ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់ចាប់​ប្អូនថ្លៃ​ស្រី និង​កូនស្រីបានសម្រេច ថែម​ទាំង​បំពាន​ប្រាណ​ម៉ែក្មេក​ទៀត

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បុរស​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​០៨ និង​២០​នាទី ព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២០ បាន​ប្រព្រឹត្ត​បទល្មើស​ចាប់រំលោភ​សេពសន្ថវៈ​កូនស្រី​បង្កើត​ខ្លួន និង​ប្អូនថ្លៃ​ស្រី​ម្នាក់…

ខេត្តមណ្ឌលគិរី ៖ បុរស​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​០៨ និង​២០​នាទី ព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២០ បាន​ប្រព្រឹត្ត​បទល្មើស​ចាប់រំលោភ​សេពសន្ថវៈ​កូនស្រី​បង្កើត​ខ្លួន និង​ប្អូនថ្លៃ​ស្រី​ម្នាក់ ថែម​ទាំង​បាន​បំពាន​ប្រាណរបស់​ម៉ែក្មេក​ទៀត (លូក​ច្របាច់​ដោះ) ។

កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​រាំង សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​សែន​មនោ​រម្យ ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ ធ្វើ​តាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ ចើ​ម ហ៊ា​ង ភេទ​ស្រី អាយុ​២៥​ឆ្នាំ បាន​ទៅ​ប្តឹង​នៅ​ការិយាល័យ​ប្រឆាំង​ការ​ជួយ​ដូរ​មនុស្ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី ។

បើ​តាម មន្ត្រី​នគរបាល​ប៉ុស្ដិ៍​សែន​មនោ​រម្យ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ អុល ហ៊ា​ង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ព្នង រស់នៅ​ភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី ។ ចំណែកឯ​ជន​រង​គ្រោះ មាន​ចំនួន ០៣​នាក់ រួម​មាន ៖ ទី​១-​ឈ្មោះ​ច​.​ទ ភេទ​ស្រី អាយុ​២០​ឆ្នាំ ត្រូវជា​ប្អូនថ្លៃ រស់នៅ​ភូមិ​ដើម​ស្រល់ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។ ទី​២-​ឈ្មោះ​ទ​.​យ ភេទ​ស្រី ត្រូវជា​ម្ដាយក្មេក រស់នៅ​ភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី និង​ទី​៣-​កុមារី អាយុ​៣​ឆ្នាំ ត្រូវជា​កូនបង្កើត​ជនសង្ស័យ រស់នៅ​ភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង​ខេត្តមណ្ឌលគិរី ។

មន្ត្រី​នគរបាល​ប៉ុស្ដិ៍​សែន​មនោ​រម្យ បាន​បន្ថែម​ថា ជនសង្ស័យ​បាន​ប្រព្រឹត្ត​បទល្មើស​កាលពី​ឆ្នាំ​២០១៧ មិន​ចាំ​ថ្ងៃខែ បាន​ធ្វើ​សកម្មភាព​រំលោភ​ទៅ​លើ​ប្អូនថ្លៃ​ស្រី​បាន​សម្រេច​ចំនួន ១​ដង ស្ថិត​នៅ​ភូមិ​ចំការ​តែ សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។

បន្ទាប់​មក នៅ​ថ្ងៃ​ទី​០២ មិថុនា ២០២០ វេលា​ម៉ោង​ប្រហែល​ជាង​១០​យប់ ជនសង្ស័យ​រូប​នេះ បាន​ធ្វើ​សកម្មភាព​លូក​ច្របាច់​ដោះ​របស់​ម្ដាយក្មេក ប្រព្រឹត្ត​នៅ​ក្នុងផ្ទះ​ចំការ ក្នុង​ក្រុម​ពូ​ឡា ភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី ។

លុះ​នៅ​ថ្ងៃ​ទី​០៣ មិថុនា ២០២០ វេលា​ម៉ោង​ប្រហែល​១០​យប់ បុរស​ដដែល​នេះ បាន​ធ្វើ​សកម្មភាព ដោយ​យក​ម្រាមដៃ​លូក​ប្រដាប់​ភេទ និង​រំលោភ​កូនស្រី របស់​ខ្លួនឯង រហូត​បាន​សម្រេច​ចំនួន​១​ដង ស្ថិត​នៅផ្ទះ​ចំការ​ក្នុង​ក្រុម​ពូ​ឡា ភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី ។

បច្ចុប្បន្ន ជនសង្ស័យ​បាន​ឃាត់ខ្លួន​នៅ​ប៉ុស្ដិ៍​នគរបាល​សែន​មនោ​រម្យ ដើម្បី​ជំនាញ​បន្ដ​នីតិវិធី តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ