ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េ​កាំ​ងរ​ក​ឃើញ​ករណី​កូ​វី​ដ​១៩​ថ្មី ក្រោយ​​ពី​​ស្ងប់ស្ងាត់​បាន​២​ខែ

3 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា ភ្លាម​ៗ​បន្ទាប់​ពី​បាន​អនុញ្ញាត​ឱ្យ​អ្នកជំងឺ​កូ​វី​ដ​១៩ ចុង​ក្រោយ​ដែល​សម្រាក​នៅ​មន្ទីរពេទ្យ​ប៉េ​កាំ​ង ត្រឡប់​ទៅ​ផ្ទះ​វិញ គេ​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​នូវ​ជំងឺ​កូ​វី​ដ​១៩ ក្នុង​ទីក្រុង…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា ភ្លាម​ៗ​បន្ទាប់​ពី​បាន​អនុញ្ញាត​ឱ្យ​អ្នកជំងឺ​កូ​វី​ដ​១៩ ចុង​ក្រោយ​ដែល​សម្រាក​នៅ​មន្ទីរពេទ្យ​ប៉េ​កាំ​ង ត្រឡប់​ទៅ​ផ្ទះ​វិញ គេ​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​នូវ​ជំងឺ​កូ​វី​ដ​១៩ ក្នុង​ទីក្រុង ដែល​កន្លង​មក​បាន​ស្ងប់ស្ងាត់​មិនឃើញ​មានការ​ឆ្លង​រយៈពេល​២​ខែ​មក​ហើយ​។

អាជ្ញាធរ​សុខាភិបាល​ក្រុង​ប៉េ​កាំ​ង បាន​និយាយ​នៅ​ក្នុង​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​ពុធ​ថា បុរស​អាយុ​៥២​ឆ្នាំ ដែល​មានឈ្មោះ​ហៅ​ថា Tang បាន​ទៅ​មន្ទីរពេទ្យ កាលពី​ថ្ងៃ​ពុធ បន្ទាប់​ពី​មាន​អាកា​រៈ​ក្តៅខ្លួន​។

វា​មិន​ច្បាស់​ទេ​ថា តើ​លោក Tang ត្រូវ​បាន​ឆ្លង​ដោយ​របៀប​ណា? គាត់​និយាយ​ថា គាត់​មិន​បាន​ចាក​ចេញពី​ទីក្រុង​ប៉េ​កាំ​ង ឬ​មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​មក​ពី​ខាងក្រៅ​ទីក្រុង ក្នុង​រយៈពេល​ពី​រស​ប្តា​ហ៍​កន្លង​មកនេះ​ទេ​។

ឯ​អ្នកកាសែត​មន្ត្រី​ក្រុង​ប៉េ​កាំ​ង បាន​ពណ៌នា​ករណី​នេះ​ថា ជា​ករណី​គួរ​ឱ្យ​ព្រួយបារម្ភ ដែល​ទាម​ទារ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត​ជា​បន្តបន្ទាប់​។ ទំនាក់ទំនង​ជិត​ស្និទ្ធ​ពីរ​នាក់ ត្រូវ​បាន​ដាក់​នៅ​ឱ្យ​ដាច់​ដោយឡែក​ពី​គេ ហើយនឹង​ត្រូវ​ទទួល​ការ​ធ្វើតេស្ត​រក​វីរុស​នេះ​។

ជា​ផ្លូវការ បុរស​ខាងលើ គឺជា​ករណី​ឆ្លង​ក្នុងស្រុក​ដំបូង​បង្អស់​ដែល​ទីក្រុង​ប៉េ​កាំ​ង​បាន​រាយការណ៍​ក្នុង​រយៈពេល​៥៥​ថ្ងៃ​។ ព័ត៌មាន​នេះ កើតឡើង​ភ្លាម​ៗ បន្ទាប់​ពី​រដ្ឋធានី​របស់​ប្រទេស​ចិន​បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ចំពោះ​អ្នកជំងឺ​ចុង​ក្រោយ ដែល​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ shanghaiist (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ