ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​អំពី​លក្ខណៈ​មិត្ត​ប្លម​និង​កល្យាណមិត្ត

3 ឆ្នាំ មុន

មិត្ត​ប្លម​ជា​ប្រភេទ​មនុស្ស​ដែល​មានចិត្ត​ប្រឡងប្រណាំង​ជាមួយ​យើង​ជា​និច្ច នៅ​ពេល​ដែល​យើង​មាន​លំនឹង ឬ​កំពុង​ចម្រើន គេ​មិន​ចោល​យើង​ទេ គេ​តែង​ពឹងពាក់​យើង ឱបដៃ​ឱប​ជើង​យើង តែ​នៅ​ពេល​ណា​ដែល​យើង​ចុះ​ខ្សោយ ឬ​មាន​សេចក្តី​ប្រមាទ​ភ្លាំងភ្លាត់​នៅ​ក្នុង​ការងារ​ភ្លាម គេ​ក៏​ជួយ​ច្រាន​យើង​ដោយ​ពាក្យ​សរសើរ ដោយ​សម្តី​បញ្ជោរ​ក្នុង​បំណង​កុំ​ឲ្យ​យើង​មើលឃើញ​នូវ​ការ​ប្រហែសធ្វេស​របស់​យើង…

មិត្ត​ប្លម​ជា​ប្រភេទ​មនុស្ស​ដែល​មានចិត្ត​ប្រឡងប្រណាំង​ជាមួយ​យើង​ជា​និច្ច នៅ​ពេល​ដែល​យើង​មាន​លំនឹង ឬ​កំពុង​ចម្រើន គេ​មិន​ចោល​យើង​ទេ គេ​តែង​ពឹងពាក់​យើង ឱបដៃ​ឱប​ជើង​យើង តែ​នៅ​ពេល​ណា​ដែល​យើង​ចុះ​ខ្សោយ ឬ​មាន​សេចក្តី​ប្រមាទ​ភ្លាំងភ្លាត់​នៅ​ក្នុង​ការងារ​ភ្លាម គេ​ក៏​ជួយ​ច្រាន​យើង​ដោយ​ពាក្យ​សរសើរ ដោយ​សម្តី​បញ្ជោរ​ក្នុង​បំណង​កុំ​ឲ្យ​យើង​មើលឃើញ​នូវ​ការ​ប្រហែសធ្វេស​របស់​យើង ​។

លុះដល់​កំហុស​នោះ​កាន់តែ​ច្រើន កាន់តែ​ធំ​ឡើង​គេ​ក៏​ដើរ​ខ្សឹប ដើរ​និយាយ​ប្រាប់​អ្នក​ដទៃ​នូវ​អ្វី​ៗ​ដែល​ជា​កំហុស​របស់​យើង ថែម​ទាំង​ប្រឌិត​រឿងអាស្រូវ​មិន​ពិត​ផ្សំ​បញ្ចូល​ថែម​ទៀត គឺ​ពេល​នោះ​ហើយ​ជា​ពេលវេលា​ដែល​គេ​ធាក់​យើង​ឲ្យ​ខ្ទាត​ចេញ ដើម្បី​នឹង​បាន​ស៊ីដាច់​កន្លែង​នោះ​តែ​ម្តង ព្រោះ​គេ​ឃ្លាន​ជា​យូរ​មក​ហើយ ។

ចំណែក​កល្យាណមិត្ត​ជា​មិត្ត​ល្អ តែ​ពេល​ខ្លះ​គេ​មិន​ហ៊ាន​ហាមឃាត់​យើង​ដែល​ធ្វើ​នូវ​អំពើ​ឆ្គាំឆ្គង​ទេ មក​អំពី​គេ​ខ្លាច​យើង​ខឹង ខ្លាច​យើង​ស្អប់​គេ បានជា​គេ​មិន​ហ៊ាន​ឃាត់ តែ​គេ​អាច​ធ្វើ​ជា​មិត្ត​ល្អ​បាន បើ​គេ​មាន​សន្តាន​ចិត្តល្អ ព្យាយាម​ដឹកនាំ​ឲ្យ​យើង​ដើរ​ក្នុង​ផ្លូវ ស្តាប់ធម៌ រៀ​ន​ធម៌ និង​ធ្វើ​អ្វី​ៗ​ដែល​ល្អ គេ​សរសើរ​យើង​ក្នុង​ផ្លូវ​ល្អ ក្នុង​គោលបំណង​ឲ្យ​យើង​មាននូវ​ស្មា​រតី កែ​កំហុសឆ្គង​ដោយ​ខ្លួនឯង និង​ប្រាប់​ឱ្យ​យើង​ដឹង​នូវ​កំហុសឆ្គង​ទាន់​ពេលវេលា ។

ពិតមែនតែ​មនុស្ស​ល្អ​មាន​មិន​ច្រើន​មែន ប៉ុន្តែ​ការ​ជ្រើសរើស​មិត្ត​មិនមែន​ជា​ការ​ផ្សងព្រេង​ដូច​ចាក់​ឆ្នោត​ទេ គឺ​ត្រូវ​តែ​សិក្សា​អំពី​លក្ខណៈ​របស់​មនុស្ស​ឲ្យ​បាន​ច្បាស់លាស់​សិន ទើប​សេពគប់​ជា​ការ​ប្រសើរ​បំផុត​ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ