ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានហើយ! ម្ចាស់ទីតាំងទទួលទិញ​ផល​​ចោរ​​កម្ម​

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ​ទីតាំង​ទទួល​ទិញ​ជ័រកៅស៊ូ​មួយកន្លែង​ដែល​កម្មករ​ក្រុមហ៊ុន​​ចម្ការ​កៅស៊ូ​​បាន​លួច​យក​ពី​ក្រុមហ៊ុន​មក​លក់​ឱ្យ​ឈ្មួញ​​ ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​បឹង​ល្វាចុះបង្ក្រាប ព្រមទាំង​ឃាត់ខ្លួន​បុរស២​នាក់​ជាប់​ពាក់ព័ន្ធនឹង​ករណី​​ទទួល​ទិញ​ផល​ចោរកម្ម កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​ភ្នំ​រាំង…

ខេត្តកំពង់ធំ ៖ ​ទីតាំង​ទទួល​ទិញ​ជ័រកៅស៊ូ​មួយកន្លែង​ដែល​កម្មករ​ក្រុមហ៊ុន​​ចម្ការ​កៅស៊ូ​​បាន​លួច​យក​ពី​ក្រុមហ៊ុន​មក​លក់​ឱ្យ​ឈ្មួញ​​ ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​បឹង​ល្វាចុះបង្ក្រាប ព្រមទាំង​ឃាត់ខ្លួន​បុរស២​នាក់​ជាប់​ពាក់ព័ន្ធនឹង​ករណី​​ទទួល​ទិញ​ផល​ចោរកម្ម កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​ភ្នំ​រាំង ភូមិ​ត្រពាំង​ទឹម ឃុំ​បឹង​ល្វា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

សមត្ថកិច្ច​​បាន​ឱ្យ​ដឹង​ថា ​ជនសង្ស័យ​​ទាំង​​២នាក់​ខាងលើ ក្នុងនោះម្នាក់​​ឈ្មោះ អឿ វិចិត្រ ភេទ​ប្រុស អាយុ​៣១ឆ្នាំ ទីលំនៅ​ភូមិ​ត្រពាំង​ទឹម ឃុំ​បឹង​ល្វា ស្រុក​ស​ន្ទុ​ក (​​ជាអ្នកបើកបររថយន្ត​​) និង​​ម្នាក់ទៀត​​ឈ្មោះ មុត ច​ន្ធី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ស្នាក់​នៅ​ភូមិ​ត្រពាំង​ទឹម ឃុំ​បឹង​ល្វា ស្រុក​ស​ន្ទុ​ក (​ជា​អ្នក​ទទួល​ទិញ​) ។ ចំណែក​​ជនសង្ស័យ​ដែល​ជា​អ្នក​លួច​យក​ជ័រកៅស៊ូ​មក​លក់​បាន​រត់គេច​ខ្លួន​បាត់ ។​

ក្នុងហេតុការណ៍​ខាងលើ​​នោះ ​សមត្ថកិច្ច​រឹបអូស​បាន​វត្ថុ​តាង​រួម​មាន​ ​រថយន្ត​​​ប្រភេទ​កូរ៉េ​​ ចំណុះ​២​តោន​កន្លះ​ ចំនួន២​គ្រឿង, ​ម៉ូតូ​ចំនួន៣​គ្រឿង, ជញ្ជីង​ថ្លឹង​កៅស៊ូ​មួយគ្រឿង, ​កញ្ឆេ​​ចំនួន​២ និង​​ជ័រកៅស៊ូ​បង្កកប្រមាណ​ប្រហែលជា​៨​តោន ។

ក្រោយពេលកើតហេតុ វត្ថុ​តាង និង​ជនសង្ស័យ​ត្រូវ​បាន​​សមត្ថកិច្ច​បញ្ជូន​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ល្វា ដើម្បី​​កសាង​សំ​ណុ​រឿង​ចាត់​ការ​តាម​នីតិវិធី​ ៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ