ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាំ​ល្មើ​ធ្លាប់តែ​មាននៅ​ក្រៅប្រទេស ខណៈ​បច្ចុប្បន្ន​មាននៅ​កម្ពុជា​ហើយ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដាំ​ណាំ​ល្មើ គឺជា​រុក្ខជាតិ​១​ប្រភេទ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ពុំ​សូវ​បាន​ស្គាល់ ព្រោះតែ​រុក្ខជាតិ​ដែល​ផែ្ល​វា​ជា​ដំណាប់​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ដែល​មាន​ដើម​កំណើត​នៅ​ប្រទេស​គេ ។ បច្ចុប្បន្ន​មាន ម្ចាស់​កសិដ្ឋាន​តាម​ខេត្ត​មួយ​ចំនួន​បាន​យក​ពូជ​រុក្ខជាតិ​នេះ…

ខេត្តកំពង់ឆ្នាំង ៖ ដាំ​ណាំ​ល្មើ គឺជា​រុក្ខជាតិ​១​ប្រភេទ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ពុំ​សូវ​បាន​ស្គាល់ ព្រោះតែ​រុក្ខជាតិ​ដែល​ផែ្ល​វា​ជា​ដំណាប់​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ដែល​មាន​ដើម​កំណើត​នៅ​ប្រទេស​គេ ។ បច្ចុប្បន្ន​មាន ម្ចាស់​កសិដ្ឋាន​តាម​ខេត្ត​មួយ​ចំនួន​បាន​យក​ពូជ​រុក្ខជាតិ​នេះ មក​ធ្វើការ​ដាំ​ដុះ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ហើយ ។

បើ​តាម​អ្នកឯកទេស​ដាំ​ដើម​ល្មើ ក្នុង​កសិដ្ឋាន​មួយ​ក្នុង​ខេត្តកំពង់ឆ្នាំង​បាន​អះអាង​ថា ដាំ​រយៈពេល​ជាង​៣​ឆ្នាំ​នឹង​ទទួល​បាន​ផល​ហើយ លើស​ពី​នេះ​ទៀត ដំណាំ​ល្មើ​បាន​ហុច​ផល​រហូត​ដល់​រយៈពេល​៧០​ឆ្នាំ ។

លោក ទួន ហេង អ្នកជំនាញ​ឯកទេស​ដាំ​ដើម​ល្មើ នៅ​ក្នុង​កសិដ្ឋាន គ្រី​ន​ហ្វា​ម​១ ស្ថិត​ក្នុងភូមិ​ថ្មី ឃុំ​ចោ​ង​ម៉ោង ស្រុក​ទឹកផុស បាន​រៀបរាប់​ថា ចំពោះ​ដំណាំ​ល្មើ ដែល​កសិដ្ឋាន​របស់​លោក​យក​ធ្វើការ​ដាំ​ដុះ​នេះ​បាន​នាំ​ចូល​ពី​ប្រទេស​ទុ​យ​នេ​ស៊ី និង​ប្រទេស​គុយ​វេ​ត ដែល​មានពូជ​ចំនួន​៤​មុខ គឺ​ពូជ​ប៉ា​ហ៊ី , ឌី​ដឺ​ន័​រ​, សឹក​ល័​រ ,​និង​មិច​ជូ ។​ចំពោះ​ការ​ដាំ​ដុះ គឺ​ប្រើ​រយៈពេល​ជាង​៣​ឆ្នាំ និង​ទទួល​បាន​ផល​ហើយ ។

លោក​បាន​បញ្ជាក់​ថា ពូជ​ល្មើ​ប្រភេទ​នេះ​វា​បាន​ហុច​ផល​ក្នុង​រយៈពេល​ដល់​ទៅ​៧០​ឆ្នាំ ។ នៅ​ពេល​ដែល​វា​គ្រប់​អាយុ​ពេញ​ហុច​ផល​ជំហាន​ដំបូង គឺ​បាន​ត្រឹម​ជាង​៣០​គីឡូក្រាម ក្នុង​១​ដើម ។ ប៉ុន្តែ​ចូល​ដល់​ឆ្នាំ​ទី​៣ ទី​៤ វា​ឡើង​ដល់​២០០​ទៅ​៣០០​គីឡូ​ក្នុង​១​ដើម នឹង​អាច​ដល់​៥០០​គីឡូក្រាម ប្រ​សិន​ដើម​វា​មាន​សុខភាព​ល្អ ។ សម្រាប់​ទីផ្សារ​នៅ​កម្ពុជា​វិញ គឺ​ក្នុង​១​គីឡូក្រាម​ថ្លៃ​ជា​មធ្យម​២៥​ដុល្លា ឬ​ស្មើនឹង​១០​ម៉ឺន​រៀល ។

កន្លង​ទៅ​បងប្អូន​ប្រជាពលរដ្ឋ តែង​យល់​ច្រឡំ​ថា ដំណាប់​ល្មើ ដែល​ដាក់​លក់​លើ​ទីផ្សារ​ថា​៖​គេ​យក​វា​ទៅ​កូរ​ជាមួយ​ស្ក ធ្វើ​ជា​ដំណាប់ គឺ​មិន​ដូច្នេះ​ទេ ដំណាប់​ល្មើ​ដែល​មាន​លក់​លើ​ទីផ្សារ គឺជា​ផ្លែ​ល្មើ​ពេល​វា​ទុំ​ជោ ក្លាយជា​ដំណាប់​តែ​ម្តងនេះ​កុំ​មានការ​យល់​ច្រឡំ​ទៀត ។

បច្ចុប្បន្ន​នេះ ដំណាំ​ល្មើ ត្រូវ​បាន​ម្ចាស់​កសិដ្ឋាន​នានា​ក្នុង​ប្រទេស​យក​ពូជ​មក​ធ្វើការ​ដាំ​ដុះ តាម​បណ្តា​ខេត្ត​មួយ​ចំនួន ក្នុង​ព្រះរាជ​ណា​ចក្រ​កម្ពុជា​យើង​ហើយ ប្រជាពលរដ្ឋ​នឹង​កាន់តែ​ស្គាល់​ច្បាស់​ពី​ដំណាំ​មួយ​នេះ ។

លោក ទួន ហេង បាន​បន្ត​ថា បច្ចុប្បន្ន​កសិដ្ឋាន​របស់​លោក​មាន​កូនដើម​ជាង​១​លាន​ដើម និង​បាន​ធ្វើការ​ដាំ​ដុះ​រួចរាល់​នៅ​កសិដ្ឋាន​ទី​២ នៅ​ភូមិ​ក្រាំង​ស្គា​ត្បូង លើ​ផ្ទៃដី​១៣០​ហិ​កតា ។ បច្ចុប្បន្ន​កូនដើម​ល្មើ ដែល​មាន​អាយុ​ជាង​១​ឆ្នាំ សម្រាប់​ទុក​លក់​ឱ្យ​អតិថិជន​មាន​រាប់​ម៉ឺន​ដើម នៅ​ក្នុង​កសិដ្ឋាន​ទី​១​នេះ​ដោយ​លក់​ក្នុង​តម្លៃ​៧​ដុល្លា ក្នុង​១​ដើម ។ រាល់​ការ​ទិញ​របស់​អតិថិជន​ខាង​ជំនាញ​របស់​លោក​តែងតែ​ណែនាំ​ពី​រៀប​ដាំំ​ការ​ដាក់​ជី ការ​ផ្តល់​ទឹក និង​ការ​រើស​ប្រភេទ​ដី​ជាដើម ដើម្បី​បងប្អូន​យក​ទៅ​ដាំ​ទទួល​បាន​ជោគជ័យ​។

អ្នកជំនាញ​ឯកទេស កសិដ្ឋាន​គ្រី​ន​ហ្វា​ម ខាងលើ ក៍បាន​អំពាវនាវ​ដល់​ប្រជា​កសិករ សូមកុំ​ទុក​ដី​ទំនេរ សូម​ងាក​មក​ដាំ​ដើម​ល្មើ ព្រោះ​ក្នុង​រយៈពេល​ត្រឹម​ជា​៣​ឆ្នាំ​វា​នឹង​ទទួលផល​បាន​ហើយ ម្យ៉ាងវិញទៀត​ទីផ្សារ​ក៏​ល្អ​ដែរ មាន​តម្រូវការ​ច្រើន និង​មាន​តម្លៃ​ខ្ពស់ គឺ​ចាប់ពី​២៥ ទៅ​៣០​ដុល្លា ។ ម្យ៉ាងវិញទៀត​យើង​ក៏​អាច​ដាំ​ក្នុងភូមិ​ជុំវិញ​ផ្ទះ​បាន​ដែរ​ត្រឹម ២០-៣០​ដើម បើ​យើង​គ្មាន​ដីចំការ​ធំដុំ​ទេ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ