ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបតែ​សម្រាល​បុត្រ​បាន​ជិត ១​ខែ ពេជ្រ សូលី​កា ធ្វើ​ឲ្យ​មហាជន​ឆ្ងល់​រឿង​សម្រស់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ដែល​មាន​ប្រជាប្រិយ​ខ្លាំង​នៅ​ក្នុង​ស្រទាប់​យុវវ័យ តាំងពី​ប្រឡូក​នៅ​ក្នុង​សិល្បៈ​ដំបូង ពេជ្រ សូលី​កា ធ្វើ​អោយ​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​លើ​រូប​សម្រស់​ដ៏​ស្រស់​ស្អាត បន្ទាប់​ពី​សម្រាលកូន​ដំបូង​ទើបតែ​បាន​ជិត​១​ខែ​ក្តី ។ ប្រិ​យ​មិត្ត​មួយ​ចំនួន​ប្រហែលជា​បានដឹង​ហើយ​ថា…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ដែល​មាន​ប្រជាប្រិយ​ខ្លាំង​នៅ​ក្នុង​ស្រទាប់​យុវវ័យ តាំងពី​ប្រឡូក​នៅ​ក្នុង​សិល្បៈ​ដំបូង ពេជ្រ សូលី​កា ធ្វើ​អោយ​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​លើ​រូប​សម្រស់​ដ៏​ស្រស់​ស្អាត បន្ទាប់​ពី​សម្រាលកូន​ដំបូង​ទើបតែ​បាន​ជិត​១​ខែ​ក្តី ។

ប្រិ​យ​មិត្ត​មួយ​ចំនួន​ប្រហែលជា​បានដឹង​ហើយ​ថា ពេជ្រ សូលី​កា ទើបតែ​សម្រាល​បុត្រ​ដ៏​គួរ​អោយ​ស្រលាញ់ និង​ជា​កូន​ដំបូង​របស់​តារាចម្រៀង​វ័យក្មេង​រូប​នេះ​បាន​ធ្វើ​អោយ​មហាជន​សរសើរ​មិន​ដាច់​ពី​មាត់​នោះ​ទេ ពីព្រោះ​តែ​ពូកែ​ថែរក្សា​សម្រស់​បាន​ឆាប់រហ័ស និង​មាន​ភាពរឹងមាំ​យ៉ាង​ខ្លាំង ត្រឹមតែ​រយៈពេល​ខ្លី ។

ទោះបីជា​នាង​មានការ​ប្រែប្រួល​រូប​កាយ រាង​ធាត់​ជាង​មុន​បន្តិច ប៉ុន្តែ​ការ​តុបតែង​ខ្លួន​របស់​តារាចម្រៀង​ស្រី​រូប​នេះ តាម​រយៈ​ការ​បង្ហោះ​រូប​ស្អាត​ៗ​ដូច​កាល​ខ្លួន​នៅ​ក្រមុំ ជា​រៀងរាល់ថ្ងៃ​នោះ​នៅ​តែ​ធ្វើ​អោយ​មហាជន​មិន​សរសើរ​មិន​បាន នេះ​ក៏​ព្រោះតែ​លោក ហាន គឹ​ម ដែល​ជា​ស្វាមី មានការ​ជួយ​ថែទាំ​កូនប្រុស ហង្ស អ៊ា​រី វ៉េ​ន​ស្តេ បាន​ច្រើន ។ នេះ​បើ​យាង​តាម​ការ​បង្ហោះ​របស់​ពេជ្រ សូលី​កា​ទៅ​លើ​បណ្តា​សង្គម Instagram ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​នោះ​ទេ ដែល​ពេជ្រ សូលី​កា បាន​មហាជន​លើក​សរសើរ ទៅ​លើ​ការ​ថ្នមខ្លួន ពូកែ​ថែ​សម្រស់​បែប​នេះ​តាំងពី​នាង​បាត់​មុខ​ពី​សិល្បៈ​ហើយ​ត្រឡប់​មក​ចូល​សិល្បៈ​វិញ​ក៏​រូប​នាង​នៅ​តែ​ស្រស់​ស្អាត​ដូច​ដើម​ ៕

កែសម្រួលដោយ