ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខៗ​នាងត្រូវពួកទំនើងមក​ទះកំផ្លៀង !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នារី​ម្នាក់​ជា​អ្នកធ្វើការ​នៅ​ក្នុង​ហាង​ស៊ុប​ជាប់​នឹង​គល់​ស្ពាន​ជ្រោយចង្វារ ​កំពុង​តែ​ឈរ​ហៅ​ម៉ូយ ​ស្រាប់តែ​មាន​ក្មេង​ទំនើង​៣​នាក់​ជិះ​ម៉ូតូ​មក​ទះកំផ្លៀង​ ហើយ​រក​វ៉ៃ​ទាំង​ម្ចាស់​ហាង ​ព្រមទាំង​លោក​អធិការរង​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ​ដែល​ចុះ​ទៅ​ជួយ​អន្តរាគមន៍​ ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ទាំង​៣​នាក់ ហេតុការណ៍​នេះ​…

រាជធានីភ្នំពេញ ៖ នារី​ម្នាក់​ជា​អ្នកធ្វើការ​នៅ​ក្នុង​ហាង​ស៊ុប​ជាប់​នឹង​គល់​ស្ពាន​ជ្រោយចង្វារ ​កំពុង​តែ​ឈរ​ហៅ​ម៉ូយ ​ស្រាប់តែ​មាន​ក្មេង​ទំនើង​៣​នាក់​ជិះ​ម៉ូតូ​មក​ទះកំផ្លៀង​ ហើយ​រក​វ៉ៃ​ទាំង​ម្ចាស់​ហាង ​ព្រមទាំង​លោក​អធិការរង​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ​ដែល​ចុះ​ទៅ​ជួយ​អន្តរាគមន៍​ ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ទាំង​៣​នាក់ ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង៣០នាទី​យប់​ថ្ងៃ​ទី​១១ មិថុនា​ ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​6​ នៅ​ចំណុច​កន្លែង​ក្មេង​លេង​ត្រង់​ចំណុច​គល់​ស្ពាន​ជ្រោយចង្វារ​ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ​ខណ្ឌ​ជ្រោយចង្វារ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​មានឈ្មោះ ស្រី រ​ត្ន័​ អាយុ​២០​ឆ្នាំ ស្នាក់​នៅ​ជាមួយ​ថៅ​ហាង​ស៊ុប មាន​ស្រុក​កំណើត​នៅ​ខេត្តកណ្តាល​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ នារី​រង​គ្រោះ​កំពុង​តែ​ឈរ​ហៅ​ម៉ូយ​នៅ​មុខ​ហាង​បាន​មួយសន្ទុះ ​ក្រោយមក​ស្រាប់តែ​មាន​ក្មេង​ទំនើង​មាន​គ្នា​៣​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​Zoomer-X​ពណ៌​ទឹកសមុទ្រ​មិន​ចាំ​ស្លាក​លេខ​បាន​ជិះ​កាត់មុខ​ស្ត្រី​រង​គ្រោះ ។

ក្រោយមក​​ក៏​ឈប់​ម៉ូតូ​ចុះ​មក​ទះកំផ្លៀង​ស្ត្រី​រង​គ្រោះ​មួយ​កំផ្លៀង​ បណ្តាល​អោយ​ហើម​មុខ​មួយ​ជំ​ហៀ​ង​ខាង​ឆ្វេង ។ ភ្លាម​ៗ​នោះ​ មាន​បងប្រុស​របស់​ម្ចាស់​ហាង​គាត់​រត់​ចូល​មក​ជួយ ​ក៏​ត្រូវ​បាន​ក្មេង​ទំនើង​ទាំងនោះ​យក​មួក​សុវត្ថិភាព​វាយ​ថែម​ទៀត ស្រាប់តែ​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ជ្រោយចង្វារ​ បាន​មក​ដល់​ក្មេង​ទំនើង​ចង់រក​វាយ​ទាំង​លោក​អធិការរង​ទទួល​ផែន​អន្តរាគមន៍​ដោយ​បបួល​វ៉ៃ​មួយ​ស្មើ​ថែម​ទៀត​ផ្អើល​អស់​ភ្ញៀវ​ក្នុង​ហាង​នឹង​ភ្ញៀវ​មក​កម្សាន្ត​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ក្របួច​បាន​ភ្លាម​ៗ​ទាំង​៣​នាក់​ដើម្បី​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ជ្រោយចង្វារ ។

តាម​រយៈ​ការ​អះអាង​របស់​នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ពី​មុន​មក​រូប​គាត់​មិន​ដែល​បាន​ស្គាល់គ្នា​ពីមុខ​នោះ​ទេ ប៉ុន្តែ​ស្រុក​កំណើត​នៅ​ជាមួយ​គ្នា​ហើយ​បច្ចុប្បន្ន​គឺ​ស្គាល់គ្នា​តាម​រយះ​លក់​ស៊ុប​នៅ​ក្បែរ​គ្នា​តែ​ប៉ុណ្ណោះ​មិន​ដែល​បាន​និយាយ​គ្នា​នោះ​ទេ ។ ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ ​គឺ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ជ្រោយចង្វារ​ដើម្បី​ចាត់ការ​ទៅ​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ