយ ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​ឃើញ​នាង​ទទួល​បាន​ជោគជ័យ​នោះ គាត់​ក៏​លេង​មាត់ តែ​យ៉ាងណា គាត់​ក៏​បាន​គាំទ្រ​នៅ​ពេល​ដែល​នាង​បាន​សម្រេច​ផ្អាក​ការ​សម្តែង​នេះ​ដែរ ដោយសារ​គាត់​យល់​ច្បាស់​ពី​បញ្ហា​ក្នុង​សិល្បៈ​។

បើ​តាម កុស​មៈ លី​ន​ដា បើ​ទោះបីជា​ផ្អាក​ការ​សម្តែង​ក៏​ដោយ ប៉ុន្តែ​នាង​ក៏​នៅ​មាន​ខាង​អ្នកដឹកនាំ​រឿង​មក​ទាក់ទង​នាង​ឲ្យ​ថត​ជា​បន្តបន្ទាប់ តែ​នាង​បាន​បដិសេធ ដោយសារ​នាង​ចង់​សម្រាក​មួយ​រយៈ​សិន​។

នាង​បន្ថែម​ថា ការងារ​សម្តែង​នេះ នាង​នឹង​ទទួលយក​វិញ​អាច​នៅ​ចុងឆ្នាំ ឬ​ដើមឆ្នាំ​ក្រោយ ពោល​គឺ​នៅ​ពេល​ដែល​ជំងឺ​កូ​វី​ដ​១៩​នេះ បាន​រលត់​បាត់ និង​បញ្ហា​របស់​នាង​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ដោះស្រាយ​ចប់​។

ដោយឡែក​ពាក់ព័ន្ធ​បញ្ហា​ស្នេហា​វិញ តារា​ដែល​ចាប់​យោង​ភាព​ល្បីល្បាញ​តាម​រយៈ​ការ​ថតរូប​ម៉ូ​ដែល នាង កុស​មៈ លី​ន​ដា បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នាង​ក៏​មាន​អ្នក​មក​ចែចូវ​ផង​ដែរ ប៉ុន្តែ​នាង​សុំ​លាក់​សិន ក្នុង​ពេល​ដែល​នាង​ក៏​មិន​ទាន់​ចង់​គិត និង​ដល់​អាយុ​ដែល​ត្រូវ​គិត​ពី​រឿង​ស្នេហា​នោះ​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ